Dien Bien៖ បើកសប្តាហ៍ភាពយន្តរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

(VOVWORLD) - តាមរយៈស្នាដៃភាពយន្ត សំដៅព្វផ្សាយ និងអប់រំអំពីទំនៀមទម្លាប់ប្រវត្តិសាស្ត្រ វប្បធម៌ បដិវត្តន៍ ព្រមទាំងពង្រីកស្មារតីស្នេហាជាតិ វីរភាព សាមគ្គីភាព មោទនភាព និងឆន្ទៈពឹងផ្អែកលើខ្លួនឯង របស់ប្រជាជនវៀតណាម។
Dien Bien៖ បើកសប្តាហ៍ភាពយន្តរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu - ảnh 1បើកសប្តាហ៍ភាពយន្តរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (រូបថត៖ qdnd.vn)

នាយប់ថ្ងៃទី ២៤ មេសា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien សប្តាហ៍ភាពយន្តរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) បានបើកជាផ្លូវការ។ តាមរយៈស្នាដៃភាពយន្ត សំដៅព្វផ្សាយ និងអប់រំអំពីទំនៀមទម្លាប់ប្រវត្តិសាស្ត្រ វប្បធម៌ បដិវត្តន៍ ព្រមទាំងពង្រីកស្មារតីស្នេហាជាតិ វីរភាព សាមគ្គីភាព មោទនភាព និងឆន្ទៈពឹងផ្អែកលើខ្លួនឯង របស់ប្រជាជនវៀតណាម។ លើកកម្ពស់តួនាទី ឋានៈ អត្ថន័យជាប្រវត្តិសាស្ត្រដ៏រុងរឿងនៃយុទ្ធនាការ Dien Bien Phu និងការតស៊ូប្រឆាំងនឹងបារាំង ព្រមទាំងអះអាងពីសមិទ្ធិផលរបស់បក្ស និងប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូ ដណ្ដើមឯករាជ្យជាតិ កសាង និងការពារមាតុភូមិ។ បន្ទាប់ពីពិធីបើក គណៈចាត់តាំងបានចាក់បញ្ចាំងខ្សែភាពយន្តឯកសារក្រោមចំណងជើងថា "អនុស្សាវរីយ៍វីរៈភាព" និងខ្សែភាពយន្តជូនទស្សនិកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ