ទម្លាប់បង្កាប់ការរបស់ជនរួមជាតិ Tay

ទម្លាប់បង្កាប់ការរបស់ជនរួមជាតិ Tay - ảnh 1
ទម្លាប់បង្កាប់ការរបស់ជនរួមជាតិ Tay (dantri.com.vn)

        Vovworld-នៅបណ្ដាភូមិឃុំរបស់ជនរួមជាតិ Tay មុននេះ ឪពុកម្ដាយជ្រើសរើស
ប្តីប្រពន្ធឲ្យកូនខ្លួន។ ប៉ុន្តែក៏មានអាពារហ៍-ពិពារហ៍ដោយផ្អែកទៅលើ​មនោសញ្ចេតនា
​របស់កំលោះក្រមុំដែរ។ តាមលោក Tran Quoc Huynh ជនជាតិ Tay នៅភូមិ​ Na Tra ឃុំ
Khang Chien ស្រុក Trang Dinh ខេត្ត Lang Son ថា គ្រួសារកូនកំលោះត្រៀមរៀបចំឲ្យ
អាពារហ៍-ពិពារហ៍គឺត្រូវចំណាយច្រើនណាស់ សាច់ជ្រូកប្រមាណ៤០០គីឡូក្រាម
ក្នុងនោះត្រូវយកទៅគ្រួសារកូនក្រមុំ​ប្រមាណ១០០គីឡូក្រាមដោយមិនទាន់គិតដល់
នុំ Day មាន់ស្រាសនិងប្រាក់​កាតផង។

        “ក្នុងពិធីហែជំនូនគេធ្វើស្ពកបាយប្រមាណ៣ បើគ្រួសារធូធារគ្រាន់បើគឺគេធ្វើ
ប្រមាណ​១០​ស្ពក។ ថ្ងៃនោះជំនូនទាំងឡាយដោយគ្រួសារកូនកំលោះចំណាយទាំង
អស់។ នេះគឺជាពិធីជួបជុំគ្នារបស់គ្រួសារទាំងពីរដោយការទទួលហូបចុកចំណី ​
ពិភាគ្សា​អំពីថ្ងៃរៀបអាពារហ៍-ពិពារហ៍ មុននេះគេ​បង្កប់​ការ គ្រួសារកូនក្រមុំនឹងបង្កាប់
ការជាមួយ​គ្រួសារ​កូនកំលោះ ឧទាហរណ៍ដូចជានាបច្ចុប្បន្នគឺអស់ប្រមាណ២០ដល់
៣០លាន​ដុង។”

        លោក Huynh បានសំណេះសំណាលថា​មុននេះរាល់មុខម្ហូបក្នុងស្ពកបាយ​សុទ្ធតែ
បានកែច្នៃដោយសាច់ជ្រូក។ ហេតុនេះហើយគ្រួសារកំលោះបណ្ដេញ​ជ្រូកទៅគ្រួសារ
ក្រមុំត្រូវគ្រប់១០០គីឡូក្រាម មិនអាចខ្វះបានឡើយ។

        “ត្រូវថ្លឹងឲ្យគ្រប់១០០គីឡូក្រាម លើកគឺបានប៉ុន្តែបើខ្វះគឺត្រូវពិនិត្យគ្នា។​១០០
​គីឡូក្រាមគឺដើម្បីគេធ្វើបាយតែប៉ុណ្ណោះទេ ប៉ុន្តែពេលរៀបការកូនកំលោះ​ត្រូវមានជ្រូក
ក្វាយយកតាម។ នោះគឺមិនគិតក្នុងការបង្កាប់ការឡើយ។”

        លោកស្រី Hoang Phuong Anh នៅភូមិ Tan Lap ឃុំ Mai Pha ទីក្រុង Lang Son បាន
ឲ្យដឹងថា ការត្រៀមរៀបចំដ៏គ្រប់គ្រាន់បង្កាប់ការគឺសម្ដែងទឹកចិត្ត​របស់គ្រួសារកូន
កំលោះ។

        “វាបានក្លាយទៅជាទម្លាប់ហើយ ខ្ញុំទាបងត្រឹមតែចង់សប្បាយរីករាយ បង​មាន
លើកគឺយកទៅ។ ឧទាហរណ៍លើក៥ដល់៧គីឡូក្រាមក៏បាន ប៉ុន្តែខ្វះគឺមិន​ល្អទេ។
ពីព្រោះមុនពេលគ្រួសារកូនកំលោះយកមកគឺគេត្រូវថ្លឹងមុនហើយ។​ សាច់ញាត្តិដែល
បានប្រគល់ភារកិច្ចនោះគេនិយាយថាមិនធ្វើតាមពាក្យសម្ដី។”

        គ្រឿងបង្កាប់ការនិងសំណូមពរតឹងរឹងដូច្នេះ ប៉ុន្តែមុននេះខណៈដែល​សេដ្ឋកិច្ចនៅ
មានការលំបាកមិនមែនជាគ្រួសារណាក៏ឆ្លើយតបបានបង្កាប់ការ​បានឡើយ។ ហេតុ
នេះហើយគ្រួសារមានកូនកំលោះដល់វ័យអាយុរៀប​អាពារហ៍-ពិពារហ៍សុទ្ធតែត្រៀម
សាច់ជ្រូកដោយរបៀបផ្ញើរជ្រូក។ លោក Tran Quoc Huynh បានពន្យល់ថា៖

        “មុននេះពេលលំបាកគឺគ្មានអ្វីឲ្យជ្រូកស៊ីឡើយ។ ជ្រូកចិញ្ចឹម១ឆ្នាំត្រឹមតែ​មាន​ទម្ងន់​៥០ដល់៦០គីឡូក្រាមគឺធាត់ហើយ។ ហេតុនេះហើយមានទម្លាប់ផ្ញើរ​ជ្រូក។​ គ្រួសារខ្ញុំ
ឆ្នាំក្រោយត្រៀមរៀបការទៅអ្នកជិតខាងសូមគ្រួសារនោះជួយ​ចិញ្ចឹមជ្រូក១ក្បាល។
ពេលនោះគឺមិនទាន់ដឹងថាប៉ុន្មានគីឡូក្រាមឡើយ ឲ្យ​ចិញ្ចឹម​ដល់ខែនោះគឺទិញ​ប៉ុន្មាន
គីឡូក្រាមក៏ទិញដែរ។”

        ទោះបីជានិយាយថាប៉ុន្មានគីឡូក្រាមក៏ទិញដែរ ប៉ុន្តែគ្រួសារដែលបានគេ​ផ្ញើរ​ជ្រូក
គឺមានការទទួលខុសត្រូវចិញ្ចឹមឲ្យបានជ្រូករៀបការមួយសំរាប់គ្រួសារ​កូន​កំលោះ។

        នាបច្ចុប្បន្នទម្លាប់ផ្ញើរជ្រូកក្នុងពិធីអាពារហ៍-ពិពារហ៍របស់ជនរួមជាតិ Tay នៅខេត្ត
Lang Son គ្មានទៀតឡើយ ពីព្រោះបង្កាប់ការមិនពិបាកដូចមុនឡើយ។​ប៉ុន្តែស្មារតីជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមករបស់បងប្អូនត្រូវបានរក្សាដដែល​តាម​រយៈការជួយឧបត្ថម្ភ
ដោយសម្ភារៈនិងស្មារតីផ្សេងៗទៀតក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ