ផ្ទះផុតពីដីរបស់ជនរួមជាតិ Muong Bi ខេត្ត Hoa Binh

ផ្ទះផុតពីដីរបស់ជនរួមជាតិ Muong Bi ខេត្ត Hoa Binh - ảnh 1
ផ្ទះផុតពីដីរបស់ជនរួមជាតិ Muong Bi ខេត្ត Hoa Binh (VOV)

        Vovworld-Muong Bi ត្រូវបាន​ចាត់ទុកជាប្រភពដើមរបស់វប្បធម៍ Muong។
ជនរួមជាតិ Muong Bi នៅភូមិ Ai ស្រុក Tan Lac ខេត្ត Hoa Binh នា​បច្ចុប្បន្ននៅ
រក្សាបានទំនៀមទំលាប់ជីវភាពរស់នៅ ជំនឿធ្វើសក្ការបូជា របៀប​ស្លៀកពាក់
ប្រពៃណីរបស់ជនជាតិខ្លួន។ ជាពិសេសផ្ទះរបស់ជនរួមជាតិ Muong Bi ប្រៀប
ដូចជាសារមន្ទីអំពីជីវភាពរស់នៅរបស់គេដែរ។ ផ្ទះរបស់ព្រឹទ្ធាចារ្ស Bui Van Khan ជាផ្ទះផុតពីដីវិសេសវិសាលរបស់ជនរួមជាតិ Muong Bi។ សាមញ្ញ អ្វីៗទាំងអស់
សុទ្ធតែបានធ្វើពីឈើឬស្សីផ្ទះស្រូបយកខ្យល់ពេញមួយឆ្នាំ។ បើទោះបីជាត្រជាក់
ស្រួលនារដូវក្ដៅនិងត្រជាក់ក្នុងរដូវរងារប៉ុន្តែអ្នកភូមិ Ai និងលោក Khan មិនចង់
ផ្លាស់ប្តូរទេ។

        “បណ្ដាកន្លែងផ្សេងៗផ្ទះផុតពីដីត្រូវបានធ្វើដោយឈើ។ នៅក្នុងភូមិនេះមាន
ផ្ទះផុតពីដីចំនួន​២៣ប៉ុន្តែគ្មានផ្ទះផុតពីដីដោយឈើទេ។”

        ចំពោះជនរួមជាតិ Muong ផ្ទះជាទ្រពសម្បត្តិដ៏ធំធេង ជាកន្លែងរស់នៅនេះក៏ជា
កន្លែងដែលប្រព្រឹត្តទៅពិថីសែនជីដូនជីតាផងដែរ។ ហេតុនេះហើយ ជនរួមជាតិ
Muong ប្រុងប្រយ័ត្ន​ក្នុងពេលជ្រើសរើសដី ជ្រើសរើសទិសធ្វើផ្ទះ។ តាមទំលាប់របស់
ជនរួមជាតិ Muong គឺផ្ទះត្រូវទិសនឹងនាំមកនូវភ័ព្វសំណាងសំរាប់គ្រួសារ។​លោក
Khan បាន​ឲ្យ​ដឹងថា៖

   “ចូលក្នុងផ្ទះបានឃើញតុសក្ការបូជារបស់ម្ចាស់ផ្ទះដាក់នៅទិសណាគឺប៉ែកខាង
លើ។ បង្អួចនៅខាងនោះជាប៉ែកខាងក្រោម។ តុសក្ការបូជាដាក់តាមទិសផ្ទះ។​ផ្ទះ
មាន​ទិសណាគឺតុសក្ការបូជានៅទិសនោះ។ ផ្ទះភាគច្រើនត្រូវបានធ្វើបែទៅរកទិស
អាគ្នេយ៍។”

        ផ្ទះផុតពីដីរបស់ជនរួមជាតិ Muong មានជណ្ដើរចំនួន២។ ជណ្ដើរធំនៅ​ខាង​មុខ
ផ្ទះ​និងមួយទៀតដាក់នៅទ្វាក្រោយជិតនឹងអាងទឹក សំរាប់​ការ​ការដើរចុះឡើងដាំ
បាយរបស់នារី។ ជាពិសេសជណ្ដើររបស់ផ្ទះផុតពីដីត្រូវបានធ្វើតាម​លេខសេសពី
ព្រោះតាមទស្សនាទានរបស់ជនរួមជាតិលេខសេសនាំមក សំណាង​ត្រជាក់ក្រជុំ។  ផ្ទះផុតពីដីត្រូវបាន​ចែក​ជាល្វែងជាច្រើន ផ្ទះមានល្វែងជាច្រើនគឺបង្ហាញថាគ្រួសារ
នោះធូធារ។ សមាជិក​នីមួយៗក្នុងគ្រួសារក៏ត្រូវបានបែងចែកកន្លែងស្នាក់នៅតាម
រៀបរយពិតប្រាកដ។ លោក Bui Van Hai នៅភូមិ Ai បានឲ្យដឹងថា៖

        “ប្តីប្រពន្ធដែលទើបនឹងរៀបការបានស្នាក់នៅក្នុងល្វែងក្នុងចុងក្រោយ។ អ្នក​ណាមិនទាន់មានប្តីប្រពន្ធបានស្នាក់នៅល្វែងកណ្ដាលរីឯឪពុកម្ដាយនៅល្វែង​ខាង
ក្រៅ។​ រីឯភ្ញៀវបានដេកនៅល្វែងខាងក្រៅ។​ រីឯពេលពិសារបាយគឺ​ភ្ញៀវបាន​អង្គុយពិសារនៅល្វែងខាងក្រៅ គ្រួសារធម្មតាពិសារបាយនៅល្វែង​កណ្ដាល។”

        ពេលវេលាដែលជនរួមជាតិ Muong សាងសង់ផ្ទះជាធម្មតាក្នុងខែទី១ ទី២ ទី៣
និងទី៥តាមច័ន្ទកតិ។ លោក Hai បានឲ្យដឹងបន្ថែមទៀតថា៖

        “ថ្ងៃសាងសង់ផ្ទះគឺវាយស្គរហៅភូមិទាំងមូលប្រមូលផ្ដុំធ្វើ។ ​ឥឡូវនេះ​មាន​
លក្ខណៈ​​អភិវឌ្ឍន៍ ប៉ុន្តែមុននេះភូមិមានការកំណត់ថា​ពេលប្រក់ស្មៅ​នោះគ្រួសារ​
នីមួយៗ​​ត្រូវត្រៀមរៀបចំរួមចំណែក។ ​ការរួមចំណែកជាបន្តបន្ទាប់ដល់គ្រួសារ​ណា
​ក៏​ដូច្នេះដែរ សហគមន៍ជួយឧបត្ថម្ភគ្នាទៅវិញទៅមក។”

        ប៉ុន្មានជំនាន់បានកន្លងផុតទៅ​សព្វថ្ងៃផ្ទះផុតពីដីនីមួយៗរបស់ជនរួមជាតិ Muong
Bi នៅ Hoa Binh នៅតែរក្សាដដែលរាល់ចំណុចស្ថាប័ត្យកម្មបុរាណ បង្ហាញ​បាននូវ​រូបរាងនៃខឿនវប្បធម៍មួយមានតាំងពីយូរលង់មក។ ពីព្រោះថា ផ្ទះ​ផុតពី​ដី​ជា​ការ​​បង្ហាញដ៏ច្បាស់លាស់បំផុតអំពីជីវភាពរស់នៅនិងទំនៀមទំលាប់​របស់ជនរួមជាតិ
Muong Bi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ