បុណ្យចាក់ក្របីរបស់ជនរួមជាតិ Ba Na

បុណ្យចាក់ក្របីរបស់ជនរួមជាតិ Ba Na - ảnh 1
បុណ្យចាក់ក្របីរបស់ជនរួមជាតិ Ba Na (VOV)


        Vovworld-បុណ្យចាក់ក្របីត្រូវបានរៀបចំក្នុងពេលវេលាពីខែទី១២ដល់ខែ​ទី
៣តាមច័ន្ទគតិ។ នោះគឺជាពេលប្រមូលផលរួចរាល់ បណ្ដាគ្រួសារបានសំរាក។
ជនរួមជាតិ Ba Na រៀបចំបុណ្យចាក់ក្របីគឺដើម្បីអំណរគុណទេវតាអំណរឆ្នាំថ្មី​បួង
សួងសូមឲ្យគ្រប់គ្នាមានសុខភាពល្អនិងបួងសួងសូមឲ្យឆ្នាំថ្មីមួយ​អំណោយផល។
លោក Dao Minh Ngoc អ្នកមគ្គទេសនៃសារមន្ទីជនជាតិវិទ្យា​ខេត្ត Dac Lac បានឲ្យ
ដឹងថា៖

“បុណ្យចាក់ក្របីជាបុណ្យធំពិសិដ្ឋមួយចំពោះជនរួមជាតិ Ba Na។ បុណ្យ​ចាក់ក្របី
ត្រូវឆ្លងកាត់ពិធីការតូចៗជាច្រើនដោយមានរបៀបខុសគ្នាដូចជា​បុណ្យសែនព្រេន
ទេវតា ពិធីពិសារស្រាអិច ពិធីសម្ដែងគងឃ្មោះនិងបទយំក្របី។ បុណ្យចាក់ក្របីធ្វើ
ឡើងតែក្នុងការសែនព្រេនទេវតា។”

        បុណ្យចាក់ក្របីបានប្រព្រឹត្តទៅក្នុងអំឡុង៣យប់៣ថ្ងៃ។ ដើម្បីត្រៀមរៀបចំ​
បុណ្យចាក់ក្របីជនរួមជាតិ Ba Na ត្រូវត្រៀមលក្ខណៈប៉ុន្មានខែមុនឯណោះ។
បណ្ដាបុរសខ្លាំងក្លា​ក្នុងភូមិត្រូវបានបញ្ជូនទៅព្រៃជ្រើសរើសដើមឈើ polang ត្រង់
ស្អាតបំផុតដើម្បី​ធ្វើសសរ Gun ជ្រើសរើសដើមផ្ដៅព័ណ៌លឿងដើម្បីធ្វើជាខ្សែចង
ក្របីក្នុងទិវា​បុណ្យ។ អ្នកភូមិបានជ្រើសរើសសត្វក្របីខ្លាំងមួយធ្វើជាសំណែន សត្វ
ក្របី​នេះ​ត្រូវបានចាត់ទុកដូចជាបេសកជនបញ្ជូនសេចក្តីបួងសួងបំណងប្រាថ្នារបស់
​ប្រជាជនទៅទេវតា។ ក្នុងទិវាបុណ្យសត្វក្របីត្រូវបានឲ្យស៊ីឆ្អែកនិងចងនៅសសរ
Gun។ នេះជាសសរឈើមានកំពស់៥ម៉ែត្រត្រូវបានតុបតែងដោយក្បូរក្បាច់ផ្កា​ព្រៃ​
និងទង់ដ៏ស្អាត។ លើកំពូលមានរូបសត្វហង្សធ្វើពីឈើព្រៃ។

        ម្ចាស់បុណ្យគឺព្រឹទ្ធាចារ្ស អ្នកមានកិត្យានុភាពបំផុតក្នុងសហគមន៍បាន​អាន​ពាក្យ
បួងសួងសូមឲ្យអាកាសធាតុអំណោយផល អ្នកភូមិមានសុខភាព រដូវ​អំណោយផល។
បួងសួងរួចរាល់កំលោះក្រមុំបានរាំជុំវិញតាមចង្វាក់​គងឃ្មោះ​លាន់រន្ទឺ។ ជនចាស់ជរា
ម្នាក់បានទៅអញ្ចើញប្រជាជននិងភ្ញៀវផឹកស្រាអិចដើម្បី​សម្ដែងភាពរាក់ទាក់ចំពោះភ្ញៀវ។

        ពេញមួយរាត្រីនោះអ្នកភូមិបាននៅក្បែរក្របី យំអាណិតក្របី សម្ដែង​នូវ
​មនោសញ្ចេតនារបស់ខ្លួនជាមួយក្របីដោយបទចម្រៀងយំក្របី។​ បន្ទាប់ពីបុណ្យ សាច់
ក្របីត្រូវបានចែកឲ្យជនគ្រប់រូបពីជនចាស់ជរាដល់កុមារក្នុងភូមិនិងភ្ញៀវ អ្នកណាក៏មានចំណែកយកមកផ្ទះនាំមកភ័ព្វសំណាងសំរាប់ជនគ្រប់រូប។

        បុណ្យចាក់ក្របីរបស់ជនរួមជាតិ Ba Na ក៏ជាឱកាសដើម្បីកូនចៅរំលឹក​ឡើង​វិញ
ប្រពៃណីដ៏ភ្លឺស្វាងរបស់ប្រជាជាតិ ជួយឲ្យជំនាន់វ័យក្មេងបានឃើញ​ការអនុវត្តបុណ្យ
ចាក់ក្របីដើម្បីរក្សាប្រពៃណីរបស់ជីដូនជីតា។​បុណ្យចាក់ក្របី​បានរួមចំណែករក្សា
ផ្នែកវប្បធម៍ប្រជាប្រិយរបស់ជនជាតិ Ba Na ធ្វើឲ្យសម្បូរ​បែប​ផ្នែកវប្បធម៍របស់
ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ