AFF Suzuki Cup 2018៖ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកោតសរសើរចំពោះភាពខ្លាំងរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

(VOVWORLD) - ដោយទទួលជ័យជម្នះ ៣-២ លើគូប្រជែងម៉ាឡេស៊ី បន្ទាប់ពីការប្រកួត AFF Suzuki Cup 2018 ជុំទី ២ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ទទួលបានការកោតសរសើរនិងការគោរពរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិងសារព័ត៌មានក្នុងតំបន់អាស៊ីផងដែរ។ 

ទីភ្នាក់ងារព័ត៌មានបារាំង AFP និងទីភ្នាក់ងារព័ត៌មាន Reuters របស់អង់ គ្លេសបានសរសេរអំពីជ័យជម្នះរបស់គ្រូបង្វឹកលោក Park Hang-seo ជាមួយក្រុមកូនសិស្សរបស់លោក។ ក្រោមប្រធានបទ “បាល់ទាត់វៀតណាម ដណ្តើមបានពានរង្វាន់ជើងឯក ដោយការបំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ីរបស់កីឡាករ Anh Duc”  អ្នកនិពន្ធ Michael Church បានកោតសរសើរថា “ក្រុមអាវក្រហមវៀតណាមបានឈ្នះជើងឯកអាស៊ី”។

កាសែត New Straits Times បានទទួលស្គាល់ថា “ក្រុមជម្រើសជាតិវៀត ណាម បានយកឈ្នះម៉ាឡេស៊ីដើម្បីលើកពានជើងឯក AFF Cup “។ ហើយកាសែតជាច្រើននៅក្នុងប្រទេសកូរ៉េដែលជាផ្ទះរបស់លោកគ្រូបង្វឹក Park Hang-seo ក៏បានរំភើបយ៉ាងខ្លាំងចំពោះជោគជ័យរបស់ក្រុមបាត់ទាត់ជម្រើសជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ