វិសេសវិសាលបុណ្យតេតរាំរបស់ជនរួមជាតិ Dao Do

វិសេសវិសាលបុណ្យតេតរាំរបស់ជនរួមជាតិ Dao Do - ảnh 1
វិសេសវិសាលបុណ្យតេតរាំរបស់ជនរួមជាតិ Dao Do (dantocviet.vn)



        Vovworld-ក្នុងបណ្ដាពិធីបុណ្យប្រជាប្រិយរបស់ជនជាតិ បុណ្យតេតរាំ(Tzay
panh) ជាពិធីដ៏សែនសំខាន់មានចរិតលក្ខណៈវប្បធម៍វិសេសវិសាលរបស់ជនរួម
ជាតិ Dao និយាយរួមនិងជនរួមជាតិ Dao Do នៅ Luc Yen ខេត្ត Yen Bai និយាយ
ដោយឡែក។ តាមទំនៀមទំលាប់ ពិធីត្រូវបានរៀបចំនៅគ្រួសារប្រធានត្រកូល
របស់ត្រកូលធំៗចំនួន៣របស់ជនជាតិ Dao ដូចជាត្រកូល Ly, Ban និង Trieu។ ពិធីចាប់ផ្ដើមនាវេលាម៉ោង៧ដល់ម៉ោង១១ ថ្ងៃទី១និងទី២ខែទី១តាមច័ន្ទគតិ
ជារៀងរាល់ឆ្នាំដើម្បីបួងសួងសូមឲ្យឆ្នាំថ្មីមានសំណាងល្អ។ លោក Trieu Quy Hoi
ភូមិ Da Gan ឃុំ Cat Thinh ស្រុក Van Chan ខេត្ត Yen Bai បានឲ្យដឹងថា៖

         “ពិធីបុណ្យតេតរាំរបស់ជនរួមជាតិ Dao សម្ដែងនូវវប្បធម៍ជនជាតិ បង្ហាញ
ការបួងសួងសូមឲ្យអាកាសធាតុអំណោយផល រដូវទទួលបានផលគ្រួសារសុភ
មង្គល។ តាមរយៈនោះជាឱកាសដើម្បីកូនចៅរក្សាពីជំនាន់មួយទៅជំនាន់មួយ រក្សាខឿនវប្បធម៍ជនជាតិនេះ។ រួមជាមួយនោះអប់រំកូនចៅយល់បានថាត្រូវ
ធ្វើការងារល្អក្នុងជីវភាពរស់នៅ។”

         ពិធីសំខាន់ក្នុងបុណ្យតេតនេះជារបាំដោយក្រុមកំលោះក្រមុំក្នុងភូមិសម្ដែង
ក្រោមការណែនាំរបស់គ្រូសែនក្នុងស្នូរលាន់រន្ទឺនៃឃ្មោះ។ នាគ្រាដំបូង គ្រូសែន
បានរៀបចំរបាំចំនួន១៤ណាំផ្លូវឲ្យជីដូនជីតាទេវតាមកស៊ីតេត។ ដើម្បីស្វាគម
ឪពុកម្ដាយជីដូនជីតា របាំត្រូវបានរាំដោយជើងតែមួយ ក្បាលអ្នករាំមើលចុះក្រោម រាមដៃចង្អូលទៅលើ។ ដើម្បីអញ្ចើញទេពធិតាមក របាំត្រូវបានសម្ដែងដោយរាំកុក សម្ដែងដូចជាស្លាបកុកកំពុងហោះទៅឆ្ងាយ ហើយរកកន្លែងឈប់ជាដើម។ ស្ដីពី
អត្ថន័យរបស់របាំទាំងនេះ លោក Ban Phuc Chau គ្រូសែនមួយរូបល្បីឈ្មោះនៅភូមិ
Bo Mi 1 ឃុំ Tan Phuong បានឲ្យដឹងថា៖

        “តាមទស្សនាទានរបស់ជនជាតិ Dao ថា មនុស្សម្នាក់ៗក្រោយពេលបានពេញ
វ័យបុរសនឹងមានមន្ត្រីអក្សរសាស្ត្រចំនួន៣៦ មន្ត្រីគុណចំនួន៧២ ស្រីនឹងមានមន្ត្រី
អក្សរសាស្ត្រចំនួន២៤និងមន្ត្រីគុណចំនួន៣៦រួមជាមួយក្រុមអមដំណើរបំរើ។ ដោយហេតុនេះរបាំនិងរបៀបរាំមានការកំណត់ក្នុងបុណ្យតេតរាំនេះមានអត្ថន័យ
សំដៅស្វាគមសមាជិកនៃក្រុមអមដំណើររបស់ជីដូនជីតាដែលត្រូវវង្វែងផ្លូវ ត្រឡប់
មកជាមួយជីដូនជីតា។ ធានាឲ្យជីដូនជីតាមានកំលាំងខ្លាំងតាមថែរក្សាឲ្យកូនចៅ។”

        ក្នុងបុណ្យតេតរាំនោះ ជនរួមជាតិ Dao Do បានច្រៀងបទចម្រៀងស្ដីអំពីគុណ
បំណាចរបស់ជីដូនជីតារឿងព្រេងត្រកូល ជីវភាពប្រចាំថ្ងៃដាំដុះ ត្បាញក្រណាត់
បរបាញ់ជាដើម។ បុណ្យតេតរាំមានចរិតលក្ខណៈសហគមន៍ផង មានចរិតលក្ខណៈ
បុគ្គលផង។​មានចរិតលក្ខណៈបុគ្គលគឺដោយសារការត្រៀមរៀបចំគឺដោយបុគ្គល
គ្រួសារត្រកូលនីមួយៗសម្ដែង។​ រីឯចរិតលក្ខណៈសហគមន៍គឺដោយសារក្នុងពេល
បុណ្យតេតរាំបានរៀបចំនោះបងប្អូនក្នុងនិងក្រៅភូមិបានមកទស្សនារួមសប្បាយ។
លោក Ban Phuc Suong អាយុ៧១ឆ្នាំ ជាអ្នកយល់ច្បាស់អំពីវប្បធម៍ជនជាតិ Dao នៅ
Tan Phuong, Luc Yen បានឲ្យដឹងថា៖

        “តាមទស្សនាទានពី២ដល់៤ឆ្នាំត្រូវរៀបចំបុណ្យតេតរាំម្ដង។ ប្រសិនបើមិនធ្វើ
នឹងមិននឹងនរចិត្តទេ ខ្លាចថាក្រុមអមដំណើរបំរើរបស់ជីដូនជីតាវង្វែងផ្លូវ ជីដូនជីតា
មិនគ្រប់កំលាំងខ្លាំងដើម្បីទប់ទល់នឹងគ្រោះធម្មជាតិអគ្គិភ័យ ក្នុងឆ្នាំគ្រួសាររកស៊ីមិន
បាន ឈឺចាប់ច្រើន។ ដោយហេតុនេះបានក្លាយទៅជាប្រពៃណីបន្តពីជំនាន់មួយ
ទៅជំនាន់មួយរក្សានិងអនុវត្ត។”

          បុណ្យតេតរាំរបស់មនុស្ស Dao Do នៅ Yen Bai បានរៀបចំជាប្រចាំនៅគ្រួសារ
នីមួយៗ ស្របតាមគ្រួសារត្រកូល។ ក្នុង Tzay panh ប្រការសំខាន់បំផុតគឺពិធីសែនស្ដី
អំពីប្រភពដើមត្រកូល ជីវភាពរស់នៅប្រចាំថ្ងៃ សុខភាពរបស់គ្រួសារត្រកូលក្នុងឆ្នាំ។ បញ្ចប់គឺការរាំទង់របស់គ្រូសែនរួមជាមួយកំលោះយុវជន Dao។ មិនដឹងថាមានតាំង
ពីកាលណាឡើយ របាំចង្វាក់ tzay panh នៅតែបានបណ្ដាជំនាន់ជនរួមជាតិ Dao នៅ
Yen Bai រក្សាដល់ឥឡូវនងក្លាយទៅជាជីវភាពខាងវប្បធម៍មិនអាចខ្វះបានក្នុង
សហគមន៍ជនជាតិ Dao៕

ប្រតិកម្មទៅវិញ

ផ្សេងៗ