|
បណ្ដាតំណាងនៃខឿនសេដ្ឋកិច្ចសមាជិក APEC ថតរូបអនុស្សាវរីយ៍ (រូបថត៖TTXVN) |
(VOVworld) - នាថ្ងៃទី១ មិនា នៅទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម
សន្និសីទលើកទី១មន្ត្រីជាន់ខ្ពស់នៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី
ហ្វិកឆ្នាំ២០១៧ (SOM ១)និងកិច្ចប្រជុំទាក់ទិននានាបានឈានចូលថ្ងៃប្រជុំទី១២។
នារសៀលថ្ងៃដដែល នាយកប្រតិបត្តិលេខាធិការដ្ឋាន APEC អន្តរជាតិលោក Alan
Bollard និងនាយកស្ថាប័នគាំទ្រគោលនយោបាយ APEC បានចូលរួមសន្និសីទកា
សែត ដែលឧទ្ទេសនាមអំពីសន្និសីទ SOM ១ និងចែករំលែកការវាយតំលៃអំពី
យថាទស្សន៍ជំរុញកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងខឿនសេដ្ឋកិច្ចដទៃក្នុង
APEC ក៏ដូចជាយថាទស្សន៍នៃវេទិកា APEC ឆ្នាំ២០១៧ផង ដែរ។
ក្នុងក្របខ័ណ្ឌសន្និសីទ SOM លើកទី១និងកិច្ចប្រជុំទាក់ទិននានាចាប់ពីថ្ងៃទី
១៨ កុម្ភៈដល់ថ្ងៃទី៣ មិនា នៅទីក្រុង Nha Trang បណ្ដាតំណាងបានផ្ដោតលើការ
ពិភាគ្សាអំពីបញ្ហាសំខាន់ៗជាច្រើនដូចជា ការអនុវត្តន៍អាទិភាពទាំង៤នៃឆ្នាំ APEC
២០១៧ អំពីការជំរុញកំណើននិរន្តរភាព គ្របដណ្ដប់និងច្នៃប្រឌិត ជំរុញខ្លាំងការ
តភ្ជាប់សេដ្ឋកិច្ចតំបន់យ៉ាងទូលំទូលាយ លើកកំពស់សមត្ថភាពប្រកួតប្រជែង
ច្នៃប្រឌិតរបស់អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមក្នុងសម័យឌីជីថល បង្កើន
សន្តិសុខស្បៀងអាហារនិងកសិកម្មនិរន្តរភាព ទប់ទល់នឹងបម្រែបម្រួលអាកាស
ធាតុជាដើម៕