EC៖ ការខិតខំប្រឹងប្រែងរបស់អាមេរិកសំដៅបំបែកបំបាក់អឺរ៉ុបគឺ "គ្មានផលប្រយោជន៍"ឡើយ

(VOVWORLD) -ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean -Claude Juncker បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់អាមេរិក សំដៅបំបែកបំបាក់សហភាពអឺរ៉ុប (EU) លើវិស័យពាណិជ្ជកម្មគឺសុទ្ធតែ"គ្មានប្រយោជន៍អ្វីសោះ" ។
EC៖ ការខិតខំប្រឹងប្រែងរបស់អាមេរិកសំដៅបំបែកបំបាក់អឺរ៉ុបគឺ  ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean -Claude Juncker

ក្នុងសារមួយ ដែលផ្ញើរទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១៨ កក្កដា មុនពេលជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាមេរិកនៅវ៉ាស៊ីនតោននាសប្ដាហ៍ខាងមុខនោះ ប្រធាន គណៈកម្មការអឺរ៉ុប (EC) លោក Jean -Claude Juncker បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់អាមេរិក សំដៅបំបែកបំបាក់សហភាពអឺរ៉ុប (EU) លើវិស័យពាណិជ្ជកម្មគឺសុទ្ធតែ"គ្មានប្រយោជន៍អ្វីសោះ" ។

លោកប្រធាន EU បានអះអាងថា លោកចង់ធ្វើឲ្យលោកប្រធានាធិបតីអាមេរិកយល់អំពីគន្លឹះសំខាន់លើវិស័យពាណិជ្ជកម្មដែលតាំងពីមុនមកលោកមិនទាន់បានបញ្ចុះបញ្ចូលថ្នាក់ដឹកនាំអាមេរិកឡើយ។ ស្ដីពីកិច្ចខិត្តខំប្រឹងប្រែងរបស់អាមេរិក សំដៅជំរុញរាល់កិច្ចព្រមព្រៀងទ្វេភាគីនោះ ប្រមុខ EC បានសង្កត់ធ្ងន់ថា EU និងទីផ្សាររនៃសម្ព័ន្ធភាពនេះ គឺ "មិនអាចកាត់ផ្ដាច់បានឡើយ" ហើយ រាល់ការខិត្តខំប្រឹងប្រែងបំបែកបំបាក់អឺរ៉ុបគឺ សុទ្ធតែ "គ្មានប្រយោជន៍អ្វីសោះ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ