COVID-19៖ គណៈកម្មាធិការសាសនារដ្ឋាភិបាលស្នើឲ្យអង្គការសាសនានានាបញ្ឈប់រាល់សកម្មភាពដែលប្រមូលផ្តុំមនុស្សច្រើន

(VOVWORLD) - អនុវត្តន៍តាមការបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី និងគណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នោះ ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការសង្គម នយោបាយនិងបណ្តាអង្គការសាសនា បានចូលរួមអនុវត្តយ៉ាងវិជ្ជមានជាមួយនឹងស្មារតីមោះមុត និងការទទួលខុសត្រូវចំពោះប្រជាជន ចំពោះប្រទេសជាតិ។ 
COVID-19៖ គណៈកម្មាធិការសាសនារដ្ឋាភិបាលស្នើឲ្យអង្គការសាសនានានាបញ្ឈប់រាល់សកម្មភាពដែលប្រមូលផ្តុំមនុស្សច្រើន - ảnh 1

ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល លោក Vu Chien Thang ថ្លែងនៅក្នុងសន្និសីទស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នៅតាមមណ្ឌលពុទ្ធសាស នាថ្ងៃទី ១១ ខែកុម្ភៈ (រូបថតៈ TTXVN)

ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល លោក Vu Chien Thang បានឲ្យដឹងថា៖ ជំងឺរាត ត្បាតនេះ នៅតែបន្តមានការវិវត្តន៍យ៉ាងស្មុគស្មាញ មិនអាចព្យាករណ៍មុន ហើយកំពុងមានសញ្ញាកើនឡើងយ៉ាងគំហុក។ អាស្រ័យហេតុនេះ គណៈកម្មាធិការសាសនារដ្ឋាភិបាល ស្នើឲ្យអ្នកដឹកនាំអង្គការសាសនានានា គប្បីលើកកម្ពស់សកម្មភាពវិជ្ជមាននិងមានប្រយោជន៍ និងបន្តដឹកនាំអង្គការសាសនានានា បញ្ឈប់ភ្លាមៗ រាល់សកម្មភាពសាសនាដែលប្រមូលផ្តុំមនុស្សច្រើន។ វិធីនេះនឹងត្រូវអនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែមីនា   លុះអាស្រ័យលើការវិវត្តនៃជំងឺ រហូតដល់រដ្ឋាភិបាលចេញសេចក្តីណែនាំបន្ទាប់។

ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល លោក Vu Chien Thang ក៏បានស្នើដល់គណៈកម្មាធិ ការប្រជាជនខេត្ត - ក្រុងត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ស្របតាមច្បាប់ ចំពោះរាល់សកម្ម ភាពផ្សព្វផ្សាយព័ត៌មានមិនពិត បង្កការភាន់ច្រឡំ អំពីជំងឺរាតត្បាត រួមទាំងសកម្មភាពឆ្លៀត យកប្រយោជន៍ពីរោគរាតត្បាតដើម្បីអនុវត្តសកម្មភាពអបិយជំនឿនិងសកម្មភាពឆ្លៀតយកសាសនានិងជំនឿដើម្បីរកប្រាក់ចំណេញផ្ទាល់ខ្លួន។ ភ្លាមៗ បន្ទាប់ជំងឺ COVID-19 ត្រូវបានរុញ ថយក្រោយមក  សកម្មភាពសាសនានឹងបានវិលមករកភាពប្រក្រតីវិញ តាមការកំណត់របស់ច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ