CRC វាយតម្លៃខ្ពស់ ចំពោះកិច្ចសន្ទនា និងវិធានការអនុវត្តរបស់វៀតណាមក្នុងវិស័យសិទ្ធិកុមារ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៩១ នៃគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ (CRC) គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha បានជួបសន្ទនាជាមួយគណៈកម្មាធិការ CRC ស្តីពីការងារអនុវត្តន៍ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារនៅវៀតណាម នៅថ្ងៃទី១២ និង១៣ ខែកញ្ញា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha (រូបភាព៖ Hoang Hieu/TTXVN) |
សម័យសន្ទនានេះ ត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋានដែលវៀតណាមបានបញ្ជូនរបាយការណ៍ជាតិជាប្រចាំលើកទី៥ និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារនៅវៀតណាម ជូនគណៈកម្មាធិការ CRC និងរបាយការណ៍ ឆ្លើយតបបញ្ជីសំណួររបស់គណៈកម្មាធិ CRC សម្រាប់វៀតណាម។
ក្នុងសម័យប្រជុំលើកទី៩១នេះ គណៈកម្មាធិការ CRC បានវាយតម្លៃខ្ពស់ចំពោះការរៀបចំយ៉ាងម៉ត់ចត់របស់វៀតណាម សម្រាប់របាយការណ៍ជាតិជាប្រចាំលើកទី៥ និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ និងរបាយការណ៍ឆ្លើយតបបញ្ជីសំណួររបស់គណៈកម្មាធិការ CRC ផងដែរ។ សមាជិកទាំងអស់នៃគណៈកម្មាធិការ CRC បានស្វាគមន៍ចំពោះសមិទ្ធិផលរបស់វៀតណាម ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរការកសាងច្បាប់ បង្កើតគោលនយោបាយ ក៏ដូចជាវិធានការអនុវត្តសិទ្ធិកុមាររបស់ខៀតណាម។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ គឺជាអនុសញ្ញាអន្តរជាតិដ៏ទូលំទូលាយបំផុត ដើម្បីការពារ និងលើកកម្ពស់សិទ្ធិកុមារ។ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៨៩ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។ វៀតណាមគឺជាប្រទេសដំបូងគេមួយនៅលើពិភពលោក ដែលបានចុះហត្ថលេខា និងអនុម័តលើអនុសញ្ញានេះ នៅឆ្នាំ ១៩៩០៕