COP27៖ WB អំពាវនាវឱ្យប្រទេសអ្នកមាន បង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុ
(VOVWORLD) - ធនាគារពិភពលោក(WB)បានត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនជំនួយសម្រាប់សកម្មភាពអាកាសធាតុនៅបណ្តាប្រទេសក្រីក្របំផុតលើពិភពលោក ប៉ុន្តែត្រូវមានមូលនិធិថ្មីពីបណ្តាប្រទេសអ្នកមាន។
រូបភាព៖ AFP/TTXVN |
នេះជាសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិ WB លោក Axel van Trotsenburg កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំកំពូលលើកទី២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Sharm El Cheikh ប្រទេសអេហ្ស៊ីប។
ក្នុងឆ្នាំសារពើពន្ធ ២០២២ ធនាគារពិភពលោកបានផ្តល់ថវិកាជំនួយប្រមាណ ៣១,៧ ពាន់លានដុល្លារ គាំទ្រដល់កម្មវិធីបម្រែបម្រួលអាកាសធាតុនៅបណ្តាប្រទេស ដែលជាការបែងចែកខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។ ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកនៅតែប្រឈមមុខនឹងការឃ្លាំមើលកាន់តែខ្លាំងឡើង អំពីសំណុំឯកសារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការខ្វះខាតពេលវេលាជាក់លាក់ សម្រាប់កាត់បន្ថយហិរញ្ញប្បទានសម្រាប់ឥន្ធនៈហ្វូស៊ីលជាបណ្ដើរៗ និងការប្រើប្រាស់មិនពេញលេញនូវ ដើមទុនឯកជន សម្រាប់ការវិនិយោគអភិវឌ្ឍន៍នីមួយៗ៕