ពិធីចងភាតរភាពដ៏ពិសេសរបស់ជនជាតិ Mnong នៅខេត្ត Dak Lak

(VOVWORLD) -  ទំនៀមទំលាប់ចងភាតរភាពនៅក្នុងសហគមន៍ជនជាតិទាំង ៥៤ នៅវៀតណាម មានតាំងពីយូរយារណាស់មកហើយ ដើម្បីភ្ជាប់មនុស្សពីរនាក់ដែលមិនជាប់សាច់សា លោហិតជាមួយគ្នា ឲ្យក្លាយទៅជាសាច់ញាតិ។ ជនជាតិ Mnong នៅខេត្ត Dak Lak ក៏ ចងភាតរភាពជាមួយគ្នាដែរ ប៉ុន្តែនេះមិនត្រឹមតែផ្សាភ្ជាប់បុគ្គល២នាក់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងគ្រួសារទាំងពីរដែលមិនមកពីវង្សត្រកូលតែមួយ ក៏ក្លាយទៅជាមនុស្សជិតស្និទ្ធ ជាមួយគ្នាដូចសាច់ញាតិអញ្ចឹង។

ពិធីចងភាតរភាពដ៏ពិសេសរបស់ជនជាតិ Mnong នៅខេត្ត Dak Lak - ảnh 1គ្រូសែនធ្វើពិធីការសម្រាប់ប្ដីប្រពន្ធ ២ គូដែលចងភាតរភាព។ (រូបថត៖ VOV)
នៅក្នុងផ្ទះឈើរបស់ លោក Y Thien Cil ជនជាតិ Mnong នៅភូមិ Jie Yuk ឃុំ Dak Phoi ស្រុក Lak ខេត្ត Dak Lak ចង្វាក់របាំ Chung bor  លាយឡំនឹងពាក្យបន់ ស្រន់របស់គ្រូសែន អញ្ជើញពពួកទេវតាមកចូលរួមពិធី។ ថ្ងៃនេះ គ្រួសារលោក Y Thien Cil ធ្វើពិធីចងភាតរភាពជាមួយគ្រួសារលោក Y Nam Pan Ting នៅក្នុងភូមិ ដូចគ្នា។ គេជាមិត្តភក្តិជិតស្និទ្ធដែលបានស្គាល់គ្នាជាយូរមកហើយ។ ដោយសារចង់តភ្ជាប់ទំនាក់ទំនងទៅជាជាសាច់ញាតិ គេបានយល់ព្រមគ្នាធ្វើពិធីចងភាតរភាពនេះ។
គ្រឿងសំណែនត្រូវបានត្រៀមរួចជាស្រាច រួមមាន សាច់ជ្រូក បាយដំណើប ចេកទុំ ពងមាន់ មាន់រស់១ក្បាល កងស្ពាន់២ និងអង្កាំ២។ គ្រឿងសំណែនទាំងនេះត្រូវបានដាក់នៅមុខប្ដីប្រពន្ធរបស់មនុស្ស២នាក់ដែលជាម្ចាស់ពិធី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រឹទ្ធាចារ្យ Y Krai Cil ។ ព្រឹទ្ធាចារ្យ Y Krai Cil បាននិយាយថា៖
“ថ្ងៃនេះបងប្អូនទាំងពីរ រៀបចំពិធីចងភាតរភាពជាមួយគ្នា។ គេបានស្គាល់គ្នាតាំងពីយូរមកហើយ។ ខ្ញុំសូមធ្វើពិធីសែនព្រេនដើម្បីបួងសួងសុំឲ្យបងប្អូនទាំងពីរមានសុខ ភាពល្អបរិបូរណ៍ ហើយសូមបន់ស្រន់ឲ្យបងប្អូនទាំងពីរក្លាយជាបងប្អូនបង្កើតអញ្ចឹង។ ថ្ងៃក្រោយ ទោះជាមនុស្សម្នាក់នេះជួបទុក្ខលំបាកក៏ដោយ ក៏គេនៅតែជាមួយគ្នាជានិច្ច មិនបោះបង់ចោលគ្នាឡើយ”។
ពិធីនេះត្រូវបានអនុវត្តន៍តាមរយៈ៥ជំហាន ដោយមានពិធីការសំខាន់ចំនួន ២ គឺ ពិធីសែនព្រេនបួងសួងសុំឲ្យមានសុខភាព ជូនដំណឹងដល់ពពួកទេវតាអំពីការចងភាតរភាពរវាងគ្រួសារទាំងពីរ និងពិធីទទួលទានអាហាររួមគ្នារវាងគ្រួសារទាំងពីរ។ បញ្ចប់ពិធី មនុស្សទាំងអស់គ្នាផឹកស្រាពាង ច្រៀងរាំ ហើយវាយគងឃ្មោះ ដើម្បីចែករំលែកក្ដី សប្បាយរីករាយជាមួយក្រុមគ្រួសារ។
ក្នុងអំឡុងពេលប្រព្រឹត្តទៅពិធី ចង្វាក់របាំ chung bor លាន់លឺយ៉ាងសប្បាយរីករាយ កំលោះក្រមុំ រាំរបាំអបអរសាទរ ហើយធ្វើជាសាក្សីការចងភាតរភាពរវាងគ្រួសារទាំងពីរ។ ចាប់តាំងពីពេលនោះតទៅ គេបានក្លាយជាគ្រួសារតែមួយ ជិតស្និទ្ធដូចសាច់ ឈាមអញ្ចឹង។ លោក Y Nam Pan Ting បានចែករំលែកថា៖
“បានចងភាតរភាពរួចហើយ ក្រោយមក រវាងគ្រួសារខ្ញុំ និងគ្រួសារមិត្តខ្ញុំ គឺលោក  Y Thien នឹងផ្សាភ្ជាប់ជាមួយគ្នា ស្និទ្ធស្នាលជាមួយគ្នា ហើយតែងតែជួយគ្នាក្នុងគ្រា អាសន្ន។ អ្វីដែលលំបាក យើងខ្ញុំត្រៀមខ្លួនជានិច្ចជួយគ្នាទៅវិញទៅមក ព្រោះសម្រាប់ ជនជាតិ Mnong ប្រសិនបើបានចងភាតរភាព គឺត្រូវគោរពគ្នា ក៏ដូចជាសាមគ្គីគ្នាឲ្យបានជិតស្និទ្ធថែមទៀត”។
បញ្ចប់ពិធីចងភាតរភាព អ្នកចូលរួមទាំងអស់ នឹងរួមគ្នាផឹកស្រាពាង ច្រៀងរាំ សំណេះសំណាលគ្នា ហើយជូនពរអ្នកដែលចងភារតភាពគ្នាឲ្យសាមគ្គីគ្នា ជិតស្និទ្ធជាមួយ គ្នាជារៀងរហូត។ បន្ទាប់ពីពិធីនៅផ្ទះរបស់លោក Y Thien Cil ពិធីស្រដៀងគ្នាមួយ ទៀត នឹងត្រូវបានរៀបចំនៅផ្ទះរបស់បងប្អូនភាតរៈភាពម្ខាងទៀតគឺលោក Y Nam Pan Ting។ ចូលរួមពិធីចងភាតរភាព ដោយបានឃើញបណ្ដាពិធីការត្រូវបានធ្វើ ហើយរាំយ៉ាងសប្បាយរីករាយដើម្បីអបអរសាទរម្ចាស់ផ្ទះ អ្នកស្រី H Lang Cil នៅភូមិ Jie Yuk ឃុំ Dak Phoi ស្រុក Lak បានឲ្យដឹងថា៖
“នេះជាលើកដំបូង ដែលនាងខ្ញុំបានចូលរួមពិធីចងភាតរភាព ខ្ញុំមានអារម្មណ៍ថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជនជាតិខ្លួន។ ក្នុងនាមជាយុវជនម្នាក់ដែលរស់ នៅទីនេះ ខ្ញុំមានទំនួលខុសត្រូវក្នុងការផ្សព្វផ្សាយ ថែរក្សា ហើយបញ្ជូនបន្តដល់មនុស្ស ជំនាន់ក្រោយ ដើម្បីឲ្យមនុស្សជំនាន់ក្រោយបានដឹងអំពីទំនៀមទម្លាប់ របស់ជនជាតិ Mnong”។
ដូចជនជាតិដទៃទៀតនៅតំបន់ Tay Nguyen ដែរ ពិធីចងភាតរភាព គឺជាពិធី ដែលមានតាំងពីយូរយារណាស់មកហើយ ត្រូវបានជនជាតិ Mnong នៅខេត្ត Dak Lak រក្សាពីជំនាន់មួយទៅជំនាន់មួយ។ ប្រសិនបើជនជាតិ E De  ត្រឹមតែចងភាតរភាពរវាង មនុស្សក្នុងវង្សត្រកូលតែមួយឬរវាងវង្សត្រកូលជិតស្និទ្ធជាមួយគ្នាប៉ុណ្ណោះនោះ ជនជាតិ Mnong បែរជាចងភាតរភាពរវាងគ្រួសារដែលមិនជាប់សាច់សាលោហិត មិនមកពីវង្ស ត្រកូលដូចគ្នា ហើយមិនមែនជាគ្រួសារខាងដន្លងដែរ។ ការចងភាតរភាពនេះ គឺស្ម័គ្រចិត្ត ទាំងស្រុង មិនត្រូវរងការចាប់បង្ខំ ហើយជាលក្ខណៈស្រស់ស្អាតក្នុងវប្បធម៌របស់ ជនជាតិ Mnong ដែលរួមចំណែកលើកកំពស់ស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញ ទៅមករវាងប្រជាជននៅក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ