CPTPP បង្កលក្ខណៈឲ្យវៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិនៅកម្រិតថ្មី

(VOVWORLD) -ជាមួយនឹងការដែលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបានចុះហត្ថលេខានោះ ប្រទេសជាសមាជិកមិនត្រឹមតែទទួលបានផលប្រយោជន៍នៅចំពោះមុខប៉ុណ្ណោះទេ បញ្ហាសំខាន់គឺកម្លាំងចលករដែល កិច្ចព្រមព្រៀងនេះនឹងនាំមកជូនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗលើវិស័យសេដ្ឋកិច្ច នយោបាយនិងសង្គម។
CPTPP បង្កលក្ខណៈឲ្យវៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិនៅកម្រិតថ្មី - ảnh 1កិច្ចព្រមព្រៀង CPTPP បង្កលក្ខណៈឲ្យវៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិនៅកម្រិតថ្មី

នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀត ណាម លោក Tran Tuan Anh ប្រធានគណៈប្រតិភូវៀតណាមដែលចូលរួមក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP នាព្រឹកព្រលឹមថ្ងៃ ទី៩មិនា (តាមម៉ោង វៀតណាម) នៅរដ្ឋធានី Santiago ប្រទេសឈីលី ក្នុងការផ្លាស់ប្តូរមតិជាមួយស្ថាប័ន សារព័ទ៌មានវៀតណាមនៅខាងក្រៅពិធីចុះហត្ថលេខា។

        ស្តីពីអត្ថន័យនៃការចូលរួម CPTPP សម្រាប់វៀតណាម រដ្ឋមន្ត្រី លោក Tran Tuan Anh បានលើកឡើងដូច្នេះថា៖

        “ក្នុងបរិបទសកលភាវូបនីយកម្មកំពុងមានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ ថ្វីត្បិតចរន្ត  របស់វានៅជាការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជ កម្មនិងការសម្របសម្រួលពាណិជ្ជ កម្ម ប៉ុន្តែបានលេចឡើងនូវសញ្ញាច្បាស់នៃលទ្ធិគាំពារនិយម ប្រជានិយម ដែលរាំង ស្កាត់និងជះឥទ្ធិពលមិនអំណោផលដល់ចរន្តនៃសកលភាវូបនីយកម្ម។ ការដែលវៀត ណាមប្រតិបត្តិដោយម៉ឹងម៉ាត់និងមុនក៏ដូចជាក្រោយនូវគោលជំហរយុទ្ធសាស្ត្ររបស់ បក្ស គោលនយោបាយរបស់វៀតណាមក្នុងការធ្វើសមា ហរណកម្មស៊ីជម្រៅនោះ ពិត ណាស់ជានឹងក្លាយទៅជាឱកាសព្រមទាំងជាឧបករណ៍ វិធានការដើម្បីវៀតណាមអាច អនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចការបរទេសពោលខាងលើរបស់យើង”។

        រដ្ឋមន្ត្រី លោក Tran Tuan Anh បានឲ្យដឹងថា ក្នុងនាមជាប្រទេសស្ថាបនិក សន្ធិ សញ្ញាភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) TPTPP នោះ អាចនិយាយបានថា វៀតណាម សម្រេចបានគោលដៅជាច្រើនផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ