ECB ប្រកាសប្រើប្រាស់រាល់វិធានការដើម្បីដោះស្រាយវិបត្តិនៅក្រិក


ECB ប្រកាសប្រើប្រាស់រាល់វិធានការដើម្បីដោះស្រាយវិបត្តិនៅក្រិក - ảnh 1
ECB ប្រកាសប្រើប្រាស់រាល់វិធានការដើម្បីដោះស្រាយវិបត្តិនៅក្រិក (Image: VNA)

(VOVworld) – សមាជិកក្រុមប្រឹក្សាទេសាភិបាលធនាគារកណ្ដាលអឺរ៉ុប (ECB)  
លោក Ignazio Visco នាថ្ងៃទី ៨ កក្កដា បានឲ្យដឹងថា៖ ធនាគារនេះត្រៀមខ្លួនជា ស្រេចរាល់វិធានការដើម្បីកាត់បន្ថយការជះឥទ្ធិពលអាក្រកដោយវិបត្តិហិរញ្ញវត្ថុ
របស់ក្រិក។ លោក Visco បានចាត់ទុកថា៖ យថាទស្សន៍ដំណើរការចរចាររវាង ក្រិកនិងបណ្ដាម្ចាស់បំណុលអន្តរជាតិនៅមិនទាន់ប្រាកដប្រជានៅឡើយទេ។
 ECB មិន​អាចផ្តល់ឥណ្ឌទានទូទាត់សំរាប់បណ្ដាធនាគារក្រិក ប្រសិនបើ គ្មានការ បោះជំហានណាមួយក្នុងការកែទម្រង់របស់ Athens ជាមួយបណ្ដាម្ចាស់បំណុល​
នៅឡើយនោះ។ លោកក៏បានចាត់ទុកថាដែរថា៖ ការចាកចេញពីតំបន់ Eurozone
របស់ក្រិក គ្រាន់តែបណ្ដាលឡើងឥទ្ធិពលតូចតាចដល់តំបន់អឺរ៉ុបប៉ុណ្ណោះ។
នាថ្ងៃដដែល ក្រសួងហិរញ្ញវត្ថុក្រិកបានផ្ញើរសំបុត្រដល់មូលនិធិផ្តល់ជំនួយ
អចិន្ត្រៃយ៍របស់ Eurozone ដែលបានសន្យាថា៖ ប្រទេសនេះនឹងចាប់ផ្តើម
អនុវត្តកំណែទម្រង់ខាងពន្ធនិងប្រាក់ចូលនិវត្តន៍តាមសំណូមពររបស់
បណ្ដាម្ចាស់បំណុលដើម្បីទទួលបានកញ្ចប់ខ្ចីថ្មីរបស់ Eurozone សំដៅរួចផុតពីវិបត្តិបំណុលនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ