ទំនៀមទម្លាប់បិទក្រដាសក្រហមនៅដើមឆ្នាំរបស់ជនជាតិ Tay និង Nung

(VOVWORLD) - ក្នុងឱកាសជូនដំណើរឆ្នាំចាស់ ទទួលស្វាគមន៍ឆ្នាំថ្មី ជនជាតិ Tay និង Nung តែងតែតុបតែងផ្ទះសម្បែងដោយក្រដាសក្រហម។ ពួកគេបិទភ្ជាប់ក្រដាស ក្រហមនៅលើរបស់របរទាំងអស់ចាប់តាំងពី ដើមឈើ រហូតដល់ទ្រុងចិញ្ចឹមសត្វផងដែរ ដោយមានបំណងចង់បណ្ដេញខ្មោចចង្រៃចេញពីផ្ទះ បួងសួងសុំឲ្យគ្រួសារជួបតែសេចក្តីសុខចម្រុង ចម្រើនក្នុងឆ្នាំថ្មី។

ទំនៀមទម្លាប់បិទក្រដាសក្រហមនៅដើមឆ្នាំរបស់ជនជាតិ Tay និង Nung - ảnh 1បិទក្រដាសក្រហមលើទ្វារផ្ទះ។ (រូបថត៖ VOV)
ដូចជនជាតិសឹងតែទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមដែរ បុណ្យ ចូលឆ្នាំថ្មីប្រពៃណី (បុណ្យតេត) គឺជាពិធីបុណ្យដ៏ធំបំផុតក្នុងចំណោមពិធីបុណ្យ ប្រពៃណីរបស់ជនជាតិ Tay និង Nung។ ទន្ទឹមនឹងការរៀបចំនំ ផ្លែឈើក្នុងអំឡុង បុណ្យតេត ប្រជាជនជនជាតិ Tay, Nung ក៏ត្រៀមរៀបចំក្រដាសក្រហមសម្រាប់ បិទភ្ជាប់លើរបស់របរក្នុងផ្ទះចាប់ពីត្បាល់កិន ត្បាល់បុកស្រូវ នង្គល់រនាស់ ជាដើម។ លោក Nguyen Van Vi នៅឃុំ Trieu Au ស្រុក Phuc Hoa ខេត្ត Cao Bang បានឲ្យដឹងថា នៅពេលទៅផ្សារមុនបុណ្យតេត រួមជាមួយនឹងអាហារ ស្ករគ្រាប់ មនុស្សគ្រប់គ្នាសុទ្ធតែជ្រើសរើសទិញក្រដាសក្រហមដ៏ក្រាស់ ស្អាត មិនទក់ខ្ញុកខ្ញូវ ដើម្បីតុបតែងផ្ទះសម្បែង។
“ជនជាតិ Tay នៅភូមិខ្ញុំ ជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៩ និងទី ៣០ បុណ្យតេត តែងតែយកក្រដាសក្រហមថ្មីមកឲ្យគ្រូសែនសរសេរអក្សរផ្ចង់ដើម្បីបិទលើអាសនៈដូនតា ហើយមួយឆ្នាំប្ដូរម្ដង។ ដោយ ឡែកអាសនៈ បន្ទាប់ពីយកក្រដាសក្រហមចាស់ចេញ ត្រូវដាំទឹកស្លឹកក្រូចថ្លុងសម្រាប់លាងសម្អាតអាសនៈរួចសិន ទើបបិទក្រដាសក្រហមថ្មី។ ក្រៅពីអាសនៈ ផ្ទះខ្ញុំក៏បិទក្រដាសក្រហមនៅទ្វារ សសរផ្ទះ ទ្វារប្រោលក្របី គោ ជ្រូក មាន់ ចបកាប់ និងប៉ែលជាដើម ដើម្បីបួងសួងសុំឲ្យ គ្រួសារក្នុងឆ្នាំថ្មីជួបតែសេចក្តីសុខ រកស៊ីមានបាន សុខភាពល្អគ្រប់ៗគ្នា។ ចំនួនក្រដាសបិទលើអាសនៈដូនតា និង ទ្វារចេញចូលផ្ទះ ត្រូវតែជាលេខសេស ជាធម្មតាគឺលេខ ៣, ៥ ឬ ៧ ចំណែកឯរបស់ របរ សត្វចិញ្ចឹម ដើមឈើវិញ ត្រឹមតែបិទ ក្រដាសមួយស្លឹកដែលមានទំហំប្រហែល ៦x១០សាំងទីម៉ែត្រ ប៉ុណ្ណោះ”។
ក្រដាសក្រហមនៃឆ្នាំចាស់ បន្ទាប់ពីយកចេញនឹងត្រូវបានយកទៅ “ដុត”។ ជនជាតិ Tay និង Nung មានទស្សនទានថា មិនគួរបោះចោលក្រដាស់ឆ្នាំចាស់ដោយបាសវាលពាសកាល ឡើយ ព្រោះពួកគេខ្លាចថា បសុសត្វ បសុបក្សី ជាន់លើ នឹងបណ្ដាលឲ្យគ្រួសារជួប សំណាងអាក្រក់ក្នុងឆ្នាំថ្មី។ ម៉្យាងវិញទៀត ការ«ដុត» ក្រដាសក្រហមចាស់ ក៏មានន័យ ថា លុបបំបាត់រឿងអបមង្គលក្នុងឆ្នាំចាស់ផងដែរ។ ក្នុងជីវភាពសម័យទំនើប ទំនៀមទម្លាប់បិទក្រដាសក្រហមនៅថ្ងៃតេត ក៏មានការផ្លាស់ប្តូរផងដែរ។
ប្រសិនបើកាលពីមុន មនុស្សរាល់គ្នាគ្រាន់តែយកក្រដាសទៅ ផ្ទះគ្រូសែនសុំឲ្យសរសេរអក្សរ ហើយ បិទលើអាសនៈហើយសរសេរពាក្យប្រស្នា ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេអាចជ្រើសរើសគំនូរសក្ការបូជានិងពាក្យប្រស្នាដែលបានបោះ ពុម្ពជាមុន។
ទំនៀមទម្លាប់បិទក្រដាសក្រហមនៅដើមឆ្នាំរបស់ជនជាតិ Tay និង Nung - ảnh 2បិទក្រដាសក្រហមនិងពាក្យប្រស្នាលើអាសនៈដូនតា។ (រូបថត៖ VOV)
យោងតាមលោក Duong Sach អ្នកស្រាវជ្រាវវប្បធម៌ Tay, Nung នៅខេត្ត Cao Bang បានឲ្យដឹងថា ក្រដាសពណ៌ក្រហមតំណាងឱ្យសេចក្ដីរីករាយ សេចក្ដីសុខ និង ជានិមិត្តរូបនៃពន្លឺព្រះអាទិត្យ ព្រមទាំងជាការចាប់ផ្តើមនៃឆ្នាំថ្មីមួយប្រកបដោយ សំណាងល្អ និងក្ដីសុខសាន្តត្រាណផងដែរ។
“តាមទស្សនទានរបស់ជនជាតិ Tay, Nung ចាត់ទុកថា មនុស្សប្រៀបដូចជា ពណ៌ក្រហមនៃរងើកភ្លើងដើម្បីបណ្ដេញខ្មោចចង្រៃ ហើយបួងសួងសុំសេចក្តីសុខ។ ដូច្នេះ នៅក្នុងជីវភាពរបស់ជនជាតិ Tay, Nung ទិវាបុណ្យទាំងអស់សុទ្ធតែផ្សាភ្ជាប់នឹងពណ៌ ក្រហម។ ពាក្យប្រស្នាជូនពរឆ្នាំថ្មីត្រូវមានពណ៌ក្រហម តុជប់លៀងមានពណ៌ក្រហម គ្រឿងបណ្ណាការដែលត្រូវបាននាំយកទៅជប់លៀងត្រូវបិទក្រដាសក្រហម ហើយក្នុង ថ្ងៃបុណ្យតេត ត្រូវប្រើក្រដាសក្រហមដើម្បីសរសេរពាក្យហើយបិទលើអាសនៈដូនតា ទ្វារ របស់របរក្នុងផ្ទះទាំងអស់ ទ្រុងជ្រូកនិងទ្រុងចិញ្ចឹមមាន់។ តាមការគិតរបស់ជនជាតិ Tay, Nung ថា ឧបករណ៍ពលកម្ម ដើមឈើហូបផ្លែ សុទ្ធតែមានព្រលឹងដូចមនុស្ស អញ្ចឹង។ ក្នុងឆ្នាំកន្លងទៅ ពួកវាបានជួយមនុស្សឲ្យមានទ្រព្យសម្បត្តិ។ អាស្រ័យហេតុ នេះ មនុស្ស បិទក្រដាសក្រហម ដើម្បីទទួលស្គាល់ សម្ដែងការដឹងគុណ ហើយ ក្រដាសក្រហមនោះជំនួសឲ្យទឹកចិត្តម្ចាស់ផ្ទះដែលចង់ឲ្យរបស់របរប្រើប្រាស់ក្នុងផ្ទះ ឈប់សម្រាក អំណរបុណ្យតេតជាមួយគ្រួសារក្រោយពីការខិតខំប្រឹងប្រឹងធ្វើការអស់ រយៈពេល១ឆ្នាំកន្លងមក ហើយបួងសួងសុំឲ្យមានរដូវអំណោយផលក្នុងឆ្នាំថ្មីផងដែរ”។
ជីវភាពសម័យទំនើបជាមួយនឹងការផ្លាស់ប្តូរជាច្រើន ប៉ុន្តែទំនៀមទម្លាប់ បិទ ក្រដាសក្រហមនៅថ្ងៃបុណ្យតេត នៅតែត្រូវបានថែរក្សាក្នុងជីវភាពវប្បធម៌របស់ ជនជាតិ Tay, Nung។ មកទស្សនាភូមិឃុំរបស់ប្រជាជនជនជាតិ Tay Nung ក្នុងអំឡុង បុណ្យតេត យើងអាចមើលឃើញពណ៌ក្រហមដ៏ត្រចះត្រចង់ ដែលបង្កើតឡើងអត្ត សញ្ញាណវប្បធម៌ដ៏ពិសេសដោយឡែក ហើយបង្ហាញពីជំនឿជឿជាក់ចំពោះឆ្នាំថ្មី ប្រកបដោយភាពល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ