ADB តែងតាំងនាយកថ្មីប្រចាំប្រទេសវៀតណាម

(VOVWORLD) - ថ្ងៃទី ២៤ កក្កដានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានតែងតាំងលោក Shantanu Chakraborty ជានាយកថ្មីប្រចាំនៅវៀតណាម។

តាមនោះ លោក Shantanu Chakraborty នឹងដឹកនាំប្រតិបត្តិការរបស់ ADB នៅវៀតណាម តំណាងធនាគារក្នុងការសន្ទនាគោលនយោបាយ និងជំរុញទំនាក់ទំនងរបស់ធនាគារជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត។ លោកនឹងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសនានាសម្រាប់វៀតណាមរយៈពេល ២០២៣-២០២៦ ដោយផ្តោតលើការផ្លាស់ប្តូររបស់វៀតណាមទៅកាន់សេដ្ឋកិច្ចបៃតង ទាញយកសក្តានុពលនៃវិស័យឯកជន និងលើកកម្ពស់យុត្តិធម៌សង្គម។

លោក Shantanu Chakraborty (សញ្ជាតិឥណ្ឌា) បន្តតំណែងពីលោក Andrew Jeffries (សញ្ជាតិអាមេរិក) ដែលទើបតែបញ្ចប់អាណត្តិជានាយក ADB ប្រចាំប្រទេស វៀតណាម។ លោក Shantanu Chakraborty មានបទពិសោធន៍វិជ្ជាជីវៈជិត ២៨ ឆ្នាំនៅអាស៊ីខាងត្បូង អាស៊ីកណ្តាល និងអាស៊ីខាងលិច ក៏ដូចជានៅសហរដ្ឋអាមេរិក រួមទាំងបំពេញការងាររយៈពេល ១៨ ឆ្នាំនៅ ADB ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ