ផ្នែកមួយចំនួនអំពីជនជាតិ San Chi


ផ្នែកមួយចំនួនអំពីជនជាតិ San Chi - ảnh 1
ផ្នែកមួយចំនួនអំពីជនជាតិ San Chi (Image: vovworld)

Vovworld-ជនជាតិ San Chi រស់នៅប្រមូលផ្ដុំជាភូមិតូចៗនៅ​ដំបន់​ព្រៃភ្នំ​ខ្ពស់។
ផ្ទះឈើដំបូល៤រឹងមាំជាប្រភេទផ្ទះវិសេសរបស់គេ។ ប៉ុន្តែផ្ទះ​នៅ​របស់ជនជាតិ
 San Chi ក៏មានការផ្លាស់ប្តូរទៅតាមដំបន់នីមួយៗ។ នៅ Cao Bang, Tuyen Quang,
Lang Son រស់នៅក្នុងផ្ទះឈើ រីឯនៅខេត្ត Quang Ninh គេ​ស្នាក់នៅផ្ទះជញ្ជាំងដីឬ
សាងសង់ដោយអិដ្ឋវិញ។​ នាបច្ចុប្បន្នគ្រួសារ San Chi ជា​ច្រើនបានសាងសង់ផ្ទះ
ច្រើនជាន់ដំបូលបេតុងរឹងមាំដូចជាជនជាតិ Kinh ដែរ។

        ជនជាតិ San Chi ភាគច្រើនធ្វើស្រែ។ នេះជារបរស្នូលនាំមកនូវចំណូល
សំរាប់​គ្រួសារ San Chi និមួយៗ។ ទន្ទឹមនឹងនោះគេក៏មានរបរសប្បកម្មដូចជា
ធ្វើ​គ្រឿង​ឈើ ត្បាញផ្ដៅឬស្សីជាដើម។ របរសិប្បកម្មជាច្រើននាបច្ចុប្បន្ននៅ
តែបាន​ជនជាតិ San Chi រក្សានិងអភិវឌ្ឍន៍។ លោកស្រី Dang Thi Trinh ជនជាតិ
 San Chi នៅ Mong Cai ខេត្ត Quang Ninh បានឲ្យដឹងថា៖

        “ជនជាតិ San Chi ចិញ្ចឹមជ្រូកទៅព្រៃដាំដុះដើមឈើ។ ជនជាតិ San Chi
មិនចេះទិញលក់ទំនិញទេ ត្រឹមតែចេះដាំដុះចិញ្ចឹមសត្វ ប្រសិនបើប្រើប្រាស់
​មិន​អស់គឺយកទៅលក់។ ត្រឹមតែធ្វើតូចតាចតែប៉ុណ្ណោះ។ ចិញ្ចឹមក្របីគឺប៉ុន្មាន
ឆ្នាំ​ទើប​លក់បាន។ គេធ្វើសេដ្ឋកិច្ចឬជុញដូរធំៗទើបមានប្រាក់ច្រើន។”

        សំលៀកបំពាក់របស់ជនជាតិ San Chi ដោយបាតដៃប៉ិនប្រសពរបស់នារី
San Chi ធ្វើឡើងសាមញ្ញនិងមិនច្រើនព័ណ៌ដូចជាសម្លៀកបំពាក់របស់ជនជាតិ
 Mong, Dao ទេប៉ុន្តែនៅមានចំណុចវិសេសវិសាលដោយឡែក។ ស្លៀកពាក់​
សម្លៀក​បំពាក់ប្រពៃណីជនជាតិ នារី San Chi ត្រូវបួងសក់ពាក់កន្សែងព័ណ៌ខ្មៅ
​និង​មានពាក់គ្រឿងអលង្ការដូចជាកង់ករ កង់ដៃជាប្រាក់។ សម្លៀកបំពាក់របស់​
បុរសសាមញ្ញជាងប៉ុន្តែនូវបង្ហាញសម្រស់ខ្លាំងក្លាដោយអាវព័ណ៌ខៀវាចាស់មាន
ហៅប៉ៅទូលាយចំនួន២ខោវែងជើងខោទូលាយដើម្បីងាយស្រួលឡើងភ្នំទួល។
លោក​ស្រី Dang Thi Trinh បានឲ្យដឹងបន្ថែមទៀតថា៖

        “ជនជាតិ San Chi ត្រឹមតែស្លៀកពាក់សំពត់បួងសក់។ មុននេះលោកតា​លោក
យាយច្រើនតែស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីប៉ុន្តែឥឡូវនេះស្លៀក​ពាក់ខោ
អាវសាមញ្ញហើយ។ ឥឡូវនេះទៅចូលរួមពិធីច្រៀងឬអាពាហ៍-ពិពាហ៍បុណ្យ
ទាន​ទើបស្លៀកពាក់សម្លៀកបំពាក់ជនជាតិប៉ុណ្ណោះ។”

        ជនជាតិ San Chi និយមច្រៀងបទចម្រៀងណាស់។ រាល់ចង្វាក់ចម្រៀង​
ប្រជាប្រិយត្រូវបានសហគមន៍និពន្ធនិងបញ្ជូនលើមូលដ្ឋានវប្បធម៍ដោយឡែក​
របស់ជនជាតិទំនៀមទំលាប់និងតាមរយៈការធ្វើពលកម្ម។

        ភាពសម្បូរបែបអំពីចង្វាក់ប្រជាប្រិយរបស់ជនជាតិ San Chi ផ្សាភ្ជាប់នឹង​ការ
​ប៉ិនប្រសពក្នុងការច្រៀងឆ្លើយឆ្លងនិពន្ធពាក្យពេជ្យថ្មី។ លោក Lam Minh ជនជាតិ
San Chi នៅ Mong Cai ខេត្ត Quang Ninh បានឲ្យដឹងថា៖

        “ច្រៀងចំរៀងប្រជាប្រិយដូច្នេះលោកតាលោកយាយមុននេះចេះច្រើនជាង។
មុននេះឪពុកម្ដាយខ្ញុំស្គាល់។ ពេលយប់ជនគ្រប់រូបក្នុងភូមិមកជួបប្រាស្រ័យ​ច្រៀង
 ពេលខ្លះបានច្រៀងទល់ដល់ភ្លឺ។ ពីអាយុប្រមាណ៣០ក៏មិនច្រៀងបាន​ច្រើនពី
ព្រោះមិនចាំទំនុកច្រៀងពេជ្រនិងសម្លេងមិនគ្រប់គ្រាន់ដើម្បីច្រៀងឡើយ។”

        ការច្រៀងរាំចំពោះជនរួមចាតិ San Chi គឺជាមុខម្ហូបខាងស្មារតី​មិន​អាចខ្វះ
បានដោយសារវាមានឥទ្ធិពលលើកទឹកចិត្តជួយឲ្យមនុស្សខិតមកជិតគ្នាស្នេ
ហាស្រុកកំណើតភូមិឃុំរបស់ខ្លួនជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ