APEC 2017៖ កិច្ចប្រជុំដំបូងក្នុងក្របខ័ណ្ឌនៃសន្និសីទ SOM 2 និងកិច្ចប្រជុំទាក់ទិននានា

(VOVWORLD) -បណ្តាកិច្ចប្រជុំដំបូងក្នុងក្របខ័ណ្ឌសន្និសីទលើកទី២មន្ត្រីជាន់ខ្ពស់ (SOM 2) នៃ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងសន្និសីទទាក់ទិននា នា បានចាប់ផ្តើមប្រារព្ធនៅនាថ្ងៃទី៩ឧសភានៅទីក្រុងហាណូយ។ 
APEC 2017៖ កិច្ចប្រជុំដំបូងក្នុងក្របខ័ណ្ឌនៃសន្និសីទ SOM 2 និងកិច្ចប្រជុំទាក់ទិននានា - ảnh 1 ទីដ្ឋភាពនៃកិច្ចប្រជុំមួយ

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំដំបូងនៃក្រុមដៃគូគោលនយោ បាយស្តីពីនារីនិងសេដ្ឋ កិច្ចក្នុងឆ្នាំ ២០១៧នោះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Doan Mau Diep បានឲ្យដឹងថា ប្រធានបទនៃវេទិកានារីនិងសេដ្ឋកិច្ចឆ្នាំ ២០១៧ នឹងបានប្រារព្ធនៅទីក្រុង Hue នាខែកញ្ញាខាងមុខ គឺ “បង្កើនការធ្វើសមាហ រណកម្មនិងផ្តល់សិទ្ធិផ្នែកសេដ្ឋកិច្ចសម្រាប់នារីក្នុងពិភពលោកមួយដែលកំពុងមានបម្រែ បម្រួល”។ ក៏ក្នុងថ្ងៃទី៩ឧសភានេះ ក្រុមការងារទទួលបន្ទុកបញ្ហាផលរ៉ែបានរៀបចំ សិក្ខាសាលាស្តីពីបែបបទបិទទ្វារអណ្តូងរ៉ែរបស់បណ្តារដ្ឋាភិបាល។ កិច្ចប្រជុំទាំងអស់របស់ គណៈកម្មការ ក្រុមការងារ APEC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ