AIPA ៤១៖ ប្រទេសនានាវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់វៀតណាម

(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា ចំពោះមុខព្រឹត្តិការណ៍ដ៏សំខាន់នេះ លោកស្រី Nguyen Tuong Van បានឲ្យដឹងថា៖ ប្រធានបទសំខាន់នៃកិច្ចប្រជុំនៅឆ្នាំនេះគឺ “ការទូត សភាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងមានការឆ្លើយ តប” ដោយច្បាមជាប់នឹងប្រធានបទនៃឆ្នាំប្រធានអាស៊ាន។
AIPA ៤១៖ ប្រទេសនានាវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់វៀតណាម - ảnh 1អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) លោកស្រី   Nguyen Tuong Van (រូបថត៖ TTXVN)

យោងតាមអគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) លោកស្រី   Nguyen Tuong Van ថា ការ ងារត្រៀមរៀបចំសម្រាប់មហា សន្និបាត AIPA លើកទី ៤១ ប្រកប ដោយវិជ្ជាជីវៈ និងការយកចិត្តទុក ដាក់ខ្ពស់ របស់រដ្ឋសភាវៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អនិងការជឿទុកចិត្តក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិនិងក្នុងតំបន់។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា ចំពោះមុខព្រឹត្តិការណ៍ដ៏សំខាន់នេះ លោកស្រី Nguyen Tuong Van បានឲ្យដឹងថា៖ ប្រធាន បទសំខាន់នៃកិច្ចប្រជុំនៅឆ្នាំនេះគឺ “ការ ទូតសភាដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងមានការឆ្លើយតប” ដោយច្បាមជាប់នឹងប្រធានបទនៃឆ្នាំប្រធានអាស៊ាន  ដើម្បីបង្កើតការមូលមតិគ្នាខ្ពស់ក្នុងចំណោមប្រទេសសមាជិកនិងបន្តលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ជាពិសេសគំនិតផ្តួចផ្តើមរបស់វៀតណាមដែលទទួលបានការគាំទ្រខ្ពស់ពីប្រទេសនានា។ នៅក្នុងមហាសន្និបាត AIPA លើកទី ៤១ បញ្ហាសំខាន់ៗជាច្រើនរបស់ AIPA នឹងត្រូវបានលើកមកពិភាក្សានិងចេញសេចក្តីសម្រេចចិត្ត។  យោងតាមលោកស្រី Nguyen Tuong Van មហាសន្និ បាតលើកទី ៤១ សង្ឃឹមថា នេះជាឱកាសមួយសម្រាប់សមា ជិកសភាអាស៊ានពិនិត្យឡើងវិញនូវសមិទ្ធិផលនិងបញ្ហាប្រឈមនានា ដើម្បីបង្រួបបង្រួមស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការឯកភាពក្នុងពហុបែប ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមក្នុងតំបន់និងពិភពលោកនាពេលខាងមុខនេះ ក៏ដូចជា ចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសហគមន៍អាស៊ានឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ