ពិធីអំណរសំឡេងផ្គរលាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ O Du

(VOVWORLD) - ចំពោះជនជាតិ O Du ពេលវេលាចាប់ផ្ដើមឆ្នាំថ្មី និង រដូវដាំដុះថ្មីគឺជាពេលដែលផ្គរលាន់បន្លឺសម្លេងដំបូងនៅលើមេឃ។ សម្លេងផ្គរលាន់បានផ្សារភ្ជាប់នឹងគ្រប់ជីវភាព ពិធីដ៏ពិសិដ្ឋបំផុត។ ក្នុងឃ្លាំងសម្បត្តិវប្បធម៌ប្រពៃណីរបស់ជនជាតិ O Du គឺមានទំនៀមទម្លាប់មួយដែលត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ ជាពិធីអំណរសម្លេងផ្គរលាន់។

         

ពិធីអំណរសំឡេងផ្គរលាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ O Du   - ảnh 1ពិធីអំណរសំឡេងផ្គរលាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ O Du  

ដោយឆ្លងកាត់ការឡើងចុះនៃប្រវត្ដិសាស្ដ្រ ជនជាតិ O Du  នៅភូមិ Vang Mon (ឃុំ Nga My ស្រុក Tuong Duong ខេត្ត Nghe An) ត្រូវខិតខំព្យាយាមរកស៊ី ដើម្បីជីវភាពរស់នៅនិងថែរក្សាវប្បធម៌បុរាណ។ ដោយសារជាក្រុមជនជាតិភាគតិចមួយក្រុម បានជាជីវភាពរស់នៅរបស់ជនជាតិ O Du  តែងតែជួបការលំបាកខ្លាំងណាស់។ តាំងពីយូរណាស់មកហើយ ជនជាតិ O Du  បានពឹងផ្អែកលើបាតុភូតធម្មជាតិដើម្បីកំណត់ពេលវេលា។ ពួកគេមិនអនុលោមតាមប្រតិទិនទូទៅឡើយ ពោលគឺពឹងផ្អែកលើសម្លេងផ្គរលាន់តែម្ដង។ យោងតាមលោកស្រី Mac Thi Tim មកពីភូមិ Vang Mon, ឃុំ Nga My ស្រុកTuong Duong ខេត្ត Nghe An បានឲ្យដឹងថា ជនជាតិ O Du  មានទស្សនៈទានថា នៅពេលផ្គរលាន់បន្លឺសម្លេងគឺឆ្នាំថ្មីបានមកដល់ហើយ។ ជនជាតិ O Du  បានគណនាពេលវេលាក្នុងឆ្នាំគឺចាប់ផ្តើមពីថ្ងៃដែលផ្គរលាន់បន្លឺសម្លេងជាលើកដំបូង។ លោកស្រីបានសំណេះសំណាលថា៖ “តាំងពីដើមឡើយ ជនជាតិ O Du  ច្រើនតែរស់នៅក្នុងព្រៃភ្នំតែប៉ុណ្ណោះ ពួកគេមិនស្គាល់ឆ្នាំថ្មីឡើយ។ លើលពីនេះទៅទៀត ពួកគេគ្មានប្រតិទិន គ្មានវិទ្យុស្ដាប់ ដូច្នេះហើយបានជាពួកគេពឹងផ្អែកលើសម្លេងផ្គរលាន់តែប៉ុណ្ណោះ។ ឧទាហរណ៍ថា នៅពេលផ្គរលាន់បន្លឺសម្លេងនាពេលព្រឹកព្រលឹមមក ពួកគេទើបធ្វើពិធីបុណ្យ”។

ក្នុងចំណោមទំនៀមទម្លាប់បុរាណបំផុតរបស់ជនជាតិ O Du  នោះ ពិធីអំណរសម្លេងផ្គរលាន់នាឆ្នាំថ្មីគឺជាពិធីបុណ្យដ៏ពិសិដ្ឋបំផុតក្នុងឆ្នាំ។ នៅពេលមានសម្លេងវាយគងឃ្មោះ បងប្អូនជនជាតិបានប្រមូលផ្តុំគ្នានៅក្នុងភូមិដើម្បីកាប់ក្របី និងជ្រូក សម្រាប់សែនថ្វាយទេវតា សុំសេចក្ដីសុខចម្រុងចម្រើនក្នុងឆ្នាំថ្មី។ ក្នុងពិធីបុណ្យនេះ គ្រូសែនបានតំណាងអ្នកភូមិ ដើម្បីបួងសួងទេវតា ជីដូន ជីតា វង្យត្រកូល និងព្រលឹងជនជាតិ O Du  ឲ្យប្រទានរដូវអំណោយផល ហើយនេះក៏ជាឱកាសសម្រាប់ជនជាតិ O Du  សម្ដែងបំណងប្រាថ្នាអំពីជីវភាពរស់នៅសុខសាន្ត សម្បូរធូធារ គ្រួសារមានកូនចៅច្រើន ភូមិស្រុកសុខសាន្តសុភមង្គល។ លោកស្រី Mac Thi Timបានឲ្យដឹងថែមទៀតថា៖ “ថ្ងៃនេះមានសំលេងផ្គរលាន់ ដូច្នេះអ្នកភូមិបានរួមគ្នារៀបចំ មាន់ ជ្រូក សាច់ កំប្រុក និងសាច់កណ្តុរ ដើម្បីអញ្ជើញបុព្វការីជន និងទេវតាផ្គរ។ ក្នុងពិធីបុណ្យ នេះ អ្នកភូមិក៏បានរៀបចំស្រាពាង និងស្ពកសំណែន ដើម្បីអញ្ជើញទេវាតាមកប្រទានពរដល់អ្នកភូមិ ឲ្យមានរដូវអំណោយផល និងលាភសំណាងផងដែរ”។

ពិធីអំណរសំឡេងផ្គរលាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ O Du   - ảnh 2ពិធីអំណរសំឡេងផ្គរលាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ O Du  

ចំពោះជនជាតិ O Du  ពិធីអំណរសម្លេងផ្គរលាន់ក្នុងឆ្នាំថ្មីគឺជាបុណ្យតេតធំបំផុតក្នុងឆ្នាំ ដូច្នេះហើយអ្នកភូមិទាំងអស់គ្នាបាន ប្រារព្ធធ្វើឡើងយ៉ាងឱឡារិកដោយបានកាប់ក្របីជ្រូក ដើម្បីបរិភោគ។ លោក Lo Van Cuong មកពីភូមិ Vang Mon បានឲ្យដឹងថា៖ ក្នុងឱកាសបុណ្យតេត Cham Phtrong ជនជាតិ O Du  បានរៀបចំជ្រូកមួយក្បាលដើម្បីសែនដូនតា។ នៅពេលកាប់ជ្រូក ក្រុមគ្រួសារជនជាតិ Ơ Đu នីមួយៗ គឺសុទ្ធតែត្រូវអញ្ជើញអ្នកភូមិមកចូលរួម ហើយទទួលទានជាមួយគ្នាក្នុងឱកាសបុណ្យតេត។ នេះត្រូវបានចាត់ទុកថាជាឱកាសមួយសម្រាប់មេគ្រួសារថ្លែងអំណរគុណដល់អ្នកភូមិដែលបានជួយយកអាសារគ្នាក្នុងឆ្នាំកន្លងទៅ។ ជាមួយនឹងអត្ថន័យដ៏សំខាន់ដែលទាក់ទងនឹងជីវភាពរស់នៅខាងវប្បធម៌វិញ្ញាណ ដូច្នេះហើយជនជាតិ Ơ Đu បានរៀបចំពិធីអំណរសម្លេងផ្គរលាន់យ៉ាងមហោឡារិក ជាមួយគ្រឿងសំណែនគ្រប់គ្រាន់។ លោក  Lo Van Cuong បានឲ្យដឹងថា៖ “គ្រឿងសំណែនសម្រាប់គ្រួសារជនជាតិƠ Đu មានជ្រូក  ឬមាន់ពីរក្បាល ជាមួយសាច់កំប្រុក សាច់កណ្តុរ សាច់ក្រកត្រី ស្រាពាង នំអន្សម និងបាយក្រឡាន។ ជាពិសេសត្រូវមានកណ្តុរពី ១ ទៅ ៣ ក្បាល និងត្រីដុតផងដែរ”។

លើសពីនេះទៀតក្រុមគ្រួសារ Ơ Đu នីមួយៗត្រូវរៀបចំមាន់ក្រៀវមួយក្បាល។ សាច់មាន់ឈ្មោលនេះត្រូវបានធ្វើជាគ្រឿងសំណែន ហើយជើងមាន់មួយគូត្រូវបានរក្សាទុកយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើការទស្សន៍ទាយ។ ជនជាតិ O Du  មានទស្សនៈទានថា ការមើលជើងមាន់នាដើមឆ្នាំថ្មី គឺចង់ដឹងថាឆ្នាំថ្មីសុខសាន្ត សម្បូរធូធាដែរឬអត់។ ព្រោះថា ជនជាតិ O Du  គិតថា បន្ទាប់ពីមានសម្លេងផ្គរលាន់ជាលើកដំបូងក្នុងឆ្នាំនោះ សត្វដែលមានចេញសម្លេងដំបូងគឺសត្វមាន់ដែរ។ ដូច្នេះហើយ មាន់ត្រូវបានចាត់ទុកថាជាសត្វពិសិដ្ឋរបស់ទេវតាផ្គរ។

ជាទូទៅ ពិធីអំណរសម្លេងផ្គរលានរបស់ជនជាតិ O Du  បានអូសបន្លាយក្នុងរយៈពេលចាប់ពី ៥ ទៅ ៧ ថ្ងៃ រហូតដល់ពេលណាដែលពិធីសែនវេតាផ្គរបានចប់សបគ្រប់ នោះបុណ្យតេត Cham Phtrong ទើបបិតបញ្ចាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ