លក្ខណៈវិសេសវិសាលនៃសម្លៀកបំពាក់ប្រពៃណីររបស់ជនជាតិខ្មែរ

(VOVworld)-ក្នុងសហគមន៍បណ្តាជនជាតិខ្មែរ សម្លៀកបំពាក់ប្រពៃណីររបស់ជន
ជាតិ ខ្មែរមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាល។ សម្លៀកបំពាក់មិនត្រឹមតែមាន
សោភ័ណ្ឌភាពដោយឡែកប៉ុណ្ណោះទេ ថែមទាំងសមស្របជាមួយនឹងជីវភាពការងារ ជាប្រចាំថ្ងៃរបស់ជនជាតិខ្មែរទៀតផង។

លក្ខណៈវិសេសវិសាលនៃសម្លៀកបំពាក់ប្រពៃណីររបស់ជនជាតិខ្មែរ - ảnh 1
សម្លៀកបំពាក់ក្នុងពិធីបុណ្យរបស់ជនជាតិខ្មែរ

     ក៏ដូចជាជនជាតិភាគតិចដទៃដែរ សម្លៀកបំពាក់របស់ជនជាតិខ្មែរមានភាពក្បូរ
ក្បាច់ ដោយព័ណ៌ចម្រុៈនិងមានភាពប្រណិតពិសេសដោយឡែក។ តាំងពីកុមារភាព ជនជាតិខ្មែរសុទ្ធតែបាន ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីសម្រាប់ចូលរួមក្នុងពិធី
បុណ្យនានា។ ចំពោះនារីៗមើលទៅមានភាពស្រស់ស្អាត ទន់ភ្លន់ ស័ក្តិសមជានារី
ខ្មែរ។​ចំពោះបុរសៗវិញ នៅពេលស្លៀកពាក់សម្លៀកបំពាក់ ប្រពៃណីនិងសម្តែង
ជាមួយក្រុមពិណពាទគឺបង្ហាញឲ្យឃើញនូវភាពក្លាំងក្លាប់ប៉ិនប្រសប់និងភាពជា
បុរស។​លោក Pham Minh Hoang អ្នកមគ្គុទេសនៅសារមន្ទីរជាតិវិទ្យាវៀតណាម
បានឲ្យ ដឹងថា៖

“នៅក្នុងពិធីបុណ្យសំខាន់ៗ នារីខ្មែរគឺស្លៀកពាក់អាវប៉ាក់សំពត់ហូលផាមួង ។ គេល្លៀកពាក់ខុសប្លែកពីគ្នាទៅតាមវ័យនិងអាយុ។ សម្លៀក បំពាក់របស់បរុសៗ
ជាជបជាតិខ្មែរមានភាពសាមញ្ញ ពោលគឺជាធម្មតាស្លៀកសារុង ដែលគេពេញ
និយម​តាំង ពី​សម័យ​បុរាណកាល​មក​”។

        ប៉ុន្តែក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សម្លៀកបំពាក់រវាងបុរសនិងនារីខ្មែរគឺមាន​ការខុសប្លែកពីគ្នាច្រើន។ នារីខ្មែរគឺមានសំពត់និងហូលច្រើនប្រភេទ ប៉ុន្តែច្រើនជួប
ប្រទះបំផុតគឺសំពត់​ចងក្បិន។​ជាពិសេស លក្ខណៈវិសេសវិសាលរបស់ជនជាតិខ្មែរ បានសម្តែងច្បាស់ក្នុងពិធីរៀបអាពារហ៍ពិពារហ៍។​លោក Hoang បានឲ្យដឹងថែម
ទៀតថា៖

        “នៅថ្ងៃអាពាហ៍ពិពាហ៍កូនក្រមុំស្លៀកពាក់អាវប៉ាក់សំពត់ហូលព័ណក្រហម
ព័ណ៌ឈាមជ្រូក ឬព័ណ៌ផ្កាឈូក។​កូនកំឡោះក៏ស្លៀកពាក់សំពត់ហូលដែរ។ ម្យ៉ាង
វិញទៀត កូនកំលោះកាន់កូនកំបិទតាមខ្លួនដោយមានអត្ថន័យការពារកូន ក្រមុំ
របស់ខ្លួន”។

        លើសពីនេះទៅទៀត ដើម្បីលើកដំកើងសោភ័ណ្ឌភាពសុភាព ភាពទន់ភ្លន់ របស់កូនក្រមុំក្នុងថ្ងៃរៀបអាពារហ៍ពិពារហ៍នេះ គឺមិនអាចខ្វះបានឡើយនូវកន្សែង
ស្បៃបង់ពីស្មារចុះដល់ខ្នងផ្នែកខាងស្តាំ។​សម្លៀកបំពាក់របស់នារីខ្មែរគឺត្រូវបាន
យកចិត្តទុកដាក់រចនាយ៉ាងក្បាច់ក្បូរ និងមានព័ណ៌ចំរុះ។ ចំពោះនារីខ្មែរ ទោះបីជា
ក្នុងជីវភាពរស់នៅមានការលំបាក់និងការខ្វះខាតយ៉ាងណាក្តី ប៉ុន្តែពួកគេក៏ត្រូវ
ត្រៀមរៀបចំសម្រាប់ខ្លួននិងគ្រួសារនូវ ឈុតសម្លៀកបំពាក់ប្រពៃណីដ៏ស្រស់
ស្អាតដើម្បីស្លៀកពាក់នៅក្នុងពិធីសំខាន់ៗ។ ប្រការនេះក៏ត្រូវបានចាត់ទុកជាការ
រក្សានិងអភិរក្សអន្តសញ្ញាណវប្បធម៌ជនជាតិ របស់ប្រជាជនជនជាតិខ្មែរនៅក្នុង
ភូមិស្រុកទៀតផង។

        ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជនជាតិខ្មែរនិយមប្រើព័ណ៌ខ្មៅក្នុងសម្លៀក បំពាក់របស់ខ្លួនដើម្បីសម្របទៅនឹងលក្ខ័ណ្ឌធ្វើពលកម្មកសិកម្មផងដែរ។​ជា
ពិសេសជន ជាតិខ្មែរគឺប៉ិនប្រសប់ក្នុងការជ្រលក់ក្រណាត់ប្រពៃណី Tkat និង Btic
ដែលបង្កើត ឡើងនូវក្រណាត់ស្អាតនិងមិនហើរព័ណ៌។

        សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្មែរជាការឆ្លុះបញ្ជាំងនូវទំនៀមទំលាប់ ក្នុងជីវភាពប្រចាំថ្ងៃក៏ដូចជានៅក្នុងពិធីបុណ្យនានាទៀតផង៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ