របាំកណ្ដឹងដ៏ពិសិដ្ឋរបស់ជនជាតិ Dao Tien នៅស្រុក Van Ho ខេត្ត Son La

(VOVWORLD) - ក្នុងពិធីជំនឿសាសនារបស់ជនជាតិ Dao Tien នៅស្រុក Van Ho ខេត្ត Son La ប្រជាជនចាត់ទុកជារបាំកណ្តឹងជារបាំដ៏ពិសិដ្ឋ។ ហើយគេបានរួមគ្នាថែរក្សារបាំនេះពីមួយ ជំនាន់ទៅមួយជំនាន់ ដូចជាសម្រស់វប្បធម៌ប្រពៃណីដែលមិនអាចខ្វះបានក្នុងជីវភាព ខាងស្មារតីរបស់ខ្លួនអញ្ចឹង។

ចំពោះជនជាតិ Dao Tien នៅស្រុក Van Ho ខេត្ត Son La របាំកណ្ដឹង ជារបាំ សំខាន់មួយក្នុងពិធីការរបស់ប្រជាជន ដូចជា បុណ្យតេតរាំរែក ពិធីដាក់ឈ្មោះ មនុស្សពេញវ័យ ពិធីជូនដំណើរអ្នក ចែកឋានទៅ ឬពិធីបួងសួងសុំឲ្យរដូវអំណោយផល ក៏សុទ្ធតែមានរបាំកណ្ដឹងដែរ។ ជាពិសេស របាំកណ្ដឹងក្នុងបុណ្យតេតរាំរែក របស់ ជនជាតិ Dao Tien ត្រូវបានចាត់ទុកជាពិធីអរព្រះគុណជីដូនជីតា ព្រះអាទិទេព Ban Vuong ដែល បានជួយសង្គ្រោះអ្នកភូមិនៅសមុទ្រកាលពីអតីតកាល។ របាំកណ្ដឹង គឺដើម្បីការពារជីវភាពគ្រួសារ ត្រកូល បួងសួងសុំឲ្យជីដូនជីតាប្រទានពរជ័យ ការពារ សមាជិកត្រកូលទាំងអស់ឲ្យ មានសុខភាពល្អ រកស៊ីមានបាន។
របាំកណ្ដឹងដ៏ពិសិដ្ឋរបស់ជនជាតិ Dao Tien  នៅស្រុក Van Ho ខេត្ត Son La - ảnh 1បងប្អូនជនជាតិ Dao Tien នៅស្រុក Van Ho ខេត្ត Son La ចាត់ទុករបាំកណ្ដឹងជារបាំដ៏ពិសិដ្ឋ។ (រូបថត៖ VOV)
លោកស្រី Ban Thi Vinh ជនជាតិ Dao ម្នាក់នៅភូមិ Suoi Lin បានឲ្យដឹងថា តាំងពីកុមារភាព មក លោកស្រីបានស្គាល់របាំកណ្ដឹងរបស់ជនជាតិខ្លួន ហើយត្រូវ បានលោកតាលោកយាយនិងឪពុកម្តាយបង្រៀននិងណែនាំ។ ជាជនជាតិ Dao Tien អ្នកណាក៏ចេះរាំកណ្តឹងដែរ។ របាំកណ្តឹង ជាធម្មតាជាការរាំជាក្រុម ដែលអាចជាក្រុម ស្រីឬក្រុមបុរស ៨ នាក់; ឬក្រុមបុរស៨នាក់និងស្រី៨នាក់។ លោកស្រី Vinh បានឲ្យ ដឹងថា៖ “របាំកណ្ដឹងជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយរបស់បងប្អូនជនជាតិ Dao Tien ដែលត្រូវបានរក្សាទុកជាច្រើនជំនាន់មក។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាង ក្រៃលែងក្នុងនាមជាមនុស្សជំនាន់មុន ហើយបានបង្រៀនកូនចៅជំនាន់ក្រោយឲ្យបន្ត ថែរក្សារបាំនេះ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួន”។
ក្នុងនាមជាសមាជិកដំបូងមួយរូបនៃក្រុមរាំកណ្ដឹងជនជាតិ Dao នៅភូមិ Suoi Lin ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៧ មក ហើយជាអ្នកបង្រៀនរបាំកណ្ដឹងរបស់ ភូមិ លោក Ban Van Senh ជនជាតិ Dao Tien នៅភូមិ Suoi Lin ឃុំ Van Ho ស្រុក Van Ho បានឲ្យដឹងថា៖ នៅក្នុងភូមិមានក្រុមសិល្បៈជាច្រើនដែលមានវ័យខុសៗគ្នា ចាប់ពីក្មេងជំទង់រហូតដល់មនុស្សចាស់ជរា សុទ្ធតែមានក្រុមរាំរៀងៗខ្លួន។ ក្រុមសិល្បៈដែលលោកទទួលបន្ទុកបង្រៀនមានសមាជិកពី១០ដល់១២នាក់ សុទ្ធតែ ជាស្ត្រីចាប់ពីអាយុ៥៥ដល់៦០ឆ្នាំ។ នៅពេលដែលក្រុមសិល្បៈរបស់លោកត្រូវបាន អញ្ជើញទៅសម្តែងរបាំកណ្ដឹងនៅឃុំ ស្រុក និងទីក្រុង ទោះបីជាប់រវល់នឹងការងារ ស្រែចំការយ៉ាងណាក៏ដោយ ក៏លោកនិងសមាជិកក្រុមតែងតែឆ្លៀតពេលយប់ មកជួបជុំគ្នានៅផ្ទះវប្បធម៌របស់ភូមិ ដើម្បីហ្វឹកហាត់របាំកណ្ដឹងជាមួយគ្នា។
ការថែរក្សា ក្រុមរាំកណ្ដឹង គឺដើម្បីអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao Tien។ លោក Senh បានចែករំលែកថា៖ “ដោយទទួលបានការទុកចិត្តពីបងប្អូនក្នុងភូមិ ដែលប្រគល់ឲ្យទទួលបន្ទុកក្រុម រាំកណ្ដឹងសមាគមន៍ជនចាស់ជរាភូមិ Suoi Lin ខ្ញុំពិតជាមានកិត្តិយស និងមោទនភាព ខ្លាំងណាស់។ ខ្ញុំបានរៀបចំការងារគ្រួសារ ហើយខិតខំចូលរួម បង្រៀនរបាំកណ្ដឹង របស់ជនជាតិ Dao ដល់សមាជិកក្រុម។ ខ្ញុំក៏តែងតែណែនាំកូនចៅក្នុងគ្រួសារឲ្យត្រូវចេះថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួន ជាពិសេសរបាំកណ្ដឹង”។
រហូតមកដល់បច្ចុប្បន្ន របាំកណ្ដឹងរបស់ជនជាតិ Dao Tien នៅ Van Ho មិន ត្រឹមតែដើម្បីបម្រើប្រជាជននៅក្នុងភូមិ ឃុំប៉ុណ្ណោះទេ ថែមទាំងចូលរួមសំដែងក្នុងពិធី បុណ្យវប្បធម៌ជនជាតិ; មហោស្រពសិល្បៈមហាជននៅស្រុក ខេត្ត ទៀតផង ហើយត្រូវបានប្រជាជនយ៉ាងច្រើនកុះករពេញនិយម។ លោក Ban Van Toan ប្រធានក្រុម សិល្បៈភូមិ Suoi Lin បានឲ្យដឹងថា៖ ដោយមានការជួយឧបត្ថម្ភពីអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ សហគមន៍ជនជាតិ Dao Tien កំពុងខិតខំប្រឹងប្រែងដើម្បីអភិរក្ស និងពង្រីក អត្តសញ្ញាណវប្បធម៌របស់ជនជាតិ រួមទាំងរបាំកណ្ដឹងផងដែរ។ លោកនិងជំនាន់វ័យ ក្មេងក្នុងភូមិតែងតែមានទំនួលខុសត្រូវដើម្បីបន្តពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន។ លោក Toan បានសំណេះសំណាលថា៖ “ដោយត្រូវបានដូនតាបង្រៀនរបាំកណ្ដឹង ហើយក៏ជាប្រធានក្រុមសិល្បៈ យុវជនភូមិ Suoi Lin ខ្ញុំនិងសមាជិកក្រុមបានសិក្សារបាំកណ្ដឹងយ៉ាងសកម្ម ហើយ ឥឡូវនេះបានស្ទាត់ជំនាញហើយ។ ខ្ញុំឃើញថា របាំកណ្ដឹងនេះមានអត្ថន័យណាស់ មិនត្រឹមតែជួយជំនាន់វ័យក្មេងដូចយើងខ្ញុំយល់ច្បាស់ពីវប្បធម៌ និងអត្តសញ្ញាណ ជនជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកថែរក្សា និងពង្រីកតម្លៃវប្បធម៌ដែល ដូនតាបានបន្សល់ទុកមកសម្រាប់ជំនាន់យើងខ្ញុំទៀតផង”។
ក្នុងឱកាសពិធីបុណ្យម្ដងៗ នៅទូទាំងភូមិឃុំជនជាតិ Dao នៅ Van Ho កាន់តែគគ្រឹកគគ្រេងដោយចង្វាក់ភ្លេងនៃរបាំកណ្ដឹង ដែលជារបាំពិសិដ្ឋផ្សាភ្ជាប់ សហគមន៍ ដូចនឹងការរំលឹកដល់មនុស្សវ័យក្មេង Dao Tien ម្នាក់ៗឲ្យចងចាំពី ឫសគល់របស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ