ផ្ទះផុតពីដីរបស់ជនរួមជាតិ Tay នៅខេត្ត Ha Giang

ផ្ទះផុតពីដីរបស់ជនរួមជាតិ Tay នៅខេត្ត Ha Giang - ảnh 1
ផ្ទះផុតពីដីរបស់ជនរួមជាតិ Tay នៅខេត្ត Ha Giang (langvanhoa.vn)


        Vovworld-ចំណាប់អារម្មណ៍ដំបូងចំពោះអ្នកមកពីឆ្ងាយពេលទៅដល់ភូមិ
Ha Thanh គឺរូបភាពរបស់ផ្ទះផុតពីដីរបស់ជនរួមជាតិ Tay។ ស្ថិតនៅតាមជ្រឡង
ជើងភ្នំ បណ្ដាផ្ទះផុតពីដីដ៏ស្រស់ស្អាតប្រមូលផ្ដុំបែខ្នងទៅភ្នំ។​ ផ្ទះជាង១០០ខ្នង
នៅភូមិ Ha Thanh សុទ្ធតែផ្ទុករាល់តំលៃវប្បធម៍ដោយឡែក ជាសារមន្ទីរបស់​គ្រួសារ
​នីមួយៗ ត្រកូលនីមួយៗ។ គ្រួសារលោកស្រី Nguyen Thi Dien កំពុងរស់នៅ​ក្នុង​ផ្ទះ
ដោយឪពុកម្ដាយកសាងឲ្យ។ លោកស្រី Dien បានឲ្យដឹងថា រស់នៅក្នុងផ្ទះ​នេះ​
ធ្លាប់ហើយគឺមិនចង់ប្តូរទៅកន្លែងផ្សេងទេ។

        “ឥឡូវនេះប្តីប្រពន្ធខ្ញុំបានជួសជុលផ្ទះនោះ។ ពេលជួសជុលគឺចូលព្រៃ​យក​
ឈើ។ ទៅកាប់ព្រៃឈើគឺក្នុងភូមិគេបានជួយ។ យើងធ្វើគឺគេបានមកជួយ។”

        ការកសាងផ្ទះផុតពីដីត្រូវមានការងារជាច្រើន។ ដើម្បីត្រៀមវត្ថុធាតុដើម​ដូចជា
សសរស្លឹកកក់ប្រជាជនត្រូវចូលជ្រៅក្នុងព្រៃឡើងភ្នំខ្ពស់ដើម្បីរកព្រៃឈើល្អយូរឆ្នាំ។
លោកស្រី Nguyen Thi Hoe ភូមិ Ha Thanh បានឲ្យដឹងថា៖

        “ធ្វើផ្ទះត្រូវត្រៀមវត្ថុធាតុពីរាប់សិបឆ្នាំទើបធ្វើបានផ្ទះដូច្នេះ។ សសរទាំងនេះ​
បាន​ធ្វើពីដើមឈើល្អ។ ទំនៀមទំលាប់ពីជីដូនជីតាយើងធ្វើយ៉ាងម៉េចគឺកូនចៅ​បាន
​ធ្វើដូច្នេះដែរ មិនបោះបង់ចោលទំនៀមទំលាប់បានឡើយ។”

        ដោយមានបច្ចេកទេសប៉ិនប្រសបរបស់ជាងពូកែ ផ្ទះផុតពីដីប្រពៃណី​របស់​ជន
រួមជាតិ Tay មិនប្រើដល់ដែកគោលឬថេបឡើយ។ ផ្ទះផុតពីដីរបស់ជនរួមជាតិ Tay
មានកំពស់ផុតពីដីជាង២ម៉ែត្រ។​ដោយកំពស់នេះអាចជៀសវាងសត្វព្រៃ ជា​កន្លែង
ផ្ទុកបំរុងស្បៀងអាហារ។ ផ្ទះផុតពីដីត្រូវបានប្រក់ស្លឹកកក។​ ដំបូល​ស្លឹក​កក​បានធ្វើ
ឲ្យផ្ទះកាន់តែស្អាតស្រទន់។​លោកស្រី Hoe បានឲ្យដឹងបន្ថែមទៀតថា៖

        “រីឯការកាប់ស្លឹកកកចំណាយពេល៣ថ្ងៃហើយ។ យើងរាយការណ៍មេភូមិ។
គាត់សសេរលើក្តាខៀនប្រកាសគឺភូមិទាំងមូលបានមកជួយ មិនត្រូវពឹងអ្នក​ណា​
មួយទេ។ គ្រួសារបានធ្វើបាយដើម្បីអញ្ចើញគេ។ ទម្លាប់ភូមិគឺដូច្នេះដល់​ឥឡូវ​នេះ
មិនផ្លាស់ប្តូរទេ។”

        ផ្ទះផុតពីដីមានទំហ៊ុំដ៏ធំ ចែកជាល្វែងនានានិងល្វែងនីមួយៗមានសមត្ថកិច្ច​
ដោយឡែក។ ល្វែងកណ្ដាលដើម្បីដាក់តុសក្ការបូជា។​ ល្វែងផ្សេងៗបានប្រើ​ប្រាស់
​ប្រចាំថ្ងៃ។ ទោះបីចែកជាកន្លែងនីមួយៗប៉ុន្តែគ្មាជញ្ជាំងណាមួយឡើយ។ លោកស្រី
Hoe បានឲ្យដឹងថា ផ្ទះជាបរិយាកាសបើកចំហរ រាប់ទាំងបន្ទប់ដេក។

        “ទំនាមទំលាប់របស់ជនរួមជាតិ Tay មិនធ្វើបន្ទប់ដេកឡើយ។ ឥឡូវនេះ​មាន
ក្រណាត់បាំង។ នៅខាងក្រៅមើលចូលគឺមិនឃើញទេប៉ុន្តែនៅខាងក្នុង​មើល​ចេញ
គឺច្បាស់។ ដូចជាគ្រួសារខ្ញុំមានមនុស្ស៧នាក់ស្នាក់នៅ។”

        ជណ្ដើរឡើងផ្ទះផុតពីដីធ្វើដោយព្រៃឈើនិងមាន៩កាំ កាំនីមួយៗនិមិត្ត​រូប​ឲ្យ
ព្រលឹងរបស់នារី Tay។ ជនរួមជាតិ Tay នៅមានទស្សនាទានថាកាំជណ្ដើរ​ទាំង​៩
និមិត្តរូបឲ្យកាំចំនួន៩នៃសេចក្តីស្រឡាញ់។ មិនដូចជាផ្ទះរបស់ជនរួមជាតិ Thai ឬ
ជនរួមជាតិ Muong មានជណ្ដើរចំនួន២ឡើងចុះ ផ្ទះរបស់ជនរួមជាតិ Tay ត្រឹមតែមាន
ទ្វាតែមួយនោជណ្ដើរឡើងចុះ។​ឡើងជណ្ដើរគឺដល់ផ្ទះ ឈានចូល​ជ្រៅក្នុងផ្ទះដើម្បី
ដាំបាយរស់នៅ។ ពីនោះវត្ថុធាតុទាំងអស់សុទ្ធតែបែចុងទៅទ្វា។ ចំណុចពិសេសនេះ
បានធ្វើឡើងផ្នែកវិសេសវិសាលក្នុងវប្បធម៍កសាងផ្ទះរបស់​ជនរួមជាតិ Tay៕

ប្រតិកម្មទៅវិញ

ផ្សេងៗ