ADSOM + ២០១៩៖ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន​និងដៃគូ​ពង្រីក​ប្រសិទ្ធភាព​ជាក់ស្ដែង

(VOVWORLD) -លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងថាបណ្ដាប្រទេសអាស៊ាន និងដៃគូផ្លូវការរបស់ ADMM + រួមគ្នាផ្លាស់ប្ដូរ និងពិគ្រោះយោបល់។
ADSOM + ២០១៩៖  កិច្ចសហប្រតិបត្តិការរវាងអាស៊ាន​និងដៃគូ​ពង្រីក​ប្រសិទ្ធភាព​ជាក់ស្ដែង - ảnh 1កិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +) ឆ្នាំ២០១៩ (រូបថត៖ vnanet.vn)

កិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +) ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅនាថ្ងៃទី ៤ ខែមេសា នៅខេត្ត Phetchaburi នៃព្រះរាជាណាចក្រថៃ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការយោធាមជ្ឈឹម អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ដឹកនាំគណប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំនេះ។

នៅទីនេះ បណ្ដាមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន និងប្រទេសដៃគូចំនួន ៨ ដែលរួមមាន៖ អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ រុស្ស៊ី និងអាមេរិកបានពិចារណារបាយការណ៍របស់ក្រុមការងារ ADSOM + របាយការណ៍របស់លេខាធិការដ្ឋានអាស៊ានស្តីពីការអភិវឌ្ឍរបស់អាស៊ាននាពេលកន្លងទៅ រាល់ខ្លឹមសារ ដែលនឹងដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ានបើកទូលាយ ឬហៅកាត់ថា ADMM + ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំនេះនៅប្រទេសថៃ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ADSOM + ឆ្នាំ ២០១៩ នេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានចែករំលែកអំពីផែនការរៀបចំ ADMM + នាឆ្នាំ ២០២០ នៅទីក្រុងហាណូយ ហើយនេះគឺជាឱកាសពិសេសមួយរំលឹកខួបលើកទី ១០ នៃការបង្កើត  ADMM +។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងថាបណ្ដាប្រទេសអាស៊ាន និងដៃគូផ្លូវការរបស់ ADMM + រួមគ្នាផ្លាស់ប្ដូរ និងពិគ្រោះយោបល់។ ឆ្ពោះទៅឆ្នាំ ២០២០  វៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ាន ហើយត្រៀមរៀបចំយ៉ាងល្អនូវរាល់កិច្ចប្រជុំការពារជាតិ គោរពរាល់គោលការណ៍ជាសារវន្តរបស់អាស៊ាន ក៏ដូចជាឆ្លើយតបនឹងក្ដីសង្ឃឹមរបស់ប្រទេសដៃគូផ្លូវការក្នុង ADMM + ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ