តន្ត្រី-ឧបករណ៍តន្ត្រីនិងសិល្បៈរបាំរបស់ជនជាតិ Ha Nhi

(VOVworld)-វប្បធម៌របស់ជនជាតិHa Nhi គឺសម្បូរបែបណាស់ ដោយមានចង្វាក់ចំ
រៀងនិងរបាំប្រជា ប្រិយជាច្រើនរួមទាំងឧបករណ៍តន្ត្រីយ៉ាងសម្បូរបែប។ វប្បធម៌
ប្រជាប្រិយទាំងនេះ ធ្វើឲ្យជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ Ha Nhi ពេញ
ទៅដោយភាពសប្បាយ រីករាយ។

តន្ត្រី-ឧបករណ៍តន្ត្រីនិងសិល្បៈរបាំរបស់ជនជាតិ Ha Nhi - ảnh 1
នារីជនជាតិ Ha Nhi

        ជនជាតិ Ha Nhi បានតាំងទីលំនៅនៅតំបន់ព្រៃភ្នំជាប់ជាមួយតំបន់ព្រំដែន
ដូច្នេះ មិន សូវរងឥទ្ធិពលពីវប្បធម៌របស់ជនជាតិដទៃទេ។ ចង្វាក់ចម្រៀងប្រជា
ប្រិយនិងក្បាច់របាំ របស់ជនជាតិ Ha Nhi ប្រៀបដូចជាចំណងតភ្ជាប់សហគមន៍ ជួយឲ្យជនជាតិមួយបើទោះបីជាមិនទាន់មានអក្សរប្រើប្រាស់នៅតែអាចរក្សាបាន
នូវបេតិកភ័ណ្ឌវប្បធម៌ដោយឡែករបស់ខ្លួន។ លោក Ly Mo Chu ជនជាតិ Ha Nhi
មួយនាក់នៅស្រុក Muong Te ខេត្ត Lai Chau បានឲ្យដឹងថា៖

“ចំរៀងនិងរបាំប្រជាប្រិយរបស់ជនជាតិ Ha Nhi គឺមានតម្លៃណាស់។ ជនជាតិ Ha
Nhi ធ្វើ ចំណាកស្រុក បន្សល់ទុកនូវរបស់ជាច្រើន ហើយពុំមានអក្សររបស់ខ្លួនទេ
ប៉ុន្តែ ចំរៀងនិងរបាំប្រជាប្រិយនៅតែបានរក្សាពីជំនាន់មួយទៅជំនាន់មួយ។​ ដោយ
ហេតុនេះហើយ ជនជាតិ Ha Nhi នៅតែរក្សាបានអត្តសញ្ញាវប្បធម៌ជនជាតិខ្លួន
រហូតមកដល់ បច្ចុប្បន្នដែរ”។

        លើវិស័យតន្ត្រីរបស់ជនជាតិ Ha Nhi វិញ ឧបករណ៍តន្ត្រីច្រើនប្រភេទគឺមិន
អាច​ខ្វះបានទេនៅក្នុងការច្រៀងសាសងគ្នាឬសរភាពស្នេហារបស់យុវជន យុវនារី។
ក្នុងចំណោម  ឧបករណ៍តន្ត្រីទាំងនោះ ឧបករណ៍តន្ត្រីមានឈ្មោះថា “Chi Papo” ដែលជាប្រភេទឧបករណ៍មានរូបរាងដូចជាគែនធ្វើពីស្លឹកឈើរបស់ជនជាតិ Mong
អញ្ជឹង។ ឧបករណ៍មួយទៀតមានឈ្មោះថា “La ty” ដែលផ្លុំបញ្ចេញសម្លេងដូចជា
ខ្លុយដែរ។ គូរស្រករជនជាតិ Ha Nhi នៅពេលសារភាពស្នេហាដាក់គ្នាតែងតែប្រើ
ឧបករណ៍តន្ត្រីហើយចាត់ទុកកិច្ចការនេះគឺសម្រាប់ស្វែងយល៉ចិត្តគ្នាទៅ វិញទៅ
មក។ លោក Le Sy Tho កម្មាភិបាលស្រាវជ្រាវអំពីជនជាតិ Ha Nhi នៅវិទ្យាស្ថាន
ជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖

“ក្នុងការស្វែងយល់គូរស្រករ យុវជនយុវនារីជនជាតិ Ha Nhi និយមចូលចិត្តអង្គុយ និយាយសាសងគ្នា។​កំលោះជនជាតិ Ha Nhi ស្វែងយល់គូរស្រកររបស់ខ្លួនមិនត្រឹម
តែតាមរយៈតន្ត្រី ប៉ុណ្ណោះទេ ថែមទាំងតាមរយៈការងារប្រចាំថ្ងៃទៀតផង។ ប្រការ
គួរឲ្យចាប់អារម្មណ៍គឺប្រសិន បើប្រុសៗមើលឃើញអុសមួយគំនរធំនៅផ្ទះខាងស្រី ប្រុសនោះនឹងគិតថា នារីនោះគឺជាមនុស្សឧស្សាព្យាយាម។ បុរសនោះប្រើឧបករ ណ៍តន្ត្រីដើម្បីលួងលោមចែចង់នារីនោះ”។

        ជនជាតិ Ha Nhi មានប្រភេទចម្រៀងប្រជាប្រិយជាច្រើនដែលរួមផ្សំជាមួយ
ចង្វាក់របាំ​ដូចជាច្រៀងបំពេរកូន ច្រៀងអញ្ជើញផឹកស្រា ច្រៀងបុណ្យសពឬច្រៀង
នៅពេលធ្វើពលកម្ម ជាដើម។ លោក Le Van Thiet កម្មាភិបាលសារមន្ទីរជនជាតិ វិទ្យាវៀតណាមបានឲ្យដឹងថា៖

“បទចម្រៀងនិងចង្វាក់របាំរបស់ជនជាតិ Ha Nhi តែងតែរៀបរាប់ពីទំនៀមទំលាប់
ក្នុងនោះ មានចង្វាក់របាំពិសេសដូចជា របាំត្បាញក្រណាត់។​ប្រការនេះសរឲ្យឃើញ
ថា តន្ត្រីបានឆ្លុះ បញ្ជាំងនូវទំនៀមទម្លាប់របស់ជនជាតិ Ha Nhi ដែរ”។

        ជីវភាពរស់នៅខាងវប្បធម៌របស់ជនជាតិ Ha Nhi បច្ចុប្បន្នគឺមានការលាយ
ឡំជាមួយ វប្បធម៌របស់ជនជាតិដទៃ។ អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយជាច្រើន
មានការភ្ញាក់ផ្អើលជា ច្រើននៅពេលឃើញថា ក្នុងជីវភាពរស់នៅសហគមន៍របស់
ជនជាតិ Ha Nhi មានលេចចេញបទចម្រៀងមានខ្លឹមសាថ្មីជាច្រើន ក្នុងនោះក៏
មានបទចម្រៀងបរទេសដែលបានប្រែជាភាសា ជនជាតិ Ha Nhi ផងដែរ។ ប្រហែល ជាដោយមូលហេតុនេះហើយបានជាលក្ខណៈវប្បធម៌ប្រពៃណីរបស់ ជនជាតិ Ha Nhi នៅបន្តបានរក្សាក្នុងជីវភាពរស់នៅបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ