សិល្បៈធ្វើស្នានិងបាញ់ស្នារបស់ជនរួមជាតិ Co Tu

សិល្បៈធ្វើស្នានិងបាញ់ស្នារបស់ជនរួមជាតិ Co Tu - ảnh 1
សិល្បៈធ្វើស្នានិងបាញ់ស្នារបស់ជនរួមជាតិ Co Tu (vovworld.vn)



        VOV-ពីច្រើនជំនាន់មក ស្នាឈើយកតាមខ្លួនរបស់ ជនរួមជាតិជាជនជាតិ
Co Tu ឡើង​ភ្នំចូលព្រៃបរបាញ់សត្វសំរាប់ចិញ្ចឹមជីវិតរបស់គេ។ ក្នុងសង្គ្រាមចំនួន
២ប្រឆាំង​អាណា​និគមនិយមបារាំងនិងចក្រពត្តអាមេរិក ស្នាឈើក៏ជាអាវុធតស៊ូ
រក្សាភូមិឃុំ។ បណ្ដាជន​ចាស់​ជរាក្នុងភូមិ Bo Hong 1 បានផ្ដែរផ្ដាំមកថា ស្នាចំពោះ
ជនរួមជាតិ​ជា​ជនជាតិ Co Tu មានអត្ថន័យសំខាន់ពិសេសណាស់ដូច្នេះក្នុងពេល
ចេញពីផ្ទះស្នាជា​និច្ចកាលត្រូវបានដាក់ជាប់តាម​ខ្លួន។ បង Bhriu But បានសំណេះ
សំណាលថា៖

        “ជីដូនជីតាមុននេះប្រើស្នាដើម្បីបរបាញ់សត្វធ្វើសង្គ្រាម។​ ស្នាដើម្បីបាញ់
សត្វព្រៃ​ដូច​ជា​ជ្រុកព្រៃរឺសត្វធំជាងទៀត។ រីឯក្នុងការធ្វើសង្គ្រាមវិញ បានស្ដាប់
ជីដូនជីតាសំណេះ​សំណាល​ថា ស្នាបាញ់ពីចម្ងាយប្រមាណ២០ដល់២៥ម៉ែត្រមិន
លឺសម្លេងដូច្នេះ​សត្រូវមិនដឹងថា​អ្នក​បាញ់ឈរនៅកន្លែងណាឡើយ។ ក្នុងពេល
បានលាបថ្នាំពុល​នៅចុងព្រួញបាញ់ត្រូវ​គឺ​គ្មានថ្នាំណាព្យាបាលបានឡើយ។
ឥឡូវនេះរដ្ឋបាន​ហាម​មិនឲ្យបរបាញ់សត្វដូច្នេះត្រឹម​តែ​ហាត់បាញ់ដើម្បីប្រឡង
តែប៉ុណ្ណោះទេ។”

        មុខព្រួញត្រូវបានអ្នកភូមិ Co Tu ធ្វើពីដើមឈើ Lo O។ ជនរួមជាតិជាជន
ជាតិ Co Tu បានប្រើមុខព្រួញលាបជ៧រពុលពីឈើព្រៃមួយប្រភេទដែល​មាន
តែនៅដំបន់ភ្នំខ្ពស់ភាគខាងលិចខេត្ត Quang Nam ប៉ុណ្ណោះ។ រឺឯការផលិតស្នា
​ជា​ផ្នែកសិល្បៈ​មួយ។ លោក Bhriu Be បានឲ្យដឹងថា៖

        “ស្នារបស់ ជនរួមជាតិជាជនជាតិ Co Tu តាំងពីច្រើនជំនាន់មកត្រូវបានជី
ដូន​ជីតា Co Tu បានធ្វើហើយ។ របៀបធ្វើស្នាត្រូវបានប្រគល់តាំងពីជំនាន់នេះ
ទៅ​ជំនាន់នោះ។ ដើម្បីធ្វើបានស្នាគឺពិបាកណាស់។ ការលំបាកដំបូងគឺរកឃើញ
ដើម​ឈើដើម្បីធ្វើ។ ដើម​ឈើត្រូវឡើងព្រៃដើម្បីរក។ ជុលកាលត្រូវចំណាយ២
ដល់៣ថ្ងៃ​ទើបបានរកឃើញ។ ក្នុង​ពេល​រកឃើញមកផ្ទះត្រូវឆ្អើរភ្លើងនិងកោរពត់។
ប្រសិន​បើ​អ្នកណាមិនចេះធ្វើនឹងត្រូវប្រេះ​បាញ់មិនត្រូវឡើយ។”

        មិនបានបរបាញ់សត្វរឺមិនបានបាញ់សត្រូវដូចជាជំនាន់ជិដូនជីតាខ្លួន ប៉ុន្តែ​
បណ្ដា​អ្នក​បាញ់ស្នានៅភូមិ Bo Hong 1 នាបច្ចុប្បន្នបានបង្ហាញអត្តចរិតរបស់ខ្លួន
​ដោយ​រង្វាន់​ជា​ច្រើន​ពីបណ្ដាការប្រឡងបាញ់ស្នាថ្នាក់ខេត្ត ថ្នាក់ជាតិ។ Bhriu But
, Bhriu Be ក៏សុទ្ធតែ​ជា​អ្នកបាញ់ស្នាល្បីឈ្មោះនៅខេត្ត Quang Nam។ Bhriu But
បានឲ្យដឹងថា ការបាញ់​ស្នា ទាមទាត្រូវមានបច្ចេកទេសនិងក៏ត្រូវហ្វឺកហាត់​ជា
​ច្រើន។ លោក Bhriu But បាន​ឧទ្ទេសនាមថា៖

        “នាគ្រាដំបូងបានឃើញឪពុកហាត់បាញ់ស្នា ក៏ទៅតាមគាត់ឃើញខ្ញុំចូលចិត្ត
ដូច្នេះ​ឪពុក​បាន​ណែនាំឲ្យរបៀបបាញ់ស្នា។ មុននេះជិត១០ឆ្នាំខ្ញុំចាប់ផ្ដើមចូលរួម
បណ្ដា​មហោស្រព​កីឡា។”

        Bhriu But និង Bhriu Be បានឲ្យដឹងថា ក្នុងរយៈពេលនេះ គេកំពុងប្រមូលផ្ដុំ
​ហ្វឺក​ហាត់​ដើម្បីត្រៀមឲ្យមហោស្រពកីឡាជិតនឹងបានប្រព្រឹត្តទៅនៅខេត្ត។ មុន​
នេះ​ស្នាឈើ​ដើម្បីវាយសត្រូវរក្សាភូមិរីឯឥឡូវនេះចំពោះជនរួមជាតិជាជនជាតិ
Co Tu ជាវិញ្ញាសារ​កីឡាប្រពៃណី ជួយរក្សាភាពស្អាតវប្បធម៍របស់ជនជាតិផង
និង​អប់រំកូនចៅ​មោទនភាព​អំពីប្រភពដើមប្រជាជាតិផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ