ជំនឿវប្បធម៌ប្រពៃណីរបស់ជនជាតិ Si La

(VOVWORLD) - ជាជនជាតិមួយក្នុងចំណោមជនជាតិភាគតិចដោយមានចំនួន ប្រជាជនក្រោម ១០០០ នាក់ប៉ុណ្ណោះ ប៉ុន្តែជនជាតិ Si La មានវប្បធម៌ដ៏សម្បូរ បែប។ ជនរួមជាតិ Si La មានជំនឿពហុទេវនិយម រាល់វត្ថុធាតុទាំង អស់សុទ្ធតែមានព្រលឹង។ រហូតមកដល់បច្ចុប្បន្ននេះ ជំនឿនោះនៅតែ ដិតជាប់ក្នុងជីវភាពរស់នៅរបស់សហគមន៍ជនរួមជាតិ Si La។
ជនជាតិ Si La មានវង្សត្រកូលចំនួន៥ គឺ Ly Po Chu Giang Ho។ វង្សត្រកូលនីមួយៗមានមេត្រកូលម្នាក់ ដែលទទួលបន្ទុកការងារទាំង អស់នៃវង្សត្រកូលនេះ។ លោក Ho Cha Gio ជនជាតិ Si La ម្នាក់នៅ ភូមិ Seo 2 ឃុំ Can Ho ស្រុក Muong Te ខេត្ត Lai Chau ឲ្យដឹងថា ចាប់ពីបុណ្យសព ពិធីរៀបអាពាហ៍ពិពាហ៍ រហូតដល់ពិធីបុណ្យធំៗ ក្នុងឆ្នាំ គ្រប់ការងារធំតូចនៃវង្សត្រកូល គឺសុទ្ធតែ លោកមេវង្សត្រកូលសម្រេចទាំងអស់។ លោកមេវង្សត្រកូលក៏មានសិទ្ធិវិនិច្ឆ័យ គ្រប់កិច្ចការក្នុងវង្សត្រកូលតើត្រូវឬខុសផងដែរ។ លោក Ho Cha Gio និងលោកស្រី Ho Co Xuan នៅភូមិ Seo 2 បានឲ្យដឹងថែមទៀតថា៖
“មេវង្សត្រកូលត្រូវតែជាអ្នកចាស់ទុំបំផុត។ ប្រសិនបើមេវង្ស ត្រកូលលាចាកលោកទៅ តំណែងនេះមិនអាចត្រូវបានប្រគល់ឲ្យកូនប្រុស របស់លោកបានឡើយ ប៉ុន្តែត្រូវប្រគល់ឲ្យប្អូនប្រុសឬជនចាស់ទុំម្នាក់ ទៀត។ ហើយស្ត្រីមិនអាចធ្វើមេវង្សត្រកូលបានទេ”។
“ចំពោះជនជាតិ Si La យើងមិនជ្រើសរើសអ្នកមានកិត្យានុភាព ទេ ប៉ុន្តែអ្នកមានអាយុចាស់ទុំបំផុតនឹងធ្វើមេវង្សត្រកូល។ ទោះជា ពិការឬរងភាពមិនប្រក្រតីក៏ដោយ ប៉ុន្តែដរាបណាអ្នកចាស់ជាងគេ អ្នក នឹងជាមេវង្សត្រកូល។ មេវង្សត្រកូលមានការទទួលខុសត្រូវដែលជាអ្នកតំណាង ឲ្យវង្សត្រកូលនេះដើម្បីសែនដូនតា”។
ជំនឿវប្បធម៌ប្រពៃណីរបស់ជនជាតិ Si La - ảnh 1ដុំថ្មចំនួន៣នោះ គឺជាចង្ក្រានបាយដ៏ពិសិដ្ឋរបស់ជនជាតិ Si La។ (រូបថត៖ VOV)
តាំងទីលំនៅ នៅតំបន់ចុងខាងលិចរបស់ប្រទេស ជនជាតិ Si La រស់នៅតាមភូមិនីមួយៗ ដោយមានប្រជាជនចន្លោះពី១០ដល់១៥ គ្រួសារក្នុងមួយភូមិ។ ពួកគេតែងតែកសាងផ្ទះពីឈើ ឬ ឫស្សី។ ផ្ទះ នីមួយៗមានពីរ២ដល់៣ល្វែង។ លោក Ho Cha Gio បានបង្ហើបឲ្យដឹងថា៖ “ប្រសិនបើឪពុកម្ដាយលាចាកលោកហើយ ផ្ទះត្រូវមាន ចំនួន៣ល្វែង ក្នុងនោះល្វែង១សម្រាប់ដាក់អាសនៈឪពុកម្ដាយ និងដូនតា។ ក្រៅពីនោះ ល្វែង១ សម្រាប់កូនៗនិងល្វែងមួយទៀតសម្រាប់ភ្ញៀវ”។
ក្នុងបរិវេណផ្ទះរបស់ជនជាតិ Si La កន្លែងសំខាន់បំផុតគឺ ចង្ក្រានបាយ ប៉ុន្តែមិនមែនជាចង្ក្រានបាយណាក៏ដូចគ្នាទេ។ គ្រួសារ នីមួយៗមានចង្ក្រានបាយចំនួន២។ ពីក្លោងទ្វារចូលក្នុងផ្ទះ ខាងឆ្វេងជា ចង្ក្រានចម្អិនបាយ ដែលនារីក្នុងគ្រួសារទទួលបន្ទុក។ នៅចំកណ្ដាល ផ្ទះ ម្ចាស់គ្រួសារនឹងដាក់ដុំថ្មចំនួន៣ដុំ ដែលជានិមិត្តរូបនៃទេវតា៣ អង្គរ។ នោះគឺជាចង្ក្រានស្នូលនៃផ្ទះ ជាចង្ក្រានរបស់បុរស ដែលស្ត្រីមិន ត្រូវឲ្យចូលមកជិតឡើយ។ លោកស្រី Ho Co Xuan ឲ្យដឹងថា ជនជាតិ Si La បានដាក់ឈ្មោះដោយឡែកសម្រាប់ដុំថ្មទាំង៣នេះ។ ក្នុង ទស្សនៈទាន របស់ជនជាតិនេះ ដុំថ្មនីមួយៗមានភារកិច្ចខាងវិញ្ញាណ ផ្សេងគ្នា។ ដុំថ្មនៅកណ្ដាលតំណាងឲ្យម្ចាស់គ្រួសារ ដុំថ្មខាងឆ្វេងឆ្ពោះ ទៅកាន់អាសនៈដូនតា ជាតំណាងឲ្យដូនតាដើម្បីការពារភាពសុខ សាន្តកក់ក្ដៅក្នុងក្រុមគ្រួសារ ហើយដុំថ្មទី៣ ឆ្ពោះទៅកាន់ក្លោងទ្វារ គឺ សំដៅរារាំងទប់ស្កាត់មិនទុកឲ្យគ្រោះអមង្គលចូលក្នុងផ្ទះ។ លោកស្រី Ho Co Xuan ឲ្យដឹងថែមទៀតថា៖ “មិនអាចប៉ះដុំថ្មទាំង៣នេះបានទេ ពីព្រោះថា វាជាជំនឿរបស់យើង។ ដុំថ្មនីមួយៗមានឈ្មោះដាច់ដោយឡែក។ ហេតុអ្វីមាន៣ដុំ? ដុំមួយការ ពារព្រលឹងនៃក្លោងទ្វារ ដុំមួយការពារព្រលឹង ទ្រព្យសម្បត្តិរបស់ គ្រួសារ ហើយដុំមួយទៀតនៅទល់មុខអាសនៈ នឹងការពារដួងព្រលឹង របស់កូនចៅក្នុងគ្រួសារឲ្យមានសុខភាពល្អបរិបូរ វង្សត្រកូលមានទ្រព្យ សម្បត្តិច្រើនស្ដុកស្តម្ភ ហើយធានាឲ្យកូនចៅរៀនសូត្រពូកែ ផងដែរ”។
ប្រសិនបើជាភ្ញៀវរបស់ជនជាតិ Si La អ្នកត្រូវចាំថា កុំចូលចង្ក្រាន បាយពិសិដ្ឋឲ្យសោះ។ ជាអកុសល ប្រសិនបើអ្នកធ្វើឲ្យបែកដុំថ្មក្នុងចង្ក្រានបាយ ពិសិដ្ឋនោះ ប្រាកដថាត្រូវធ្វើពិធីសែនដើម្បីសុំឲ្យដូនតាលើកលែង ទោស ហើយសន្យាថា មិនទុកឲ្យវាកើតមានឡើងវិញឡើយ។ ជនជាតិ Si La ជឿជាក់ថា ប្រសិនបើ មិនអញ្ជើញគ្រូសែនមកធ្វើពិធីសែន ប្រហែល ជាគ្រួសារនិងវង្សត្រកូល នឹងជួបសំណាងអាក្រក់ក្នុងជីវភាពរស់នៅ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ