Duma ជាតិរុស្ស៊ី​បានផ្តល់សច្ចាប័នលើ​កិច្ចព្រមព្រៀង​ស្ដីពី​ការពន្យា​ពេល​សន្ធិសញ្ញា START-3

(VOVWORLD) - យោងតាម Duma ជាតិរុស្ស៊ីថា ការពន្យាពេលសន្ធិសញ្ញានេះ បានឆ្លើយតបនឹងផលប្រយោជន៍ជាតិរបស់ប្រទេសនេះ ដោយរក្សាស្ថេរភាពយុទ្ធសាស្ត្រនៅលើពិភពលោក។
Duma ជាតិរុស្ស៊ី​បានផ្តល់សច្ចាប័នលើ​កិច្ចព្រមព្រៀង​ស្ដីពី​ការពន្យា​ពេល​សន្ធិសញ្ញា START-3 - ảnh 1Duma ជាតិ (ពោលគឺសភាជាន់ទាបរុស្ស៊ី) (ប្រភព៖ Tass)

នៅក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៧ ខែមករា Duma ជាតិ (ពោលគឺសភាជាន់ទាបរុស្ស៊ី) បានឯកភាពគ្នាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ដែលត្រូវបានលោកប្រធានាធិបតីរុស្ស៊ី V.Putin នាំចេញ ស្ដីពីការពន្យាពេលដល់ថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ២០២៦ ចំបោះសន្ធិសញ្ញារវាងរុស្ស៊ី និងអាមេរិកស្ដីពីបណ្ដាវិធានការបន្តកាត់បន្ថយ និងកំណត់អាវុធវាយប្រហារយុទ្ធសាស្ត្រ (START -៣) ។

យោងតាម Duma ជាតិរុស្ស៊ីថា ការពន្យាពេលសន្ធិសញ្ញានេះ បានឆ្លើយតបនឹងផលប្រយោជន៍ជាតិរបស់ប្រទេសនេះ ដោយរក្សាស្ថេរភាពយុទ្ធសាស្ត្រនៅលើពិភពលោក។ ការពន្យាពេលសន្ធិសញ្ញា START -៣ ក៏បានអះអាងការប្តេជ្ញាចិត្តរបស់សហព័ន្ធរុស្ស៊ីចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយនឹងរួមចំណែកដល់ ដំណើរការរំសាយអាវុធ នុយក្លេអ៊ែរ រួមទាំងប្រែក្លាយកិច្ចព្រមព្រៀងនេះឲ្យទៅជាពហុភាគីនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ