ភូមិរបស់ជនជាតិ Nung នៅឃុំ Chi Lang ខេត្ត Lang Son

(VOVworld)-ភ្ញៀវទេសចរជាច្រើន ពេលមកទស្សនាខេត្ត Lang Sonនៅភាគ​ខាង
ជើងវៀតណាម សុទ្ធតែមានចំណាប់អារម្មណ៍ចំពោះភូមិស្រុករបស់ជនជាតិ Nung
 យ៉ាងមនោរម្យតាមបណ្តោយជ្រលងភ្នំ។ ភូមិរបស់ជនជាតិ Nung នៅ ឃុំ Chi
Lang ស្រុក Chi Lang ដែលប្រជាជននៅទីនេះមានទម្លាប់រស់នៅសាមញ្ញនិងពោរ
ពេញទៅដោយភាពកក់ក្តៅ។

ភូមិរបស់ជនជាតិ Nung នៅឃុំ Chi Lang ខេត្ត Lang Son - ảnh 1
ហ្វូងពពែ ហ្វូងសេះដែលកំពុងស៊ីស្មៅ


        មានចំងាយពីទីក្រុងហាណូយប្រមាណ១២០គីឡូម៉ែត្រ ស្រុក Chi Lang
ខេត្ត Lang Son ជាតំបន់ភ្នំដោយមានច្រក Chi Lang ល្បីឈ្មោះ ផ្សាភ្ជាប់ជាមួយនឹង
 ប្រវត្តិសាស្ត្រតស៊ូរក្សាប្រទេសជាតិនិងប្រឆំាងពួកខ្មាំងឈ្លានពាន។​នេះក៏ជា
កន្លែង ដែលមានជនជាតិ Nung រស់នៅយ៉ាងច្រើនកុះករ។​ហើយស្រុក Chi Lang
 មានឃុំ ចំនួន១៩ ដែលឃុំទាំងអស់នេះសុទ្ធតែមានជនជាតិ Nung រស់នៅ។ ​ក៏
ដូចជាក្រុម ជនជាតិ Nung នៅតំបន់ដទៃ ជនជាតិ Nung នៅស្រុក Chi Lang នៅ
រក្សាបាន លក្ខណៈវប្បធម៌ដ៏វិសេសវិសាល មានអត្តសញ្ញាណវប្បធម៌ដោយឡែក
របស់ខ្លួន។ លោកស្រី Trieu Thuy Tien កម្មាភិបាលវប្បធម៌ខេត្ត Lang Son បានឲ្យ
ដឹងថា៖

        “តាំងពីមុនមក ជនជាតិ​ Nung មានទម្លាប់រស់នៅជុំគ្នាជាភូមិៗ ឬជាត្រកូលៗ
។ ជនជាតិ Nung មានទស្សនៈរស់នៅដូចពាក្យទំនៀមសុភាសិតមួយគឺ “លក់បង
ប្អូននៅឆ្ងាយទិញអ្នកជិតខាងនៅជិត” មានន័យថា អ្នកនៅឆ្ងាយមិនស្មើជាបងប្អូន
របងជាមួយគ្នា។​ប្រការនេះ ក៏បានសម្តែងនូវការយកចិត្តទុកដាក់ជួយគ្នាទៅវិញ
ទៅមកក្នុងសហគមន៍ប្រជាជន”។

        ភូមិរបស់ជនជាតិ Nung តែងតែមានទីតាំងខ្ពស់។​នេះមិនមែនដោយសារទម្លាប់
 រស់នៅប៉ុណ្ណោះទេ ថែមទាំងមានប្រភពប្រវត្តិសាស្ត្រទៀតផង។ តាមបណ្តោយផ្លូវ
ជាតិ លេខ ១A ដែលមានផ្លាកបេតិកភ័ណ្ឌប្រវត្តិសាស្ត្រ “ច្រក Chi Lang” បត់ទៅផ្លូវ
មួយ ដែលមានចំណោតចោតជាច្រើននិងថ្មរដិបរដុប ធ្វើដំណើរប្រមាណ៣០ដល់
៤០ គីឡូម៉ែត្រទើបមកដល់ភូមិ Co Huong ភូមិ Tham Na និងភូមិ Suoi Ma របស់ជន
ជាតិ Nung ដែលស្ថិតនៅកំពស់១.២០០ដល់១.៣០០​ម៉ែត្រប្រៀបនឹងនិវ៉ូសមុទ្រ។
ទោះបីជាការធ្វើដំណើរមានការលំបាកក៏ដោយប៉ុន្តែនៅទីនេះធម្មជាតិបានប្រទាន
នូវទេសភាពគួរឲ្យគយគន់។ អ្នកទេសចរមកដល់ទីនេះសុទ្ធតែលង់អារម្មណ៍ ក្នុង
ពិភពថ្មីមួយ។ នោះជាតំបន់ខ្ពង់រាបបៃតង មានហ្វូងពពែ ហ្វូងសេះដែលកំពុងស៊ី
ស្មៅ។ ជីវភាពរស់នៅរបស់បងប្អូនជនជាតិ Nung គឺសុខសាន្តត្រានណាស់។​ហើយ
 ភាពរាក់ទាក់រួសរាយ ទម្លាប់រស់នៅ និងម្ហូបអាហារពិសេសរបស់ជនជាតិ Nung
បាន បន្សល់ទុកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានចំពោះទស្សនិកជនដែល
មានឱកាសមកទស្សនាទីនេះម្តងៗ។

        នាប៉ុន្មានឆ្នាំថ្មីៗនេះ ជនជាតិ Nung នៅភូមិមួយចំនួនបានរួមបញ្ចូលការ
ចិញ្ចឹមសត្វ ដាំស្រូវជាមួយនឹងការដាំដុះដើមឈើឧស្សាហកម្ម ដើមឈើហូបផ្លែ
ដើម្បីការ អភិវឌ្ឍន៍សេដ្ឋកិច្ច។ នៅបណ្តាឆ្នាំ៨០នៃទសវត្សទី២០នោះ ជនជាតិ
Nung មួយចំនួន បានយកដើមទៀបមកដាំសាកល្បងនៅជ្រលងភ្នំនៅ Chi Lang ។
ហើយមិនគួរឲ្យជឿ សោះថា ដើមឈើហូបផ្លែប្រភេទនេះគឺត្រូវជាមួយនឹងដីតំបន់
នេះ​។ រហូតមកដល់ បច្ចុប្បន្ន ដើមទៀបបានក្លាយទៅជាប្រភេទដើមឈើហូបផ្លែជួរ
មុខ រួមចំណែកកែលំអរជីវភាព រស់នៅរបស់ជនរួមជាតិជាជនជាតិ Nung នៅទីនេះ
។ លោកស្រី Trieu Thi Nhat ជនជាតិ Nung មួយនាក់នៅឃុំ Chi Lang បានឲ្យដឹង
ថា៖

        “គ្រួសារយើងខ្ញុំបានដាំស្រូវផង ដាំដើមទៀបផងនិងចិញ្ចឹមសត្វផង។​ ក្នុង
នោះ ដើមទៀបជាប្រភេទដើមឈើហូបផ្លែនាំមកនូវចំណូលខ្ពស់សម្រាប់គ្រួសារ
យើងខ្ញុំ។ តាម នោះ យើងខ្ញុំបានជួសជុលផ្ទះនិងទិញប្រដាប់ប្រដាប្រើប្រាស់ក្នុង
គ្រួសារផងដែរ”។

        ក្នុងជីវភាពរស់នៅបច្ចុប្បន្ន ទោះបីជានៅជួបការលំបាកជាច្រើនក៏ដោយ
ប៉ុន្តែកូន ចៅក្នុងត្រកូលនីមួយៗក្នុងភូមិស្រុករបស់ជនជាតិ Nung នៅរក្សាបាន
ប្រពៃណីសាមគ្គី និងរួមគ្នាកសាងស្រុកកំណើតឲ្យបានស្រស់ស្អាតពីមួយថ្ងៃ
ទៅមួយថ្ងៃ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ