ពេលបាយជម្រះចង្រៃនិងទំនៀមទម្លាប់ទទួលបុណ្យតេតរបស់ជនជាតិ Nung

(VOVworld)-ក៏ដូចជាជនជាតិភាតរដទៃទៀត ជនជាតិ Nung ទទួលបុណ្យតេតប្រ
ពៃណី ដែលជាបុណ្យធំបំផុតក្នុងឆ្នាំ។ ប៉ុន្មានថ្ងៃបុណ្យតេតរបស់ជនជាតិ Nung គឺ
ផ្សាភ្ជាប់ជាមួយទំនៀមទម្លាប់ និងអត្តសញ្ញាណដោយឡែករបស់ខ្លួន ក្នុងនោះ
“ពេលបាយជម្រះចង្រៃ”ចុងឆ្នាំនៅតែបាន ជនជាតិ Nung Phan Slinh នៅខេត្ត Lang
 Son បន្តរក្សាពីជំនាន់មួយទៅជំនាន់មួយរហូតមក ដល់បច្ចុប្បន្ន។

        បុណ្យតេតរបស់ជនជាតិ Nung គឺចាប់ផ្តើមពីពេលបាយជម្រះចង្រៃនារសៀល
ថ្ងៃ ចុង ឆ្នាំចាស់ ដោយមានអត្ថន័យថា ជម្រះឧបទ្រពចង្រៃរបស់ឆ្នាំចាស់។ មុខម្ហូប
ដែល អាចខ្វះបានក្នុងពេលបាយនេះគឺសាច់ទា។​តាមទស្សនទានរបស់ជនជាតិ
Nung Phan Slinh ថាទាជាសត្វជម្រះចង្រៃបានល្អបំផុត។ លោក​Luong Van Bach ជន
ជាតិ Nung Phan Slinh នៅខេត្ត Lang Son បានឲ្យដឹងថា៖

        “ថ្ងៃទី៣០ជាថ្ងៃចុងឆ្នាំចាស់ឈានចូលទៅឆ្នាំថ្មី។​តាមទស្សនទានរបស់ជីដូន
ជីតាបន្សល់ ទុកមក គឺថ្ងៃចុងឆ្នាំនេះ ពេលបាយមិនអាចខ្វះបាននូវមុខម្ហូបធ្វើពីសាច់
ទា ដើម្បី ជម្រះឧបទ្រពចង្រៃអាក្រក់របស់ឆ្នាំចាស់សំដៅទទួលឆ្នាំថ្មីពោរពេញទៅ
ដោយសំ ណាងល្អ។ ជម្រះចង្រៃក៏ជាការបួងសួងសូមឲ្យមនុស្សគ្រប់រូបក្នុងក្រុមគ្រួសារជួបតែសេចក្តី សុខស្បាយរីករាយ កូនចៅរៀនសូត្រពូកែ”។

        សាច់ទារត្រូវបានកែច្នៃជាច្រើនមុខម្ហូប ដូចជា ទាខ្វៃជាមួយស្លឹក Mac Mat
និងទឹកឃ្មុំ ទាស្ងោ ទាចំហុយជាមួយដំឡូង ផ្ទាប់ជាមួយបន្លែព្រៃ។ ប៉ុន្តែការនិយម
ចូលចិត្តរបស់ពួកគាត់គឺម្ហូបទាស្ងោរជាមួយទំពាំងជូរ ប៉ុន្តែអ្វីដែលពិសេសបំផុត
នោះគឺម្ហូបទាំងអស់ធ្វើពីសាច់​ទា គឺត្រូវបរិភាគឲ្យមិនទុកឲ្យសល់ដល់ថ្ងៃចូលឆ្នាំ
ថ្មីទេ។ លោក Luong Chi Sung កម្មាភិ បាលវប្បធម៌នៅខេត្ត Lang Son បានឲ្យដឹង
ថា ឈានចូលខែមិគសិរ(ជាខែដំបូងនៃឆ្នាំថ្មី) ជនជាតិ Nung មិនហូបសាច់ទាទេ
 ហើយដល់ខែជេស្ឋគឺជៀសវាងហូបសាច់មាន់ដោយពួក គេជឿ​ថា​ បើមិនតម
ដូច្នេះនឹងជួបតែសំណាងអាក្រក់។ ហើយទំនៀមទម្លាប់តមម្ហូបអាហារ នេះរបស់
ជនជាតិ Nung មានតាំងពីយូរណាស់មកហើយប៉ុន្តែនៅស្ថិតស្ថេគងវង្សរហូតដល់
បច្ចុប្បន្ន។

        រួមជាមួយការរៀបចំម្ហូបអាហារសម្រាប់ពេលបាយជម្រះចង្រៃចុងឆ្នាំនោះ
ជនជាតិ Nung នៅត្រូវត្រៀមរៀបចំម្ហូបអាហារសម្រាប់ទទួលបុណ្យចូលឆ្នាំថ្មី។​
លោក Hoang Van To ជន​ជាតិ Nung Phan Slinh នៅខេត្ត Lang Son បានឲ្យដឹង
ថា៖

        “ទំនៀមទម្លាប់របស់យើងខ្ញុំ​ដូចជាការហូបចុក សែនព្រេនថ្ងៃបុណ្យចូលឆ្នាំ
គឺមាន លក្ខណៈខុសប្លែកបន្តិច ឧទាហរណ៍​ ក្នុងស្ពកបាយទទួលឆ្នាំថ្មី ក្រៅពីនុំ
អន្សម គឺនៅ ត្រូវមានសាច់មាន់ឈ្មោល បាយដំណើប និងនុំធ្វើពីអអង្ករដំណើប
លាយជាមួយស្ករដែល ហៅថា នុំ Khao ”។

        ដល់បុណ្យចូលឆ្នាំថ្មី ទីស្ការៈនៃគ្រួសារជនជាតិ Nung នីមួយៗត្រូវបានសំ
អាត បិទក្រដាស ព័ណ៌ក្រហម ហើយបំពង់ជើងធូបគឺត្រូវបានលាងសំអាតដោយ
ទឹកក្រអូប។ សំណែនគឺត្រូវមាន នុំអន្សម មាន់ឈ្មោលស្ងោ ស្កគ្រាប់ សាច់ជូ្រក
និងផ្លែឈើ៥ប្រភេទ។ ធូបលើទីស្ការៈគឺត្រូវអុជបន្តមិនដាច់។ប្រការត្រូវជៀសវាង
នោះគឺក្នុងរាត្រីថ្ងៃទី៣០និងរាត្រីថ្ងៃទី១នៃបុណ្យតេត ជនជាតិ Nung មិនត្រូវដុត
ភ្លើងនៅក្រៅផ្ទះទេ។

        បន្ទាប់ពីពេលបាយជម្រះចង្រៃចុងឆ្នាំ ក្រុមគ្រួសារជនជាតិ Nung នីមួយៗ
បានជួបជុំគ្នា រងចាំពេលវេលាឈានចូលឆ្នាំថ្មី។ ពួកគេសប្បាយរីករាយជូនពរគ្នា
ទៅវិញទៅមកនូវអ្វីៗល្អបំ ផុតសម្រាប់ឆ្នាំថ្មី។ ថ្ងៃទី១នៃឆ្នាំថ្មី គ្រួសារជនជាតិ Nung
សុទ្ធតែតមមិនបោសសំអាតផ្ទះគក់ ខោអាវដើម្បីជៀសវាងចង្រៃ។ ហើយពួកគេក៏
ជឿថា អ្នកដំបូងមកលេងផ្ទះជាប្រុសពូកែ មានគ្រួសារសុភមង្គល គឺមានន័យថា គ្រួ
សារនោះនឹងជួបតៃសេចក្តីសុខពេញមួយឆ្នាំ។ តាមទំនៀម ទម្លាប់នោះ នឹងមាន
ចាស់ជរាមួយរូបស្លូតបូត គ្រួសារមានកូនចៅច្រើន ដែលបានហៅថា លោក​ “Khai
vai xuan ” នឹងទៅដល់គ្រួសារនីមួយៗក្នុងភូមិជូនពរម្ចាស់ផ្ទះរកស៊ី មានបានគ្រួសារ
សុភមង្គមសុខសាន្តត្រាន និងបិទក្រដាស់ក្រហមទៅលើទ្រុងសត្វ។​ជនជាតិ Nung
ជឿ ថា ធ្វើដូច្នេះគឺហ្វូងសត្វនឹងរីកកាន់តែច្រើន ជម្រះនូវឧបទ្រពចង្រៃឆ្នាំចាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ