ASIAD ២០២៣​៖ ទង់ជាតិវៀតណាមបក់​រវិក​ៗនៅព្រឹត្តិការណ៍​កីឡា​អាស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែកញ្ញា ពិធីបង្ហូតទង់ជាតិនៅប្រពឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ (ASIAD២០២៣) ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅភូមិ ASIAD ក្នុងទីក្រុង Hangzhou ប្រទេសចិន ។
ASIAD ២០២៣​៖ ទង់ជាតិវៀតណាមបក់​រវិក​ៗនៅព្រឹត្តិការណ៍​កីឡា​អាស៊ី - ảnh 1 ទង់ជាតិវៀតណាមបក់រវិកៗនៅASIAD ២០២៣។ Hoàng Linh/TTXVN

នេះគឺជាពិធីដ៏សំខាន់មួយ ដែលគូសសញ្ញានូវវត្តមានជាផ្លូវការរបស់ប្រតិភូកីឡាមកចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅទ្វីបអាស៊ីនេះ។ ចូលរួមពិធីនេះ ភាគីវៀតណាមមានវត្តមានអនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ លោក Hoang Dao Cuong អគ្គកុងស៊ុលវៀតណាមប្រចាំនៅសៀងហៃ(ចិន) លោក Nguyen The Tung ប្រធាននាយកដ្ឋានកីឡា លោក Dang Ha Viet និងជាប្រធានប្រតិភូកីឡាវៀតណាមនៅ ASIAD ២០២៣ និងសមាជិកទាំងអស់នៃប្រតិភូកីឡាវៀតណាម។

រួមគ្នា ប្រារព្វពិធីបង្ហូតទង់ជាតិ នាព្រឹកថ្ងៃទី ២២ ខែកញ្ញា មានប្រទេសនិងតំបន់ដែនដី ដូចជាម៉ាឡេស៊ី អារ៉ាប់ប៊ីសាអូឌីត ទីម័រ ឡេស្តេ តឺម៉េកីស្ថាន ម៉ាកាវ(ចិន)ផងដែរ។ នៅវេលាម៉ោង ១០:៣៥នាទី (ម៉ោងក្នុងស្រុក) ទង់ជាតិពណ៌ក្រហមផ្កាយមាសរបស់វៀតណាមបានបក់រវិកៗនៅទីលានភូមិ ASIAD ២០២៣ ដែលគូសសញ្ញានូវវត្តមានជាផ្លូវការរបស់ក្រុមកីឡាវៀតណាមនៅព្រឹត្តិការណ៍នេះ។ កីឡាករគុនដាវ Vu Thanh An ម្ចាស់ជើងឯកស៊ីហ្គេមជាច្រើនលើក បានចែករំលែកថា៖ “នៅពេលដែលទង់ជាតិត្រូវបានបង្ហូតឡើង ហើយសមាជិកក្រុមកីឡាវៀតណាមមានមោទនភាពច្រៀងបទចម្រៀងជាតិ ខ្ញុំមានអារម្មណ៍កាន់តែស្រឡាញ់ កាន់តែមានមមោទនភាពនិងបានប្តេជ្ញាប្រកួតអស់ពីសមត្ថភាពដើម្បីពណ៌ទង់ជាតិ និងពណ៌អាវរបស់មាតុប្រទេស”។ គណៈប្រតិភូកីឡាវៀតណាមចូលរួម ASIAD ២០២៣ មានសមាជិក ៥០៤ នាក់ ក្នុងនោះមានកីឡាករកីឡាការិនីចំនួន ៣៣៧នាក់ ចូលរួមប្រកួក្នុងប្រភេទកីឡាចំនួន ៣១។ គោលដៅរបស់កីឡាវៀតណាមនៅ ASIAD ២០២៣ គឺខិតខំប្រឹងប្រែងដណ្តើមបានមេដាយមាសចំនួន២-៥គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ