ទំនៀមទម្លាប់ជ្រលក់ធ្មេញខ្មៅរបស់នារីជនជាតិ Lu

(VOVWORLD) - ក្រុមជនជាតិ Lu គឺជាក្រុមជនជាតិភាគតិចមួយក្នុងចំណោមជនជាតិភាគតិចនៅវៀតណាដែលនៅតែរក្សាដដែលអត្តសញ្ញាណវប្បធម៌ ជីវភាពរស់នៅ និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន។ ក្នុងនោះ ទំនៀមទម្លាប់ជ្រលក់ពណ៌ធ្មេញខ្មៅបានក្លាយទៅជាប្រពៃណី វប្បធម៌ពិសេសមានតាំងពីរយូរណាស់មកហើយរបស់ជនជាតិ Lu ។ សម្រាប់ជនជាតិ  Lu នារីមានធ្មេញខ្មៅ កាន់តែរលោងកាន់តែស្រស់ស្អាតនិងកាន់តែទាក់ទាញ។

ទំនៀមទម្លាប់ជ្រលក់ធ្មេញខ្មៅរបស់នារីជនជាតិ Lu - ảnh 1 សម្រាប់ជនជាតិ Lu ធ្មេញកាន់តែខ្មៅ រលោងគឺកាន់តែស្រស់ស្អាត

យោងតាមស្ថិតិនាពេលថ្មីៗនេះឱ្យដឹងថា ជនជាតិ Lu នៅទូទាំងប្រទេសវៀតណាមមានចំនួនប្រហែល ៥.៥០០ នាក់ រស់នៅក្នុងតំបន់ព្រៃភ្នំមួយចំនួននៅស្រុក Phong Tho ស្រុក Tan Uyen ខេត្ត Lai Chau ។ ជនជាតិ Lu គេចេះធ្វើស្រែទឹកកាលពីយូរណាស់មកហើយ។ មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងចេះធ្វើស្រែចំការ ដាំដុះដំឡូងឆ្វានិងដំឡូងមីទៀតផង។ របរដាំកប្បាសនិងត្បាញក្រណាត់ក៏បានជនជាតិ Lu អភិវឌ្ឍន៍តាមរយៈគ្រួសារដែរ។

នារីជនជាតិ Lu មានបាតដៃប៉ិនប្រសពក្នុងការដេរប៉ាកសំលៀកបំពាក់សម្រាប់ក្រុមគ្រួសារទាំងមូល ជាពិសេសសម្លៀកបំពាក់ជាអាវ កន្សែងនិងសំពត់របស់នារី មុននឹងរៀបអាពាហ៍ពិពាហ៍គឺត្រូវបានតុបតែង ប៉ាកក្បូរក្បាច់លើក្រណាត់ជ្រលក់ពណ៌ដ៏យ៉ាងស្រស់ស្អាត។  ជាពិសេសសម្រាប់នារីជនជាតិ Lu ធ្មេញខ្មៅរលោងនៅតែជាស្តង់ដារនៃសម្រស់។ ពោលគឺទាំងចាស់ទាំងក្មេង សុទ្ធតែបានជ្រលក់ធ្មេញពណ៌ខ្មៅផងដែរ។ ហើយធ្មេញផ្នែកខាងស្តាំដែលត្រូវបានរុំដោយមាស។ នារីជនជាតិ Lu បើចង់បានប្តីគឺមិនអាចរំលងបានទំនៀមទម្លាប់ជ្រលក់ធ្មេញឲ្យខ្មៅឡើយ។

លោក Lo Van Ngan ជាជនជាតិ Lu នៅឃុំ Ban Hon ស្រុក Tam Duong ខេត្ត Lai Chau បានឱ្យដឹងថាៈទំនៀមទម្លាប់ជ្រលក់ធ្មេញឲ្យខ្មៅមានប្រភពដើមចេញពីទស្សនៈស្តង់នៃភាពស្រស់ស្អាតរបស់ជនជាតិ Lu គឺធ្មេញពណ៌ខ្មៅទើបជាធ្មេញស្អាត ហើយនារីជ្រលក់ធ្មេញពណ៌ខ្មៅទើបបានបុរសៗចាប់អារម្មណ៍ផងដែរ។ លោក Lo Van Ngan បានសំណេះសំណាលថា៖ “ទំនៀមទម្លាប់របស់យើងខ្ញុំ គឺនារីជនជាតិ Lu ចាប់ពីអាយុពី១៣ដល់១៤ឆ្នាំគឺត្រូវជ្រលក់ធ្មេញខ្មៅ ហើយត្រូវរក្សារហូតដល់ពេស្លាប់ទៅឬដល់ពេលធ្មេញជ្រុះអស់ទាល់តែបាន”។

មិនដឹងថាទំនៀមទម្លាប់ជ្រលក់ធ្មេញឲ្យខ្មៅរបស់ជនជាតិ Lu មានតាំងពីពេលនោះមកទេ ប៉ុន្តែយោងតាមអ្នកស្រី Tao Thi En នៅភូមិ Pa Pe ឃុំ Binh Lu ស្រុក Tam Duong ខេត្ត Lai Chau គឺ នារីជនជាតិ Lu ពេលអាយុពី ១៣ទៅ ១៤ ឆ្នាំបានចាប់ផ្តើមជ្រលក់ពណ៌ខ្មៅឲ្យធ្មេញ។ វាជាលក្ខណៈចាប់បង្ខំសម្រាប់កូនក្រមុំគ្រប់រូបមុនពេលទៅរស់នៅខាងប្តី។ ជារៀងរាល់យប់ ក្រោយពីបាយទឹករួច នារីជនជាតិ  Lu តែងតែអង្គុយនៅក្បែរចង្ក្រានភ្លើងដើម្បីជ្រលក់ធ្មេញឲ្យបានខ្មៅក្នុងរយៈពេល១ ម៉ោង។

លោកស្រី En ថា នេះជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់នាទីជនជាតិ Lu ដែលអស់រយៈពេលច្រើនឆ្នាំហើយទំនៀមទម្លាប់នេះនៅតែបានរក្សាជានិច្ច។ លោកស្រីបានបន្ថែមថា៖ “កាលពីអាយុ ១៤ ឆ្នាំ ខ្ញុំបានជ្រលក់ពណ៌ខ្មៅឲ្យធ្មេញរបស់ខ្ញុំហើយ។ ជានារីជនជាតិ Lu គឺត្រូវតែជ្រលក់ធ្មេញ ហើយការជ្រលក់នេះមិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងការពារកុំឲ្យដង្កូវស៊ីធ្មេញទៀតផង។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែរក្សាទម្លាប់នេះ ពោលគឺញ៉ាំបាយពេលយប់ហើយ ខ្ញុំតែងតែអង្គុយជ្រលក់ធ្មេញហើយទើបចូលគេង។ យប់ណាក៏ដូចយប់ណាដែរ។ ថ្ងៃណាមិនជ្រលក់ធ្មេញគឺមានអារម្មណ៍ រសិប រសូលណាស់”។

តម្លៃនៃសាភ័ណភ្ពនៃធ្មេញខ្មៅសម្រាប់ជនជាតិ Lu នៅមានភាពស្រស់ស្អាតរបស់ជនជាតិខ្លួនផងនិងថែមទាំងក្លាយទៅជាប្រពៃណីទៀតផង។ ពីវត្ថុធាតុដើមដូចជា ស្រមោចគិនឲ្យមត់ត្រាំងជាមួយទឹកក្រូចឆ្មាក្នុងរយៈពេលប្រហែល មួយសប្តាហ៍នៅ ពេលវាត្រូវបានគេដាក់នៅលើស្លឹកដូងពីរហើយបន្ទាប់មកញាស់ធ្មេញនៅពេលចូលគេង។

សម្រាប់ជនជាតិ Lu ឬជនជាតិភាគតិចមួយចំនួនរស់នៅភាគពាយ័ព្យគេតែងតែចេះរក្សាប្រពៃណីបុរាណត្រូវហើយត្រូវបានផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ។  វាហាក់ដូចជានារីជនជាតិ Lu កំពុងជ្រលក់ធ្មេញពណ៌ខ្មៅដើម្បីថែរក្សាសម្រស់របស់នាងនិងរក្សាសេចក្តីស្រឡាញ់របស់នាង។ ប្រជាប្រិយភាពគួឲ្យទាក់ទាញនេះត្រូវបានសម្តែងតាមរយៈបទចម្រៀង "Hat Lu" ។ ខណៈដែលសម្លេងខ្លុយ Pau Piលាន់លឺដែលបានផ្ញើសេចក្តីស្រឡាញ់របស់កម្លោះជូនទៅនារីដួងចិត្ត ស្នាមញញឹមរបស់កូនស្រី Lu និង ចង្វាក់ Pau Pi ដូចជាការឆ្លើយឆ្លងរបស់គូរស្រករដែលមានការចាប់អារម្មណ៍ក្តីស្រឡាញ់ជាមួយគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ