APEC ២០១៧៖ សន្និសីទ SOM ២ បន្តពិភាក្សាលើខ្លឹមសារសំខាន់ៗនៃ APEC

(VOVWORLD) -នាថ្ងៃទី ១៨ ឧសភា សន្និសីទលើកទី ២ ថ្នាក់មន្ត្រីជាន់ខ្ពស់(SOM ២) នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) បានឈានចូលថ្ងៃធ្វើការចុងបញ្ចប់។
APEC ២០១៧៖ សន្និសីទ SOM ២ បន្តពិភាក្សាលើខ្លឹមសារសំខាន់ៗនៃ APEC - ảnh 1សន្និសីទ SOM ២ បន្តពិភាក្សាលើខ្លឹមសារសំខាន់ៗនៃ APEC 

  នៅទីនេះ អង្គប្រជុំនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកបានពិភាក្សាលើខ្លឹមសារសំខាន់ៗនៃ APEC នាឆ្នាំ ២០១៧ មានដូចជា៖ អនុវត្តបណ្ដាអាទិភាពស្ដីពីលទ្ធផលនៃសន្និសីទ SOM ១ និងលើកសំណើស្ដីពីការតម្រង់ទិសដៅបន្តសន្និសីទ SOM ៣ លទ្ធផលនៃកិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងបញ្ហាផ្សេងៗទៀតនៃ APEC។ សន្និសីទកាសែតស្ដីពីការជូនដំណឹងនៃលទ្ធផលសន្និសីទ SOM ២ បានប្រព្រិត្តិទៅបន្ទាប់ពីសន្និសីទនេះ។

          នាថ្ងៃដដែល ការប្រឡងស្ដីពីការអភិវឌ្ឍន៍ software APEC ត្រូវបានបំផុសឡើងតាមការផ្ដើមគំនិតនៃ APEC។ នេះគឺជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌឆ្ពោះទៅសន្និសីទថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មលើកទី ២៣ (MRT) ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ដល់ ២១ ឧសភា នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ