COP ២២ - សន្និសីទរបស់សកម្មភាព

(VOVworld) - សន្និសីទលើកទី២២របស់ភាគីនានាហត្ថលេខាអនុសញ្ញាក្រប
ខ័ណ្ឌរបស់អ.ស.បស្ដីអំពីបម្រែបម្រួលអាកាសធាតុ (COP ២២) ប្រព្រឹត្តទៅចាប់ពីថ្ងៃ
ទី៧ដល់ថ្ងៃទី១៨ វិច្ចិកា នៅទីក្រុង Marrakech របស់ម៉ារ៉ុក ដោយមានការចូលរួម
របស់ប្រមុខរដ្ឋចំនួន៤៣រូបនិងអ្នកដឹកនាំរដ្ឋាភិបាលចំនួន៣២រូបលើពិភពលោក។
COP ២២ - សន្និសីទរបស់សកម្មភាព - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែតស្ដីអំពី COP ២២ (រូបថត៖EPA/TTXVN)

នៅសន្និសីទកាសែតនាថ្ងៃទី៦ វិច្ចិកានៅក្រុង Marrakech ប្រធាន COP ២២
លោក Salaheddine Mezouar បានឲ្យដឹងថា COP ២២ ដាក់គោលដៅគឺបង្កើតឡើង
គោលការណ៍នានាដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាស
ធាតុ​ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី៤ វិច្ចិកា ក្រោយពីប្រទេសចំនួន១០០ដែល
ស្រូកយក៦៨%នៃបរិមាណឧស្ម័នផ្ទះកញ្ចក់ (GES) លើពិភពលោកនោះ អនុម័ត។
COP ២២ ជាព្រឹត្តិការណ៍សំខាន់ដោយសារតែវាអនុញ្ញាតឲ្យកំណត់សកម្មភាព
ជាក់ស្ដែងរបស់ប្រទេសនានាដែលចូលរួមប្រឆាំងនឹងស្ថានភាពឡើងកំដៅផែនដី
ជាសកលក៏ដូចជាការជួយឧបត្ថម្ភសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសកោះ។
មជ្ឈដ្ឋានអ្នកជំនាញការវាយតំលៃថា សន្និសីទនៅ Marrakech លើកនេះជា
ឱកាសដើម្បីនាំចេញបទដ្ឋានដែលចាប់បង្ខំឲ្យប្រទេសនានាត្រូវខំប្រឹងប្រែងប្រឆាំង
នឹង បម្រែបម្រួលអាកាសធាតុ ក៏ដូចជាកំណត់វិធីសាស្ត្រដើម្បីធានាឲ្យការសន្យា
ស្ដីអំពីការដាក់កំហិតលើស្ថានការណ៍ឡើងសីតុណ្ហភាពជាសកលក្រោមកំរិត២
អង្សា C ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ