|
អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark Carney (រូបថត៖Getty Images) |
(VOVworld) – Brexit លែងជាហានិភ័យធំបំផុតចំពោះស្ថិរភាពហិរញ្ញវត្ថ
អង់គ្លេសទៀតហើយ។អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark
Carney បានអះអាងដូច្នេះនាថ្ងៃទី១១ មករា នៅពេលថ្លែងមតិចំពោះមុខគណៈកម្មា
ធិការហិរញ្ញវត្ថុសភាជាន់ទាបអង់គ្លេស។តាមលោក Carney ថា ការគំរាមកំហែងពី
Brexit បានធូរស្រាលដោយសារវិធានការនានាដែល BoE អនុវត្តន៍ នាពេលកន្លង
ទៅសំដៅកាត់បន្ថយឥទ្ធិពលអវិជ្ជមានទៅលើទីផ្សារ ក្រោយពី ប្រជាជនអង់គ្លេស
សំរេចចាកចេញពី EU។លោក Carney ក៏បានក្រើន រំលឹកថា អ្នករៀបចំគោល
នយោបាយរបស់អង់គ្លេសនិង EU ចាំបាច់ត្រូវប្រុង ប្រយ័ត្នចំពោះឥទ្ធិពលនៃដំណើ
ការ Brexit ក្នុងនោះគ្រោះអាសន្នចំពោះស្ថិរភាព ហរិញ្ញវត្ថុរបស់ EU ត្រូវបានវាយ
តំលៃថា គឺខ្ពស់ជាងបើប្រៀបនឹងអង់គ្លេស៕