ពិធីរៀបមង្គលការនិងលក្ខណៈពិសេសនៃមុខម្ហូបរបស់ជនជាតិ Chut

(VOVWORLD) - ថ្វីត្បិតតែជាសហគមន៍ដែលមានចំនួនប្រជាជនតិចតួចក៏ដោយ ក៏ជនជាតិ Chut មានលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកជាច្រើនដែលបង្កើតឡើងអត្តសញ្ញាណរបស់ជនជាតិខ្លួនផ្ទាល់។ ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Chut មានលក្ខណៈវប្បធម៌ពិសេសរៀងៗខ្លួន។

ពិធីរៀបមង្គលការនិងលក្ខណៈពិសេសនៃមុខម្ហូបរបស់ជនជាតិ Chut - ảnh 1រូបភាពឧទាហរណ៍នៃពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Chut នាសព្វថ្ងៃ។
(រូបថត៖ baohatinh.vn)
ក្នុងសៀវភៅក្រោមចំណងជើងថា “ផ្កាលើភ្នំថ្ម - រូបគំនូរជនជាតិភាគតិចនៅភាគ ខាងលិចខេត្ត Quang Binh” របស់អ្នកនិពន្ធ Nguyen Huu Thong និងសហការី ត្រូវ បានសរសេរថា៖ សម្រាប់ជនជាតិ Ruc និង ជនជាតិ Ma Lieng ដែលជាកុលសម្ព័ន្ធ ២ ក្រុមក្នុងចំណោមកុលសម្ព័ន្ធទាំង ៥ របស់ជនជាតិ Chut នៅពេលដែលកំលោះបង្ហាញ ការចាប់ចិត្តចំពោះក្រមុំម្នាក់ គេនឹងបង្ហាញដោយបាច់អុសដែលយកមកតាមខ្លួន ដែលត្រូវបានរុំជាបាច់ដ៏ស្រស់ស្អាត រួចយកទៅផ្ទះក្រមុំ។ នោះគឺជាការបញ្ជាក់ពីសេចក្តីស្នេហា ព្រមទាំងដើម្បីបញ្ជាក់ជាមួយផ្ទះក្រមុំនូវទេពកោសល្យ ចរិតលក្ខណៈ ទំនួលខុសត្រូវ និងភាពធំដឹងក្ដីផង។ លោកស្រីបណ្ឌិត Kim Ngoc អ្នកដែលមានស្នាដៃស្រាវជ្រាវជាច្រើនអំពីជនជាតិ Chut បានឲ្យដឹងថា៖
“គេយកបាច់អុសមក ដើម្បីបង្ហាញសមត្ថភាពបង្កើតទ្រព្យសម្បត្តិសម្រាប់គ្រួសារ។ គ្រាន់តែយកអុសមកគ្រួសារខាងស្រីម្ដងហើយម្ដងទៀត។ ប្រសិនបើគ្រួសារ ខាងស្ត្រីពេញចិត្ត ទើបគេបើកសញ្ញា ហើយភាគីទាំងពីរនឹងយល់ស្របរហូតដល់រៀបមង្គលការ។ ផ្ដុំអុស ប៉ុន្តែត្រូវតែធ្វើឲ្យគេពេញចិត្ត។ មើលបាច់អុសយ៉ាងម៉េច តើអាចរកអុសស្អាត បានទេ តើបាច់អុសធំ ត្រង់ទេ? ត្រូវតែបង្ហាញពីខុសភាពមាំមួន មិនមែន គ្រាន់តែផ្ដុំ អុសគឺរៀបការបានទេ។ ទម្រង់ផ្ដុំអុសក៏ដើម្បីបង្ហាញពីទេពកោសល្យរបស់បុរសនៃ ក្រុមជនជាតិ Ma Lieng ដែរ”។
ជនជាតិ Chut ក៏ឆ្លងកាត់ដំណាក់កាលនានាក្នុងការរៀបអាពាហ៍ពិពាហ៍ផងដែរ ដូចជាការភ្ជាប់ពាក្ស ការស្ដីដណ្ដឹង ហើយដល់ពិធីរៀបមង្គលការ។ ក្នុងនោះតួនាទីរបស់លោកពូគឺសំខាន់ណាស់។
“លោកពូរបស់កំលោះទៅកាន់ផ្ទះខាងស្រី ត្រូវយកជំនូនសែនតាមខ្លួន។ ហៅថា ជំនូនសែន ប៉ុន្តែមិនមែនជាការសែនអ្នកស្លាប់ទេ។ ឧទាហរណ៍ថា យកជ្រូកធំមួយ ក្បាលទៅឲ្យឪពុកកូនក្រមុំ ហើយជ្រូកតូចមួយក្បាលទៅឲ្យលោកពូកូនក្រមុំ”។
ក្រោយពីពិធីរៀបមង្គលការ សម្រាប់កុលសម្ព័ន្ធនានានៃជនជាតិ Chut កូនក្រមុំតែងតែស្នាក់នៅផ្ទះប្តីរបស់នាង។ ដោយឡែកកុលសម្ព័ន្ធ Ma Lieng វិញ កូនកំលោះ ត្រូវស្នាក់នៅជាមួយគ្រួសារក្មេករយៈពេល ២ ឆ្នាំ ទើបអាចត្រឡប់មកផ្ទះឪពុកម្តាយ បង្កើតវិញ។ គោលដៅគឺដើម្បីសងគុណឪពុកម្តាយក្មេកដែលបានប្រសូត្រកូនស្រី ចិញ្ចឹមបីបាច់នាង ហើយអនុញ្ញាតឲ្យកូនកំលោះរៀបការជាមួយកូនស្រីរបស់គេ។
“ជនជាតិ Chut ត្រូវបានចាត់ទុកថា មានកតញ្ញូធម៌ច្រើនណាស់។ កតញ្ញូធម៌នេះ មិនត្រឹមតែបានបង្ហាញនៅក្នុងពិធីរៀបមង្គលការប៉ុណ្ណោះទេ ថែមទាំងពេញមួយជីវិត ទៀតផង។ ឪពុកម្តាយនៅរស់ ប៉ុន្តែនៅថ្ងៃចូលរដូវប្រមូលផល តែងតែមានស្ពក បាយឆ្ងាញ់ពិសារ ហើយអុជធូប ដែលហៅថា សែនរស់ឪពុកម្ដាយ។ រហូតដល់បញ្ចុកអាហារឲ្យឪពុកម្ដាយហូបផងដែរ។ នោះជាប្រពៃណីដ៏មានតម្លៃណាស់ ដែលមិនមែន គ្រប់សហគមន៍ទាំងអស់មានឡើយ។ ជាធម្មតា កូនប្រសាស្រីច្បងនឹងធ្វើការងារ នោះក្នុងថ្ងៃរៀបចំពិធី។ តាមពិត នោះគឺជាប្រពៃណីក្នុងសហគមន៍ ដូច្នេះអ្នកណាក៏ត្រៀមខ្លួនជាស្រេចធ្វើដែរ។ ចំណែកក្នុងថ្ងៃរៀបចំពិធី កូនប្រសារស្រីច្បងនឹងបញ្ចុក អាហារជូនឪពុកម្ដាយផ្ទាល់ខ្លួន”។
ជនជាតិ Ruc គឺជាកុលសម្ព័ន្ធដែលបោះបង់ចោលការរស់នៅក្នុងរូងភ្នំយូរលង់ ជាងគេ។ ទន្ទឹមនឹងដំណើរការតាំងទីលំនៅថ្មី ក្រោយឆ្នាំ ១៩៥៧ ចំនួនមនុស្សដែល រស់នៅក្នុងរូងភ្នំបានថយចុះបន្តិចម្ដងៗ។ គេបានផ្លាស់ទីលំនៅទៅផ្ទះឈើដែលមាន ទម្រង់សាមញ្ញហើយបន្ទាប់មកគឺផ្ទះដី។ គេរស់នៅដោយប្រមូលផ្ដុំគ្នានៅតាមភូមិ Yen Hop និង Mo O ដោយមានប្រជាជនចន្លោះពី១២ដល់២០គ្រួសារ។ ដោយផ្សាភ្ជាប់នឹងជីវភាពរស់នៅក្នុងព្រៃឈើដូច្នេះ មុខអាហាររបស់គេក៏សាមញ្ញ ណាស់។ ម្ហូបប្រពៃណីរបស់គេគឺ សម្លរស្រទបចេកនិងម្សៅត្រាវ។ លោកស្រីបណ្ឌិត Kim Ngoc បានឲ្យដឹងថែមទៀតថា៖
“ថ្មីៗនេះ ជនជាតិ Chut បរិភោគអាហារប្រពៃណីរបស់ខ្លួនដែលគេហៅថា poi។ ដំឡូងមីត្រូវបានហាលក្រោមកំដៅថ្ងៃ បុកឲ្យល្អិត រួចស្មូនជានំមួយដុំៗ ហើយចែកឲ្យកូនចៅ។ តាំងពីបុរាណកាល សហគមន៍នេះបានដឹងពីរបៀបបង្កាត់ភ្លើងដោយការគោះថ្មជាមួយគ្នា។ ដូច្នេះ មិនថាទៅដល់ទីណាទេ គេតែងតែចូលចិត្តម្ហូបអាំង។ ម្ហូបពេញ និយមបំផុតគឺសម្លរខ្យង ទំពាំងឫស្សីស្ងោរជ្រលក់ម្ទេស។ គេតែងតែចាប់ត្រីពពែ បង្គារ យកមកអាំង បុកជាមួយម្ទេស ធ្វើជាម្ហូបប្រៃ”។
មានរុក្ខជាតិឱសថរាប់ពាន់ប្រភេទនៅក្នុងព្រៃ ហើយជនជាតិ Chut ជាមួយនឹង បទពិសោធន៍របស់ខ្លួន អាចរកឃើញថា ប្រភេទណាសម្រាប់ព្យាបាលជម្ងឺ ប្រភេទណា អាចបរិភោគបាន ហើយប្រភេទណាអាចផ្សំទាំងពីរនេះបាន។ រាល់ចំណេះដឹងទាំងនេះបានផ្សាភ្ជាប់ជាមួយនឹងជនជាតិ Chut រាប់ពាន់ជំនាន់មក ហើយរហូតដល់សព្វថ្ងៃនេះនៅតែត្រូវបានរក្សាទុកដល់កូនចៅជំនាន់ក្រោយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ