CPTPP នឹងជាកម្លាំងចលករចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ វៀតណាម និងឈីលី
(VOVWORLD) -តាមលោក Nguyen Ngoc Son ថា ទំនាក់ទំនងមិត្តភាព និងភាគជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលីមានការវិវឌ្ឍលើគ្រប់ វិស័យក្នុងប៉ុន្មានឆ្នាំកន្លងទៅ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Nguyen Ngoc Son |
កិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាម និងឈីលីជាសមាជិកនោះ ទើងនឹងបានចុះហត្ថលេខា នឹងជាកម្លាំងចលករ ដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Nguyen Ngoc Son ក្នុងការឆ្លើយសម្ភាសន៍ជាមួយសាព័ត៌មាននៅឈីលី។ តាមលោក Nguyen Ngoc Son ថា ទំនាក់ទំនងមិត្តភាព និងភាគជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលីមានការវិវឌ្ឍលើគ្រប់ វិស័យក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ប្រទេសទាំងពីបានចុះហត្ថលេខាលើគ្រប់កិច្ចព្រមព្រៀងសំខាន់ៗ ដើម្បីបង្កើតឡើងក្របខ័ណ្ឌគតិយុត្តដ៏រឹងមាំសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ លោក Nguyen Ngoc Son បានសង្កត់ធ្ងន់ថា៖ប្រទេសទាំង ២ សុទ្ធសឹងជាខឿនសេដ្ឋកិច្ចបើកទូលាយ ក្នុងនោះ CPTPP នឹងជាកម្លាំងចលករ ដើម្បីបើកទូលាយ និងជំរុញថែមទៀតទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគផងដែរ៕