អំណរបុណ្យតេតរបស់ជនរួមជាតិ Tay

អំណរបុណ្យតេតរបស់ជនរួមជាតិ Tay - ảnh 1
អំណរបុណ្យតេតរបស់ជនរួមជាតិ Tay (VOV)

Vovworld- បុណ្យតេតមកដល់ម្ដងៗជាឱកាសដើម្បីជនរួមជាតិ Tay នៅភូមិ
Thanh Hoa បានសំរាកស្លៀកពាក់ខាវអាវប្រពៃណី មកគ្រួសារគ្នាសាកសួរសុខទុក្ខ
ជូន​ពរបុណ្យតេត។​សកម្មភាពសប្បាយរីករាយបំផុតគឺរាំម៉ុងសាយ។ តាំងពីពេលថ្ងៃ
​ត្រង់ថ្ងៃចូលឆ្នាជាពេលវេលាដែល ក្រុមរាំម៉ុងសាយក្នុងឃុំបានមកដល់គ្រួសារនិមួយៗ
ជូនពរ​បុណ្យតេត។ លោក Luan Van Son សមាជិកក្នុងក្រុមរាំម៉ុងសាយឃុំ Thanh Hoa
បានឲ្យដឹងថា៖

        “ការរាំម៉ុងសាយចំពោះជនរួមជាតិ Tay ជាទំនៀមទំលាប់បួងសួងឆ្នាំថ្មី​រកស៊ីមាន
បាន។ គ្មានគ្រួសារណាបដិសេធក្រុមរាំម៉ុងសាយឡើយ។ ជាធម្មតាគឺគេរាំពី​ជណ្ដើរ
ឡើងដល់ផ្ទះ ថ្វាយជីដូនជីតាហើយចុះមកខាងក្រោម។ បន្ទាប់នោះអង្គុយផឹកស្រា
ផឹកទឹកជាមួយម្ចាស់ផ្ទះ។”

        ឧបករភ្លេងដែលបានប្រើក្នុងការរាំម៉ុងសាយគឺស្គរនិងឃ្មោះ។ ការរាំម៉ុងសាយត្រូវ
បានជនរួមជាតិ Tay និយមចូល​ចិត្ត​ដោយចរិតលក្ខណៈកីលាស្មារតីនិយមក្បាច់គុណ
របស់ជននៅដំបន់​ព្រៃភ្នំ។ លោក Dinh Khoa ឃុំ Thanh Hoa បានឲ្យដឹងថា៖

        “គេចាប់ផ្ដើមរបាំម៉ុងសាយ ពីថ្ងៃទី២៧ឬ២៨ខែ១២តាមច័ន្ទគតិ​ដល់ថ្ងៃទី១៥ខែទី
១នាំឆ្នាំជាបន្ត។ ខ្ញុំបានរៀនរបាំនេះកាលពីមានអាយុ៧ដល់៨ឆ្នាំប៉ុណ្ណ។ ការរាំម៉ុងសាយ
មកអំណរបុណ្យតេតសំរាប់ម្ចាស់គ្រូសាររកស៊ីបានល្អ កូនចៅ​គតិញូរៀនពូកែ។ ម្ចាស់
គ្រួសារមិនអញ្ចើញគឺយើងក៏មកជូនពរបុណ្យតេតសំរាប់​គ្រួសារដែរ។”

        បរិយាកាសបុណ្យតេតនៅឃុំ Thanh Hoa ជាកន្លែងរស់នៅរបស់ជនរួម​ជាតិ Tay ដ៏
អូអរណាស់។​ បណ្ដាដើមម៉ាក់ខៃបានបង្អួចសម្រស់នៅក្បែរផ្ទះផុតពី​ដី។​ សំណើចរបស់
នារីក្នុងបរិយាកាសបន្ទប់បាយ ជាកន្លែងគេត្រៀមរៀបចំបាយ​ដើម្បីស្វាគមភ្ញៀវមកលេង
ផ្ទះ។

        “ថ្ងៃនេះជាបុណ្យតេត ម្ចាស់គ្រួសារគោរពថ្វាយជីដូនជីតាគ្រប់ត្រកូល បួងសួងសូម
ឲ្យមកថែរក្សា ធ្វើអ្វីក៏ជោគជ័យ គ្រួសារសម្បូរធូធា។”

        បុណ្យតេតជនរួមជាតិ Tay ត្រៀមរៀបចំដ៏ម៉ត់ចត់រាល់មុខម្ហូបដែលធ្វើពី​វត្ថុធាតុនៅ
ដំបន់ដើម្បីសក្ការបូជាជីដូនជីតា។ លើតុសក្ការបូជានោកណ្ដាលផ្ទះ​បណ្ដាស្ពុកបាយដ៏
គ្រប់គ្រាន់ដើម្បីអំណរឆ្នាំថ្មីក្នុងភាពធូធាសប្បាយរីករាយ។ រាល់គ្រឿងសំណែលជូនជីដូន
ជីតាបានបង្ហាញទឹកចិត្តការដឹងគុណរបស់កូនចៅចំពោះជីដូនជីតា។

        នៅទីធ្លា សម្រស់និទាឃៈរដូវពោពេញទៅដោយលើគ្រួសារនិមួយៗ ក្នុង​សម្រស់ផ្កា
ម៉ាក់ខៃ ក្នុងសំណើចរបស់កុមារនិងសម្រស់សាមញ្ញនៃដំបន់ព្រៃភ្នំ​ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ