BRICS គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ


BRICS គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ - ảnh 1
BRICS គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ (Image: VNA)

(VOVworld) – ឆ្លើយសម្ភាសលើកាណាល់ទូរទស្សន៍រុស្ស៊ី Rossiya-24 នាថ្ងៃទី
២៧ ឧសភា អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី​ លោក​ Sergei Lavrov បាន
អះអាងថា៖  ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជួរមុខលើពិភព
លោក (BRICS) គ្មានផែនការក្លាយទៅជាសម្ព័ន្ធភាពយោធាឡើយ ដោយសារ អង្គការនេះត្រូវបានកំណត់ ទិសដៅធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ​និងប្រទេសជាសមាជិកប្លុកនេះនឹង អនុវត្តផលប្រយោជន៍នេះតាមរយៈ
សកម្មភាពរួម។ អ្នកការទូតរុស្ស៊ីរូបនេះបានវាយតំលៃថា៖ ប្រទេសជា
សមាជិក BRICS កំពុងប្រឈមមុខនឹងបណ្ដាការសាកល្បងមានចរិតលក្ខណៈ
សកល ដូចជា​ លទ្ធិភេវរកម្ម បទល្មើសអន្តរជាតិ ការជញ្ដូរគ្រឿងញៀន ជាដើម។
ដោយហេតុនេះ មិនត្រឹមតែដោះស្រាយបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះ បណ្ដាប្រទេសជា
សមាជិកនឹងរៀបចំរបៀបវារៈសំដៅស្វែងរកការទប់ទល់នឹងការសាកល្បង
ទាំងនេះ ទៀតផង។ រុស្ស៊ីកំពុងកាន់តំណែងប្រធានប្តូវែនរបស់ BRICS ហើយនឹងប្រាព្ធធ្វើសន្និសីទជាន់ខ្ពស់នៃប្លុកនេះ នាថ្ងៃទី ៨ និងថ្ងៃទី ៩ កក្ដដា
នៅទីក្រុង Ufa របស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ