អ្នករក្សាភ្លើងសំរាប់វប្បធម៍ E de

អ្នករក្សាភ្លើងសំរាប់វប្បធម៍ E de - ảnh 1
សិប្បករ Oi Blu នៅស្រុក Song Hinh ខេត្ត Phu Yen (VOV)

        Vovworld-សិប្បករ Ama H’Loan នៅភូមិ K’Thon ឃុំ Tan Loi ទីក្រុង Buon Ma
Thuot ខេត្ត Dac Lac មិនដែលធ្លាប់រៀននៅថ្នាក់តូរតន្ត្រីណាមួយឡើយ ប៉ុន្តែជាអ្នក
បង្កើតឡើងនូវឧបករតូតន្ត្រីជាច្រើនដែលមានគុណភាពសូរសម្លេងពិសេស។ ​
ទោះបីជាមាន​អាយុជាង៧០ឆ្នាំក្តី ប៉ុន្តែរាល់កាយវិការរបស់សិប្បករ Ama H’Loan
នៅរហ័សរហួននិង​ប៉ិនប្រសបណាស់។ នៅក្នុងផ្ទះតូចរបស់ខ្លួន នៅពេលធ្វើរួច
រាល់ឧបករភ្លេងមួយ លោក​បាន​លេងបទតូរតន្ត្រីដែលខ្លួននិយមចូលចិត្ត។

        ក្នុងភូមិ K’Thon និងបណ្ដាភូមិជំវិញ មានអ្នកតិចតួចចេះធ្វើឧបករភ្លេងដូចនឹង​
សិប្បករ Ama H’Loan ជាសិប្បករមួយរូបដែលបានរៀនប្រការនោះពីលោកតា
ឪពុករបស់ខ្លួន។

        “កាលនៅតូចខ្ញុំបានស្គាល់ជាមួយសូរសម្លេងនៃបណ្ដាឧបករណ៍នេះហើយ ជាបណ្ដើរៗខ្ញុំស្វះស្វែងរៀនសូត្រ។ ​ធ្វើហើយក៏ត្រូវមានការនិយមចូលចិត្តនិងមាន​
ចិត្ត។ ធ្វើអ្វីក៏ដោយត្រូវមានចិត្តទើបធ្វើបាន។ ដូចជាលោកប្រធានហូជីមិញបាន​មានប្រសាសន៍ហើយថា គ្មានកិច្ចការអ្វីៗពិបាកទេ ខ្លាចតែយើងមិនឧស្សាហ៍។”

        ទោះបីជាអាយុរកាន់តែច្រើនហើយកំលាំងខ្សោយក្តី ប៉ុន្តែសិប្បករ Ama H’Loan គ្មានពេលណាបដិសេដសេចក្តីអញ្ចើញទៅបង្រៀនឲ្យជំនាន់​វ័យ​ក្មេងអំពីឧបករ​ E
de នោះ សប្បករ Ama h’Loan ក៏ទទួលភ្លាម។ លោកបានដឹងថា ប្រសិនបើបង្រៀន
ឲ្យបានលឿននោះ ក្នុងប៉ុន្មានឆ្នាំទៀតក្នុងពេលលោកលាចាក ពេលនោះគ្មានអ្នក
ណាអភិរក្សឧបករភ្លេងប្រពៃណីរបស់ជនជាតិ E de ទៀតឡើយ។

        “ឥឡូវនេះឃើញថាសប្បាយរីករាយណាស់ ជួបអ្នកណាខ្ញុំក៏ចង់ជិតស្និទ្ធដែរ
ចង់​និយាយរបៀបប្រើនិងរបៀបធ្វើឧបករភ្លេង។ តាំងពីគ្រាដំបូងឃើញពួកវ័យក្មេង
មិន​សូវចូលចិត្តនោះ ក្នុងពេលឃើញវាជិតស្និទ្ធជាមួយខ្លួនកាន់តែសប្បាយរីករាយ​
និង​ឆ្លៀតពេលចលនាពួកវាខំប្រឹងប្រែងជាងដើម្បីក្លាយទៅជាអ្នកប្រើប្រាស់ឧបករ
ភ្លេងពូកែ។”

        នៅស្រុក Song Hinh ខេត្ត Phu Yen អ្នកណាក៏ស្គាល់ដល់សិប្បករ Oi Blu ដែរ។ លោកក៏ជាជនភាគតិចក្នុងសហគមន៍ជនរួមជាតិជាជនជាតិ E de ចេះលេងនិងធ្វើ​ឧបករភ្លេងជាច្រើនប្រភេទដូចជាត្រែ Dinhpah ឃ្មោះ Dinh ឃ្មោះសំរិទ្ធ ជាដើម។

ក៏ដូចជាសិប្បករ Ama H’Loan លោក Oi Blu ក៏ចង់បញ្ជូនឲ្យជំនាន់​វ័យ​ក្មេងនូវ
សេចក្តីស្នេហ៍ឧបករភ្លេងរបស់ជនជាតិខ្លួន។

        “ពេលមានអាយុ១៨ឆ្នាំ ខ្ញុំបានចេះលេងភ្លេង។ ឪពុកបានបង្រៀនខ្ញុំ។ ក៏​ដោយសារនិយមចូលចិត្តខ្ញុំក៏បានរៀនបន្ថែមពីអ្នកភូមិ។ ឥឡូវនេះខ្ញុំ​ ឃើញ
ជំនាន់វ័យក្មេងមិននិយមចូលចិត្តប្រភេទភ្លេងប្រពៃណីដូចខ្ញុំមុននេះទេ។ ប្រសិនបើយើងស្លាប់ទៅអ្នកណានឹងបន្តទៀត?”

        លោកបានឲ្យដឹងថា ក៏ដោយសារនិយមចូលចិត្តសម្លេងត្រែ Dinhpah ស្នូរ​
ឃ្មោះ ដោយហេតុនេះលោកនៅខំប្រឹងប្រែងចូលរួមពិធីបុណ្យវប្បធម៍របស់
ខេត្ត​និង​ស្រុក។

        “បានចូលរួមប៉ុន្មានទិវាបុណ្យរបស់ជនជាតិ គឺជាឱកាសដើម្បីខ្ញុំបាន​
ឧទ្ទេសនាម​ចំពោះប្រជាជនអំពីប្រការល្អសម្រស់របស់ជនរួមជាតិជាជនជាតិ
E de។ តាមរយៈពិធីបុណ្យ ខ្ញុំចង់ទាញជំនាន់វ័យក្មេងឲ្យស្គាល់ដល់ឧបករភ្លេង
របស់​ជនជាតិ E de យ៉ាងម៉េច ធ្វើយ៉ាងម៉េចនិងលេងយ៉ាងម៉េច។”

        បណ្ដាសិប្បករដូចជារូបលោក Ama H’Loan រឺ លោក Oi Blu សុទ្ធតែត្រូវបាន​ប្រជាជនចាត់ទុកដូចជាសារមន្ទីរស់ ជាអ្នកដែលរក្សាតំលៃវប្បធម៍ជាច្រើន​របស់​
ជនជាតិ E de។ គេជាអ្នកកំពុងរក្សាភ្លើងវប្បធម៍ឲ្យឆាបឆេះជារៀងរហូតជានិច្ច
ក្នុងទឹកចិត្តជនរួមជាតិ​ជាជនជាតិ E de៕

ប្រតិកម្មទៅវិញ

ផ្សេងៗ