EC ទទួលស្គាល់វិញ្ញាបនបត្រឌីជីថល ស្តីពីកូវីដ ១៩ របស់វៀតណាម

(VOVWORLD) - នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) គណៈកម្មការអឺរ៉ុប (EC) នៅថ្ងៃទី ១០ ខែឧសភា បានអនុម័តលើសេចក្តីសម្រេចចំនួន៣ ដែលបញ្ជាក់ថាវិញ្ញាបនបត្រឌីជីថល ស្តីពីកូវីដ ១៩ របស់វៀតណាម ឥណ្ឌូនេស៊ី និងសីស្ហែល គឺស្មើនឹងវិញ្ញាបនបត្រឌីជីថល ស្តីពីកូវីដ ១៩ របស់សហភាពអឺរ៉ុប (EU)។
EC ទទួលស្គាល់វិញ្ញាបនបត្រឌីជីថល ស្តីពីកូវីដ ១៩ របស់វៀតណាម - ảnh 1(រូបភាព៖ TTXVN)

ហេតុដូច្នេះ ប្រទេសទាំងបីនេះ នឹងត្រូវបានតភ្ជាប់ជាមួយប្រព័ន្ធរបស់ EU ហើយសហភាពអឺរ៉ុបនឹងទទួលស្គាល់វិញ្ញាបនបត្រកូវីដ-១៩ របស់ប្រទេសទាំងបីនេះ ក្រោមលក្ខខណ្ឌស្រដៀងគ្នានឹងវិញ្ញាបនបត្រឌីជីថលអំពីកូវីដ-១៩

ប្រការនេះមានន័យថា អ្នកមានវិញ្ញាបនបត្រដែលផ្តល់ដោយឥណ្ឌូនេស៊ី សីស្ហែល និងវៀតណាមនឹងអាចប្រើប្រាស់បាន ក្រោមលក្ខខណ្ឌដូចគ្នានឹងម្ចាស់កម្មសិទ្ធវិញ្ញាបនបត្រ ឌីជីថល កូវីដ-១៩របស់ EU ដែរ។ ការសម្រេចចិត្តរបស់ EC បានចូលជាធរមានចាប់ពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ