CPI វៀតណាមក្នុងឆ្នាំ២០១៤កើនឡើង៤,០៩%ប្រៀបធៀបនឹងឆ្នាំ២០១៣

CPI វៀតណាមក្នុងឆ្នាំ២០១៤កើនឡើង៤,០៩%ប្រៀបធៀបនឹងឆ្នាំ២០១៣ - ảnh 1
ការបន្ថយតំលៃប្រេងសាំងជាបន្តបន្ទាប់បានជះឥទ្ធិពលទៅលើសន្ទស្សន៍ CPI


(VOVworld) - សន្ទស្សន៍តំលៃប្រើប្រាស់ (CPI) របស់វៀតណាមក្នុងឆ្នាំ២០១៤បាន
កើនឡើង៤,០៩%បើប្រៀបធៀបនឹងឆ្នាំទៅមិញ ប៉ុន្តែនៅទាបជាងច្រើនបើប្រៀប
ធៀបនឹងគោលដៅ៧%ដែលរដ្ឋសភាដាក់ចេញ។នេះជាលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងកាលៈទេសៈខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៤នៅតែជួបការលំបាកជា
ច្រើន។តាមរបាយការណ៍ដែលត្រូវបានអគ្គនាយកដ្ឋានស្ថិតិវៀតណាមប្រកាសនៅ
ថ្ងៃទី២៤ ធ្នូ គឺ CPI ថយចុះក្នុងរយៈពេល២ខែជាបន្តបន្ទាប់ដោយសារផលប៉ះពាល់
ពីក្រុមសេវាកម្មចរាចរណ៍។​សន្ទស្សន៍នៃក្រុមនេះ ថយចុះជាង៣%ក្នុងខែវិច្ឆិកា
ដោយការបន្ថយតំលៃប្រេងសាំងជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ