លក្ខណៈពិសេសដោយឡែកក្នុងសម្លៀកបំពាក់របស់ជនជាតិ Ha Nhi

(VOVworld)-តាមប្រពៃណី ជនជាតិHa Nhiតែងតែដាំ ត្បាញ់និងដេសម្លៀកបំពាក់
ដោយខ្លួនឯង។​ដោយហេតុ​នេះ សម្លៀកបំពាក់របស់ជនជាតិ Ha Nhi មើលជាទូ
ទៅហាក់ដូចជា សាមញ្ញណាស់ ប៉ុន្តែតាមពិតទៅ ពោរពេញដោយលក្ខណៈ ស្អាត
ដោយឡែករបស់ខ្លួនដែរ។

លក្ខណៈពិសេសដោយឡែកក្នុងសម្លៀកបំពាក់របស់ជនជាតិ Ha Nhi - ảnh 1
មួកដ៏វិសេសវិសាលរបស់ជនជាតិ Ha Nhi


    សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ​ Ha Nhi រួមមាន អាវ ខោ កន្សែង ហើយ
សម្បូរបែបទៅដោយវត្ថុធាតុដើមនិងការរចនាម៉ូដ។ សម្លៀកបំពាក់របស់ក្រុម​ជន
 ជាតិ​ Ha Nhi Den មានលក្ខណៈខុសដោយឡែកជាមួយនឹងសម្លៀកបំពាក់របស់
​ជនជាតិ Ha Nhi Hoa។​នៅពេលពិធីបុណ្យមកដល់ម្តងៗគឺឃើញកាន់តែច្បាស់នូវ
អត្តសញ្ញាណរបស់ក្រុមជនជាតិ Ha Nhi តាមរយៈឈុតសម្លៀកបំពាក់ប្រពៃណី
របស់ខ្លួន។ លោក Luong Van Thiet កម្មាភិបាលស្រាវជ្រាវវប្បធម៌ប្រពៃណីជន
ជាតិនៃសារ មន្ទីជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖

“មិនដូចទៅនឹងសម្លៀកបំពាក់របស់ជនជាតិ Ha Nhi Den នៅខេត្ត​Lao Cai ទេ
សម្លៀកបំពាក់របស់ជនជាតិ Ha Nhi Hoa នៅខេត្ត Dien Bien និង Lai Chau គឺ
ស្រស់ឆើតឆាយដូចជាផ្កាព្រៃអញ្ជឹង។ ជនជាតិ Ha Nhi រស់នៅជិតស្និទ្ធិជាមួយ
 នឹងធម្មជាតិ ដូច្នេះពួកគេបានយកធម្មជាតិមកឆ្លុះបញ្ចាំងក្នុងសម្លៀកបំពាក់របស់
ជនជាតិ ខ្លួន។ ព័ណ៍ដែលពួកគេពេញនិយមបំផុតគឺព័រក្រហម ឬ គេយកព័រណ៍
ក្រហម លាយជាមួយព័ណ៍សហើយដេរដោយថ្នេរអំបោះព័រណ៍ខៀវ ព័រណ៍លឿង
ធ្វើឲ្យ ឈុតសម្លៀកបំពាក់ដូចជាផ្កាព្រៃព្រឹក្សា។នារីជនជាតិ Ha Nhi និយមពាក់មួក
មានព្រុយស្អាតណាស់”។

        ប្រសិនបើសម្លៀកបំពាក់របស់នារីជនជាតិ Ha Nhi Hoa មានព័រណ៍ស្រស់
ឆើតឆាយ ហើយដេ ប៉ាក់យ៉ាងល្អិតល្អន់នោះគឺសម្លៀកបំពាក់របស់ជនជាតិ Ha Nhi
Den នៅខេត្ត Lao Cai គឺស្មាញជាង។ លក្ខណៈពិសេសនៃសម្លៀកបំពាក់ របស់ជន
ជាតិ Ha Nhi Den គឺជើងសក់និងកន្សែងទទូរក្បាល។​នារី Ha Nhi Den មានផ្នួង សក់
ក្លែងក្លាយធ្វើពីឡែនស្អាត។​មិនត្រឹមតែធ្វើឲ្យសម្លៀកបំពាក់របស់ខ្លួន កាន់តែស្រស់
ស្អាតតែប៉ុណ្ណោះ ផ្នួងសក់ក្លែងក្លាយនេះថែមទាំងមានប្រយោជន៍ ដូចជាពួកបាំង​
ពេលមេឃក្តៅឬភ្លៀង ពោលគឺជួយឲ្យនារីជនជាតិ Ha Nhi ងាយ ស្រួលក្នុងការធ្វើ
ពលកម្ម។ ទម្លាប់ក្រងសក់និងទទូរកន្សែងរបស់នារីជនជាតិ Ha Nhi ក៏បានប្រកប
អត្ថន័យវប្បធម៌ដោយឡែកផងដែរ។ លោក Tran Huu Son អ្នកស្រាវជ្រាវវប្បធម៌
ប្រជាប្រិយបានឲ្យដឹងថា៖

        “ប្រសិនបើនារីជនជាតិ Ha Nhi Den បានទទូរកន្សែង ជាពិសេសគឺកន្សែង
ព័ណ៍ធ្លុំះនោះគឺមានន័យប្រកាសថានារីនោះមានប្តីហើយ។​តាមទំនៀមទម្លាប់របស់
ជនជាតិ Ha Nhi គឺ ក្បាលជាកន្លែងរក្សាព្រលឹង ដូច្នេះនៅពេលយកប្តីហើយ ត្រូវ
រក្សាប្រលឹងឲ្យជាប់ជានិច្ច តាមនោះទើបពួកគេទទូរកន្សែងលើក្បាល ដោយជំនឿ
ថានឹងរក្សាបានព្រលឹងយូរអង្វែង”។

        រីឯសម្លៀកបំពាក់របស់បុរសជនជាតិ Ha Nhi វិញ គឺស្មាមញណាស់ គ្រាន់តែ
 មានកន្សែងទទូរក្បាល ខោអាវ និងខ្សែក្រវ៉ាត់ប៉ុណ្ណោះ។ ប្រការគួរឲ្យចាប់អារម្មណ៍
គឺ​សម្លៀកបំពាក់របស់ជនជាតិ Ha Nhi តែងតែមានការលាយឡំរវាងកត្តាមនុស្ស
ជាមួយធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ការតុបតែងលំអរលើសម្លៀកបំពាក់ក៏បាន
 ឆ្លុះបញ្ជាំងនូវផ្នែកមួយនៃជីវភាពរស់នៅនិងទំនៀមទម្លាប់នៃជីវភាពវប្បធម៌សម្បូ
បែបរបស់ជនជាតិ Ha Nhi ទៀតផង។ មានឱកាសទស្សនាបណ្តាពិធីបុណ្យរបស់
 ជនជាតិ Ha Nhi ទស្សនិកជនទើបយល់ឃើញការមោទនៈនិងសេចក្តីស្រឡាញ់
របស់ពួកគេដែលបានបង្ហាញតាមរយៈសម្លៀកបំពាក់របស់ខ្លួន។ ចំពោះសហគម
 ន៍ជនជាតិ Ha Nhi វិញ ការរក្សាសម្លៀកបំពាក់ដ៏វិសេសវិសាលរបស់ខ្លួននោះ ដូច
 ជាការរក្សាលក្ខណៈវប្បធម៌ប្រពៃណីសម្រាប់ជំនាន់ក្រោយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ