ផ្ទះឈើរបស់ជនរួមជាតិ Raglai

ផ្ទះឈើរបស់ជនរួមជាតិ Raglai - ảnh 1
ផ្ទះឈើរបស់ជនរួមជាតិ Raglai (vinaculto.vn)

        Vovworld-តាមប្រពៃណីពីយូរយារមក ការសាងសង់ផ្ទះថ្មីរបស់ជនរួមជាតិ
Raglai បានចាប់ផ្ដើមដោយពិធីទាយរកដី។ មេផ្ទះបានយកអង្ករ៧គ្រាប់ដាក់លើ​ដី
ហើយយកចានផ្កាប់ឡើងដើម្បីទាយរកភាពស័ក្តិសិដ្ឋនៃទេវតាដី។ ក្រោយរយៈ
​ពេល​៣​យប់៣ថ្ងៃយកចានឡើងប្រសិនបើគ្រាប់អង្កនៅដដែលគឺល្អ។ ផ្ទះឈើ
​ប្រពៃណី​របស់ជនរួមជាតិ Raglai ត្រូវបានរៀបក្នុងប្រភេទស្ថាប័ត្យកម្មប្រជាប្រិយ​
និយមក្នុងសហគមន៍បណ្ដាជនជាតិភាតរៈនៅដំបន់ព្រៃភ្នំ។ វត្ថុធាតុដើម្បី​សាង​សង់
​ផ្ទះឈើភាគច្រើនគឺឬស្សី ឈើព្រៃ ស្លឹកព្រៃ។ ស្ដីពីអត្តសញ្ញាណដោយឡែក​នៃផ្ទះ
ឈើរបស់ជនរួមជាតិ Raglai បណ្ឌិត Thanh Phan អ្នកស្រាវជ្រាវវប្បធម៍​ជន​រួមជាតិ
Raglai ច្រើនឆ្នាំបានឲ្យដឹងថា៖

        “ប្រសិនបើផ្ទះ Rong របស់បណ្ដាជនជាតិដំបន់ Tay Nguyen បានបង្ហាញ​ភាព
គ្លាហាននោះ ប៉ុន្តែផ្ទះឈើរបស់ជនរួមជាតិ Raglai តូចជាង ស្ថិតនៅជើងភ្នំ​នៅ
កណ្ដាលព្រៃ។ ប្រការនេះបានរក្សាភាពរហោស្ថាននៃផ្ទះឈើរបស់ជនរួមជាតិ
Raglai និងបង្កើតនូវទម្លាប់ការពាររាល់តំលៃវប្បធម៍ដោយឡែករបស់ខ្លួន។”

        ផ្ទះឈើរបស់ជនរួមជាតិ Raglai ត្រូវបានកសាងលើសសរជាច្រើន ពីដីឡើង​
ដល់ផ្ទះមានកំពស់ប្រមាណ១ម៉ែត្រ។ ដំបូលមានរូបរាងដូចជាទូតមួយផ្កាប់ឡើង
តាមបណ្ដាអ្នកស្រាវជ្រាវថា ប្រការនេះបានសឲ្យឃើញរបត់ជួបប្រាស្រាយវប្បធម៍
​របស់ក្រុមជនជាតិមានប្រភពដើមពី Nam Dao។ ផ្នែកចំឡែកក្នុងផ្ទះឈើ​របស់ជន
​រួមជាតិ Raglai គឺផ្ទះតូចឬធំសុទ្ធតែត្រូវមានសសរមួយនៅកណ្ដាលផ្ទះ ពីដំបូល​ចុះ
​ដល់ដី។ ចំពោះជនរួមជាតិ Raglai នេះជាសសរព្រលឹង រាល់ពិធីសែន​ព្រេន​របស់
គ្រួសារសុទ្ធតែប្រព្រឹត្តទៅជុំវិញសសរស្នូលនៃផ្ទះ។ ក្នុងផ្ទះឈើប្រពៃណី​របស់ជន
រួមជាតិ Raglai សុទ្ធតែមានចង្ក្រាន។ អាចមានចង្ក្រាមជាច្រើននៅក្នុងផ្ទះ ប៉ុន្តែចង្ក្រាន
ស្នូលរបស់មេផ្ទះសុទ្ធតែមានភ្លើង។ នៅក្បែរចង្ក្រានភ្លើង លោកតា​លោកយាយបាន
ដំណាលឲ្យកូនចៅវីរកថា រឿងព្រេងនិងចង្វាក់ចម្រៀងប្រជាព្រៃ Raglai។

        តាមបណ្ដាសិប្បករ Raglai ថា ការបង្រៀនវីរកថាអាចអនុវត្តនៅកន្លែងជា​ច្រើន
ប៉ុន្តែគ្មានកន្លែងណាសម្ដែងល្អជាងនៅក្បែរចង្ក្រាន។ បណ្ដារាត្រីកំសាន្ត​វីរកថាដូច្នេះ
ហាក់ដូចជាធ្វើឲ្យជនគ្រប់រូបមានចំណាប់អារម្មណ៍ស៊ីជម្រៅជានូវ​ព្រលឹងនៃវិរកថា
ផ្នែកវប្បធម៍របស់ជនរួមជាតិ Raglai។ ជនរួមជាតិ Raglai មាន​ពិធីបុណ្យជាច្រើនក្នុង
ឆ្នាំនិងពិធីបុណ្យទាំងអស់បានប្រព្រឹត្តទៅជុំវិញផ្ទះឈើ។ លោក ​Chamale Nang ជន
រួមជាតិ Raglai បានឲ្យដឹងថា៖

        “ខ្ញុំមោទនភាពអំពីជនជាតិខ្លួនមានផ្ទះឈើប្រពៃណី ពិសេសគឺក្នុងឱកាស​ពិធី
​បុណ្យបានវាយឃ្មោះ Ma la លេងចាប៉ី Chapi។ បណ្ដាពិធីបុណ្យនេះបាន​ជួយ​ឲ្យយុវជន
Raglai យល់ច្បាស់ជាងទៀតនូវអត្តសញ្ញាណវប្បធម៍ជនជាតិខ្លួន។”

        បណ្ដាផ្ទះឈើរបស់ជនរួមជាតិ Raglai មើលនៅខាងក្រៅប្រហែលជាស្ដួច​ស្ដើង
ប៉ុន្តែរឹងមាំណាស់។ នៅកណ្ដាលព្រៃភ្នំ បណ្ដាផ្ទះឈើសាមញ្ញប៉ុន្តែរឹងមាំ​ដូច​ជា
អត្តចរិតរបស់ជនរួមជាតិ Raglai ស្លូតបូត្រស្មោះត្រង់ផ្សាភ្ជាប់ជីវភាពរស់​នៅ​របស់​គេ
ជាមួយធម្មជាតិព្រៃភ្នំ។ នៅក្រោមដំបូលផ្ទះឈើនោះ សហគមន៍ជនរួម​ជាតិ Raglai
នៅរក្សាខឿនវប្បធម៍ពោពេញទៅដោយអត្តសញ្ញាណមោទនភាព​របស់​ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ