ADB បង្កើនការព្យាករកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីដែលកំពុងអភិវឌ្ឍ
(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ ADB បានព្រមានអំពីបញ្ហាប្រឈមដែលអូសបន្លាយដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ក្នុងនោះមានជម្លោះនៅមជ្ឈិមបូព៌ា ដែលអាចបង្កការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កឱ្យមានអតិផរណា។
រូបថត៖ វេទិកា Astasia |
កំណើននៃខឿនសេដ្ឋកិច្ចនានាដែលកំពុងអភិវឌ្ឍន៍នៅអាស៊ីនាឆ្នាំនេះត្រូវបាន ព្យាករណ៍ថានឹងខ្ពស់ជាងការព្យាករណ៍ពីមុនបន្តិច ដោយសារតម្រូវការក្នុងស្រុកនៃខឿនសេដ្ឋកិច្ចជាច្រើនកាន់តែខ្លាំងក្លា។ នេះគឺជាការវាយតម្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងរបាយការណ៍ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី១១ ខែមេសា។
តាមនោះ ក្នុងរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី ADB បានបង្កើនការព្យាករណ៍កំណើនឆ្នាំ ២០២៤ នៃតំបន់អាស៊ីគឺកំពុងអភិវឌ្ឍន៍ឡើង ៤,៩% បើធៀបនឹងការព្យាករណ៍ ៤,៨% ដែលបាននាំចេញនាខែធ្នូឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ADB បានព្រមានអំពីបញ្ហាប្រឈមដែលអូសបន្លាយដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ក្នុងនោះមានជម្លោះនៅមជ្ឈិមបូព៌ា ដែលអាចបង្កការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កឱ្យមានអតិផរណា។ ការព្យាករកំណើនរបស់ ADB នៅឆ្នាំនេះគឺទាបជាងអត្រាកំណើន ៥% របស់តំបន់កាលពីឆ្នាំមុនបន្តិច។ កំណើនសម្រាប់ឆ្នាំក្រោយក៏ត្រូវបានព្យាករណ៍ថានឹងមានអត្រា ៤,៩% ដែរ។
យោងតាម ADB ចិននៅតែជា "ចំណុចភ្លឺ" ក្នុងផ្ទាំងគំនូរស្ដីពីយថាទស្សន៍កំណើនក្នុងតំបន់។ ធនាគារនេះបានព្យាករណ៍ថាសេដ្ឋកិច្ចចិននឹងកើនឡើង ៤,៨% នាឆ្នាំនេះ ខ្ពស់ជាងការព្យាករណ៍ ៤,៥% ADB ក៏ព្យាករណ៍ថា អតិផរណាក្នុងតំបន់នឹងថយចុះមកត្រឹម ៣,២% នៅឆ្នាំនេះ ពី ៣,៣% កាលពីឆ្នាំមុន និងថយចុះបន្ថែមទៀតដល់ ៣% នៅឆ្នាំ ២០២៥៕