ទំលាមទំលាប់រៀបអាពាហ៍ពិពាហ៍របស់ក្រុមជនជាតិ Raglai

(VOVWORLD) - ដូចទៅនឹងក្រុមជនជាតិដទៃទៀតដែរ ពិធីរៀបអាពាហ៍ពិពាហ៍របស់ក្រុមជនជាតិ Raglai នៅ ខេត្ត Ninh Thuan ក៏ត្រូរឆ្លងកាត់ពិធីជាច្រើន ពោលគឺ ចាប់ពីពិធីចូលស្ដីដណ្ដឹង ភ្ជាប់ពាក្យ រហូតដល់ពិធីរៀបអាពាហ៍ពិពាហ៍។ ចំពោះក្រុមជនជាតិ Raglai នោះ ខាងកូនក្រមុំមានសិទ្ធិសម្រេចក្នុងពីធីរៀបអាពាហ៍ពិពាហ៍។ នេះគឺជាលក្ខណៈដ៏វិសេសវិសាលក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ក្រុមជនជាតិ Raglai នៅខេត្ត Ninh Thuan។

ដូចទៅនឹងក្រុមជនជាតិដទៃទៀត នៅតំបន់ Truong Son Tay Nguyen ក្រុមជនជាតិ Raglai នៅខេត្ត Ninh Thuan ក៏បានប្រកាន់យករបបមាតាផងដែរ។ អ្នកដែលដើរតួនាទីធំជាងគេនៅក្នុងគ្រួសារនិងសហគមន៍គឺជាស្ត្រី ជាម្តាយ និងជាភរិយា។

យោងទៅតាមទំនៀមទម្លាប់របស់ក្រុមជនជាតិ Raglai ថា ខាងកូនក្រមុំនឹងមានសិទ្ធិសម្រេចក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ពោលគឺខាងកូនក្រមុំនឹងរៀបចំជំនូន។ ពិធីរៀបអាពាហ៍ពិពាហ៍នឹងត្រូវបានរៀបចំឡើងនៅផ្ទះកូនក្រមុំ។ លោក C’To Hoa មកពីឃុំ Phuoc Binh ស្រុក Bac Ai បានឲ្យដឹងថា៖ “ប្រសិនបើខាងកូនកំលោះទៅចាប់កូនក្រមុំគឺខាងប្ដីមិនត្រូវរៀបចំជំនូនឡើយ។ ខាងកូនក្រមុំនឹងរៀបចំជំនូនធំណាស់ ពោលគឺ រៀបចំសត្វជ្រូក ពី ១ ទៅ ៣ ក្បាលដែលមានទម្ងន់ ១ រយ គីឡូក្រាម និងស្រាចំនួន ៥០ ពាង។ យើងខ្ញុំបានប្រកាន់យករបបមាតា បានជាកូនកំលោះត្រូវស្នាក់នៅខាងកូនក្រមុំវិញ។ ទន្ទឹមនឹងនេះ កូនចៅក៏ត្រូវដាក់ឈ្មោះតាមត្រកូលខាងម្ដាយផងដែរ”។

ទំលាមទំលាប់រៀបអាពាហ៍ពិពាហ៍របស់ក្រុមជនជាតិ Raglai - ảnh 1ថ្វីបើប្រកាន់យករបបមាតាក៏ដោយ ប៉ុន្តែកូនក្រមុំមិនស្វែងយល់ចិត្តកូនកំលោះមុនឡើយ ( រូបថត៖ baotintuc.vn) 

ថ្វីបើប្រកាន់យករបបមាតាក៏ដោយ ប៉ុន្តែកូនក្រមុំមិនស្វែងយល់ចិត្តកូនកំលោះមុនឡើយ ពោលគឺតាមទំនៀបទំលាប់ ប្រសិនបើកូនក្រមុំបានបង្ហាញមនោសច្ចេតនាមុន នឹងត្រូវបានអ្នកភូមិចាត់ទុកថាគ្មានចរិយាមាយាតល្អ។ លោក Mai Tham អ្នកភូមិមួយរូបនៅភូមិ Ma Oai ឃុំ Phuoc Thang បានឲ្យដឹងថា៖ “កូនកំលោះ និងកូនក្រមុំមានសិទ្ធិស្រឡាញ់គ្នាទៅវិញទៅមក។ ឪពុកម្តាយមិនបង្ខំឱ្យកូនៗ រៀបការទេ។ ខាងកូនកំលោះត្រូវស្វែងយល់ចិត្តខាងកូនក្រមុំជាមុនសិន។ ពោលគឺខាងកូនក្រមុំមិនអាចទៅរកកូនកំលោះមុនបានឡើយ”។

យោងទៅតាមទស្សនៈទានរបស់ក្រុមជនជាតិ Raglai ថា នៅពេលកូនកំលោះស្រឡាញ់កូនក្រមុំ គឺកូនក្រមុំអាចជ្រើសរើសយកកូនកំលោះ ដើម្បីអនុវត្តន៍ពិធី "រួមដំណេកជាមួយគ្នា ប៉ុន្តែមិនត្រូវធ្វើឲ្យហួសដែនកំណត់ឡើយ" (Ngu Thao )។ នាបច្ចុប្បន្ននេះ ពិធី "រួមដំណេកជាមួយគ្នា" នៅតែត្រូវបានចាត់ទុកថាជាលក្ខណៈដ៏ស្រស់ស្អាតក្នុងវប្បធម៌របស់ក្រុមជនជាតិ Raglai សម្រាប់កូនកំលោះ និងកូនក្រមុំ ដើម្បីស្វែងរកចិត្តគ្នាទៅវិញទៅមក។ យោងតាមលោក C’ To Hoa អ្នកភូមិមួយរូបបានឲ្យដឹងថា ទំនៀមទំលាប់ “រួមដំណេកជាមួយគ្នា” របស់ក្រុមជនជាតិ Raglai គឺមានលក្ខណៈ ស្អាតស្អំ ផូរផង់ ពោលគឺកូនកំលោះ និងកូនក្រមុំមិនដើរហួសដែនកំណត់ឡើយ។

ក្នុងដំណើរការអនុវត្តន៍ពិធី “រួមដំណេកជាមួយគ្នា” នោះ ប្រសិនបើកូនកំលោះ និងកូនក្រមុំមិនពេញចិត្តគ្នា គឺអាចបែកគ្នាដោយគ្មានការអាក់អន់ចិត្ត ខឹងឬស្អប់គ្នាឡើយ។ ផ្ទុយទៅវិញ ប្រសិនបើពួកគេស្រលាញ់និងចង់បង្កើតចំណងស្នេហាយូរអង្វែងនោះគឺកូនកំលោះ និងកូនក្រមុំនឹងសុំការអនុញ្ញាតពីក្រួសារទាំងសង្ខាង ដើម្បីរៀបមង្គលការជាមួយគ្នា។

ទំលាមទំលាប់រៀបអាពាហ៍ពិពាហ៍របស់ក្រុមជនជាតិ Raglai - ảnh 2 ពិធី "រួមដំណេកជាមួយគ្នា ប៉ុន្តែមិនត្រូវធ្វើឲ្យហួសដែនកំណត់ឡើយ" ( រូបថត៖ baotintuc.vn) 

បន្ទាប់ពីក្រុមគ្រួសារទាំងសងខាងបានព្រមព្រៀងគ្នានោះ ក្រុមគ្រួសារកូនកំលោះនឹងអញ្ជើញមេអណ្ដើកមក ពោលគឺជាមនុស្សវ័យចំណាស់ ហើយមានការយល់ដឹងទំនៀមទលាប់យ៉ាងជ្រៅជ្រះ ដើម្បីរៀបចំពីធីរៀបអាហ៍ពាពិពាហ៍។ លោក C’To Hoa មកពីឃុំ Phuoc Binh ស្រុក Bac Ai បានឲ្យដឹងថា៖ “មេអណ្ដើកនឹងជ្រើសរើសយកថ្ងៃជាវេលាល្អសម្រាប់ពិធីចូលស្ដីដណ្ដឹង ព្រមទាំងជ្រើសរើសយកមនុស្សតំណាងខាងកូនកំលោះ ដើម្បីកាត់ជួបជាមួយខាងកូនក្រមុំ។ មេអណ្ដើកត្រូវជាមនុស្ស ដែលពុកែនិយាយ ហើយមានការយល់ដឹងអំពីទំនៀមទំលាប់”។

ទោះបីប្រកាន់យករបបមាតាក៏ដោយ ប៉ុន្តែកូនកំលោះ ជនជាតិ Raglai នៅតែដើរតួនាទីសខាន់ក្នុងពិធីរៀបមង្គលការ ពោលគឺចាប់ពីការជ្រើសរើសកូនក្រមុំ រហូតដល់ពិធីចូលស្ដីដណ្ដឹងកូនក្រមុំ។

ក្នុងពិធិរៀបអាពាហ៍ពិពាហ៍ ខាងកូនក្រមុំនឹងរៀបចំជំនូន ហើយពិតណាស់ថា ឪពុកម្តាយទាំងសងខាងបានជួយឲ្យគូស្វាមីភរិយាវ័យថ្មីក្នុងការរកស៊ី និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រការនេះបានធ្វើឲ្យជនជាតិ Raglai  ជានិច្ចកាលគោរពឪពុកម្តាយ ព្រោះថា ឪពុកម្តាយមិនត្រឹមតែជាអ្នកផ្ដល់កំណើតប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភខាងសំភារៈ និងទ្រព្យសម្បត្តិ សម្រាប់កូន ៗ រហូតដល់ថ្ងៃរៀបការ។ លោក T’Nang Trac បានចែករំលែកថា៖

“យោងតាមទំនៀមទំលាប់របស់ជនជាតិ Raglai គឺកូនកំលោះ នឹងស្នាក់នៅផ្ទះកូនក្រមុំ។ គ្រួសារទាំងសង្ខាងនឹងជួយឧបត្ថម្ភវថិការដល់កូនៗ។ ជាក់ស្ដែង ខាងកូនក្រមុំនឹងឲ្យដីធ្លី និងផ្ទះសម្បែង ហើយខាងកូនកំលោះនឹងឲ្យ សត្វគោនិងសត្វក្របី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច”។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Raglaiគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធពិធីនៃវដ្តជីវិត ដែលបានប្រព្រឹត្តិទៅនៅចំពោះមុខក្រុមគ្រួសារ វង្សត្រកូល និងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ