COVID-19: ច្នៃប្រឌិតរ៉ូបូតដឹកជញ្ជូនប្រកបដោយជោគជ័យក្នុងតំបន់ដាក់នៅដាច់ដោយឡែក ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺ

(VOVWORLD) - នាថ្ងៃទី ៧ ខែមេសា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានវាយតម្លៃចំពោះលទ្ធផលនៃដំណាក់កាលទី១ នៃការស្រាវជ្រាវនិងច្នៃប្រឌិតរ៉ូបូតដឹកជញ្ជូន (Vibot-1a) នៅតំបន់ដាក់នៅដាច់ដោយឡែក ដែលមានហានិភ័យខ្ពស់នៃការឆ្លងជម្ងឺ  ដោយមានសមាជិក ១០០ % បានយល់ព្រមនិងដាក់ជូនសំណើរ ទៅក្រសួងសុខាភិបាលវៀតណាម ដើម្បីពិចារណាលើការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងកន្លែងដាក់នៅដាច់ដោយឡែកផងដែរ។
COVID-19:  ច្នៃប្រឌិតរ៉ូបូតដឹកជញ្ជូនប្រកបដោយជោគជ័យក្នុងតំបន់ដាក់នៅដាច់ដោយឡែក ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺ - ảnh 1 ការច្នៃប្រឌិតរ៉ូបូត Vibot 1A ប្រកបដោយជោគជ័យគឺមានសារៈសំខាន់ខ្លាំងណាស់ខណៈពេលដែលជំងឺ Covid-19 កំពុងរីករាលដាលយ៉ាងស្មុគស្មាញ (រូបថតៈ congthuong.vn)

 មុននោះ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាវៀតណាម បានសម្រេចចិត្តប្រគល់ឲ្យ វិទ្យាស្ថានបច្ចេកទេសយោធា បំពេញភារកិច្ចស្រាវជ្រាវនិងច្នៃប្រឌិតប្រព័ន្ធរ៉ូបូតដើម្បីជួយគាំទ្រដល់ផ្នែកវេជ្ជសាស្រ្ត ដោយមានមុខងារទំនើបៗតាមគំរូរ៉ូបូត TUG របស់ក្រុមហ៊ុន Aethon ប្រទេសអាមេរិក។

គួរបញ្ជាក់ថា លោកសាស្ត្រាចារ្យរង បណ្ឌិត វរសេនីយ៍ឯក Tang Quoc Nam ប្រធានគម្រោងការណ៍នេះ បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ សប្តាហ៍ រ៉ូបូតដែលមានឈ្មោះថា Vibot 1A  ត្រូវបានច្នៃប្រឌិតឡើង ហើយអាចស្ទាត់ជំនាញក្នុងការបំពេញភារកិច្ចដោយស្វ័យប្រវត្តិព្រមទាំងជួយទាក់ទងពីចម្ងាយរវាងបុគ្គលិកពេទ្យនិងអ្នកជំងឺផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ