ECOWAS ចេញឱសានវាទដល់រដ្ឋាភិបាលយោធានីហ្សេ

(VOVWORLD) - អង្គការនេះក៏បានប្រកាសពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើប្រទេសនីហ្សេ ពោលគឺបង្កករាល់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្មរវាងបណ្ដាប្រទេសជាសមាជិក ECOWAS និងនីហ្សេ។

កាលពីម្សិលមិញ ថ្នាក់ដឹកនាំនៃសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្រ្វិកខាងលិច (ECOWAS) បានបើកកិច្ចប្រជុំកំពូលជាបន្ទាន់របស់ ECOWAS នៅ រដ្ឋធានី Abuja នៃប្រទេសនីហ្សេរីយ៉ា។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ ECOWAS បានផ្តល់រយៈពេលមួយសប្តាហ៍ឱ្យរបបយោធានៅនីហ្សេ ដើម្បីបោះបង់អំណាច ដោះលែងឲ្យមានសេរីភាពជាបន្ទាន់ និងប្រគល់តំណែងឡើងវិញជូនប្រធានាធិបតីលោក Mohamed Bazoum ដែលត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី ២៦ កក្កដា។

ទន្ទឹមនឹងនោះ អង្គការនេះក៏បានប្រកាសពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើប្រទេសនីហ្សេ ពោលគឺបង្កករាល់ប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្មរវាងបណ្ដាប្រទេសជាសមាជិក ECOWAS និងនីហ្សេ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៦ ខែកក្កដា ទាហាននីហ្សេបានផ្តួលរំលំប្រធានាធិបតីលោក Bazoum ដែលត្រូវជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅ Bazoum ហើយចាប់ឃុំខ្លួនលោកក្នុងវិមានប្រធានាធិបតេយ្យ ព្រមទាំងបិទព្រំដែន និងដាក់បម្រាមគោចរទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ