CNRP យល់ព្រមដំណើរការចរចារចុងក្រោយអំពីការបោះឆ្នោតនាឆ្នាំ ២០១៨
|
CNRP យល់ព្រមដំណើរការចរចារចុងក្រោយអំពីការបោះឆ្នោតនាឆ្នាំ ២០១៨ (Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ២០ កក្កដា ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា
(CNRP) លោក សម រង្ស៊ី បានប្រកាសថា៖ CNRP យល់ព្រមរៀបចំការបោះ
ឆ្នោតនាខែ កុម្ភៈ ឆ្នាំ ២០១៨ ដើម្បីបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោតថ្មីមួយ (NEC) ព្រមទាំង គណៈបក្សនេះនឹងដំណើរការចរចារចុងក្រោយ
ជាមួយគណៈបក្សប្រជាជន កម្ពុជាកាន់អំណាច (CPP) នាថ្ងៃទី ២២ កក្កដា។
តាមលោក សម រង្ស៊ី បានប្រកាសលើ គេហទំព័ណ៌រសង្គម Facebook របស់ខ្លួន
ថា៖ កាចរចារចុងក្រោយដើម្បីបញ្ចប់ភាព ជាប់គាំងនយោបាយនេះនឹងត្រូវបាន
រៀបចំឡើងនៅព្រឹទ្ធសភានាម៉ោងទី ៩ ព្រឹកថ្ងៃទី ២២ កក្កដា ដោយឈរលើកិច្ច
ព្រមព្រៀងដែលទទួលបានរវាងនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និង
ប្រធាន CNRP លោក សម រង្ស៊ី នាថ្ងៃទី ៩ មេសារ ឆ្នាំ ២០១៤។
លោក សម រង្ស៊ី ក៏បានឲ្យដឹងថែមទៀតថា៖ ចំណុចស្នូលនៃការចរចារជាន់ខ្ពស់
នេះរួម មានការបង្កើត NEC ថ្មីមួយឲ្យសមស្របនឹងរដ្ឋធម្មនុញ្ញដោយមានការ
អនុម័តរបស់ គណៈបក្សទាំង ២ ការរៀបចំការបោះឆ្នោតថ្នាក់ឃុំនាខែកុម្ភៈឆ្នាំ
២០១៧ និង ការបោះ ឆ្នោតរដ្ឋសភា នាខែ កុម្ភៈ ឆ្នាំ ២០១៨៕