(VOVWORLD) - ជារៀងរាល់ឆ្នាំ ចំទៅនឹងថ្ងៃទី២ខែកញ្ញា ជនជាតិ Mong ទាំងចាស់ ទាំងក្មេងមកពីឃុំ ជិត ឆ្ងាយនៃខេត្ត Son La (ភាគខាងជើងវៀតណាម) បាននាំគ្នាទៅទីរួមស្រុក Moc Chau ស្រុក Moc Chau ខេត្ត Son La ដើម្បី រីករាយអបអរទទួលបុណ្យ តេតឯករាជ្យរបស់ខ្លួន។ ពិធីបុណ្យតេតនេះត្រូវបានជនជាតិ Mong រៀបចំឡើងក្នុង បំណងថ្លែងអំណរគុណដល់បក្ស ដល់លោកប្រធានហូជីមិញនិងដល់រដ្ឋាភិបាល ដែលបាននាំមកជូនឯករាជ្យ សេរីភាពជូនជនរួមជាតិទូទាំងប្រទេសនិយាយរួមនិងជន ជាតិ Mong និយាយដោយឡែក។
ច្រៀងរាំអំណរបុណ្យតេតឯករាជ្យ |
យោងតាមការរៀបរាប់របស់ព្រឹទ្ធាចារ្យជនជាតិ Mong គឺចាប់តាំងពីថ្ងៃដែលលោក ប្រធានហូជីមិញថ្លែងសេចក្តីប្រកាសឯករាជ្យចាប់បដិសន្ធិវៀតណាមប្រជាធិប តេយ្យសាធារណរដ្ឋ ពោលគឺ (ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥) មក ជនជាតិ Mong តែងតែបាន គោរពនិងចាត់ទុកថា នោះមិនត្រឹមតែជាបុណ្យតេតឯករាជ្យរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាបុណ្យតេតដោយឡែករបស់ជនជាតិខ្លួនទៀតផង។ នៅប៉ុន្មានថ្ងៃនេះ ទីរួមស្រុក Moc Chau បានព្យួរទង់ជាតិក្រហមអំណរបុណ្យឯករាជ្យ ហើយយុវជនពី គ្រប់ទិសទីបានមកទីនេះ ចូលរួមលេងល្បែងងកំសាន្ត ច្រៀងរាំសប្បាយជុំគ្នានិងសំណេះសំណាលជាមួយគ្នាពោរពេញទៅដោយភាពកក់ក្តៅ។ រហូតទាល់តែមេឃភ្លឺ ទើបបែកផ្លូវគ្នាហើយសន្យាចំាដល់ឆ្នាំក្រោយជួបគ្នាបន្តទៀត។ ហេតុដូច្នេះ បុណ្យតេតឯករាជ្យនៅមាន ឈ្មោះមួយទៀតគឺ បុណ្យតេតទង់ជាតិក្រហមផ្កាយមាសទៀតផង។
លោក Dang Van Hung នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Son La បានឲ្យដឹងថា៖ “បុណ្យតេតឯករាជ្យថ្ងៃទី២កញ្ញា ជាបុណ្យតេតដ៏ធំរបស់ប្រទេសវៀតណាម ប៉ុន្តែដោយឡែកសម្រាប់ជនជាតិ Mong បុណ្យតេតនេះមានសារៈសំខាន់ណាស់។ អ្នកភូមិគេត្រៀមរៀបចំឲ្យបុណ្យតេតថ្ងៃទី២កញ្ញាដោយឬទ្ធានុភាពរបស់ជនជាតិ មួយដែលបានបក្សនិងរដ្ឋផ្តោតការយកចិត្តទុកដាក់។ អ្នកភូមិគេបានត្រៀមរៀបចំ មុននេះមួយសប្តាហ៍ ដល់ថ្ងៃគេបាននាំគ្នាទៅស្រុក Moc Chau ដើម្បីទទួលបុណ្យ តេតឯករាជ្យ។ អ្នកភូមិបានសម្របខ្លួនចូលក្នុងសកម្មភាពទាំងអស់ដូចជានាំគ្នាច្រៀង រាំ ផ្លុំខែន គឺដើម្បីរំលឹកដល់គុណូបការៈរបស់លោកប្រធានហូជីមិញ រំលឹកដល់ការដឹក នាំរបស់បក្សនេះ ដែលបាននាំមកនូវឯករាជ្យជូនជនជាតិ Mong ក៏ដូចជាជនជាតិដទៃ”។
បុណ្យតេតឯករាជ្យរបស់ជនជាតិ Mong បានអូសបន្លាយពីថ្ងៃទី២៩ខែសីហា ដល់ថ្ងៃ ទី២កញ្ញា ប៉ុន្តែថ្ងៃដែលសប្បាយរីករាយបំផុតគឺថ្ងៃទី១កញ្ញាតែម្តង។ អ្នកចូលរួមក្នុងពិធីបុណ្យ ជនជាតិ Mong ទាំងចាស់ ទាំងក្មេង ទាំងកម្លោះ ក្រមុំ គឺសុទ្ធតែបានត្រៀមឲ្យខ្លួននូវ ឈុតសម្លៀកបំពាក់ស្អាតឆើតឆាយបំផុត។ ពណ៌ទង់ជាតិបានលាយឡំជាមួយ ពណ៌ចម្រុះពីសម្លៀកបំពាក់របស់ជនជាតិ Mong បានបង្កើតឡើងនូវផ្ទាំងទស្សនីយ ភាពគួរឲ្យចាប់អារម្មណ៍ណាស់។
គ្រួសារលោក Vi A Hao ជនជាតិ Mong មានសមាជិកចំនួន៧នាក់ ក្នុងនោះ កូន ចៅបី ជំនាន់បានធ្វើដំណើរពីខេត្ត Dien Bien ទៅកាន់ទីរួមស្រុក Moc Chau ដើម្បីចូល រួមបុណ្យតេតឯករាជ្យផងដែរ។ លោក Vi A Hao បានចែករំលែកថា៖“ថ្ងៃទទួលបុណ្យតេតគឺសប្បាយអ៊ូអរណាស់។ ជាលើកដំបូងដែលខ្ញុំបានចូលរួម បុណ្យតេតរបស់ជនជាតិ Mong នៅស្រុក Moc Chau ខ្ញុំឃើញថាមានលក្ខណៈខុសប្លែកជាមួយជន ជាតិដទៃទៀត។ ហើយស្រុក Tua Chua របស់យើងខ្ញុំគឺមិនទាន់មានបុណ្យ ណាសប្បាយដូចបុណ្យឯករាជ្យនេះឡើយ”។
ក្នុងថ្ងៃប្រព្រឹត្តទៅបុណ្យតេតឯករាជ្យនេះ តំបន់ខ្ពង់រាប Moc Chau មិនត្រឹមតែទទួល កូនចៅជនជាតិ Mong មកធ្វើពិធីបុណ្យតេតប៉ុណ្ណោះទេ ថែមទាំងទទួលបងប្អូន ជនជាតិផ្សេងៗទៀត មកលេងផងដែរ។ ហើយតាំងពីឆ្នាំ២០០០មក ថែមទាំងមាន ជនជាតិ Mong នៅតំបន់ Viet Bac, Thanh Hoa, Nghe An សូម្បីតែជនជាតិ Mong នៅប្រទេសឡាវក៏មកចូលរួមសប្បាយជាមួយជនជាតិ Mong នៅស្រុក Moc Chau ផងដែរ។ ជនជាតិ ដូចជា Thai, Muong, Kinh, Dao, Kho Mu និងភូមិជុំវិញ ក៏បាននាំគ្នាឆ្ពោះទៅទីរួមស្រុក Moc Chau ចូលរួមបុណ្យតេតជាមួយបងប្អូនជន ជាតិ Mong ផងដែរ។ យូរៗទៅ បុណ្យតេតឯករាជ្យរបស់ជនជាតិ Mong បានក្លាយ ទៅជាបុណ្យតេតរួមរបស់បងប្អូនជនជាតិតំបន់ព្រៃភ្នំ និងបណ្តាជនជាតិ ដូចជា Thai, Muong, Kinh, Dao, Khmu។ មិត្ត Bui Van Thang ជនជាតិ Muong ម្នាក់ មកពីខេត្ត Hoa Binh បានឲ្យដឹងថា៖“ក្នុងថ្ងៃបុណ្យតេតឯករាជ្យថ្ងៃទី២កញ្ញានេះ យើងខ្ញុំបានចូលរួមលេងល្បែងកំសាន្តជា ច្រើនប្រភេទជាមួយបងប្អូនជនជាតិដទៃទៀត។ ខ្ញុំសប្បាយចិត្តណាស់ដែលបានមកទីនេះ ចូលរួមបុណ្យតេតឯករាជ្យ ”។
រួមជាមួយក្តីសប្បាយរីករាយអំណរបុណ្យតេតឯករាជ្យ អ្នកស្រី Liu May ជនជាតិ Dao មកពីស្រុក Sin Ho ខេត្ត Lai Chau បានឲ្យដឹងថា៖“ខ្ញុំបានដឹងថា ជនជាតិ Mong ទទួលបុណ្យតេតឯករាជ្យធំណាស់។ បុណ្យតេតឯក រាជ្យក៏ជាបុណ្យតេតរបស់ប្រជាជន វៀតណាមទាំងមូលផងដែរ។ នាងខ្ញុំសប្បាយ ណាស់ដែលបានជួបជុំជាមួយជនជាតិដទៃទៀត លេងល្បែងជាមួយជនជាតិបងប្អូន។ សកម្មភាពនៅទីនេះសប្បាយរីករាយណាស់”។
ឆ្លងកាត់អស់រយៈពេល៤០ឆ្នាំ យុវជនច្រើនជំនាន់បានក្លាយទៅជាប្តីប្រពន្ធ។ បើទោះ ជាមាន ចំណងខ្លះមិនបានក្លាយទៅជាប្តីប្រពន្ធក៏ដោយ ប៉ុន្តែនៅរាប់អានជាមួយគ្នាធម្មតា
ប្រហែលជាគ្មានទីណាដែលមានការជួបជុំអំណរបុណ្យតេតឯករាជ្យយ៉ាងសប្បាយ រីក រាយដូចទៅនឹងតំបន់ខ្ពង់រាប Moc Chau ឡើយ។ Moc Chau បច្ចុប្បន្ន មិនត្រឹមតែជា ទីមកដល់សម្រាប់ជនជាតិនានាក្នុងខេត្ត Son La ក៏ដូចជាខេត្តដទៃ មកទស្ស នាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ជនរួមជាតិជនជាតិរស់នៅប្រទេសឡាវ មក ជួបជុំសប្បាយ ចែករំលែកនូវសកម្មភាពប្រពៃណីរបស់តំបន់ផង ដែរ៕